ខេត្តកំពង់ធំ៖កម្មកររោងចក្រ ជាច្រើននាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃទី០៧ ខែមេសា ម្សិលមិញនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ភូមិដំរីស្លាប់ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ រវាងរថយន្ត បុករថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។ករណីនេះ បណ្តាលឲ្យរបួសធ្ងន់មនុស្ស០៤នាក់(ប្រុស០១នាក់គឺអ្នកបើកបររថយន្តដឹកកម្មករ) របួសស្រាល ១៨នាក់(ស្រី) និងខូចរថយន្ត ០២គ្រឿង។
សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនបូព៌ាអាស៊ីម៉ាកហុិនដាយ ពណ៌ស ស្លាកលេខ
ភ្នំពេញ៣C.៩៩០០ (ទិសដៅពីជើងទៅត្បូង ប៉ោយប៉ែត-ភ្នំពេញ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។
ចំណែករថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ២M.៦២៧១ដឹកកម្មករទៅរោងចក្រស្គន់(ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ កន.ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (មុខរបរបើកបររថយន្ត)(របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ បើកបរក្នុងស្ថានភាពងងុយដេក ទៅបុកគូទរថយន្តដឹកកម្មករ បណ្ដាលឲ្យរថយន្តដឹកកម្មករជ្រុលទៅជាយផ្លូវខាងស្តាំដៃ បុកពំនូកដី បណ្ដាលឲ្យក្រឡាប់រថយន្តតែម្ដង៕SRP
ទីប្រឹក្សា ឆាវឆាវ
៨ មេសា ២០២០