ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង០៣នាក់ទៀតរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំគ្រួសក្រហម ត្រង់ចំណុច ភូមិបិតផ្ការ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងម៉ូតូ រួមប៉ះនិងរថយន្តច្រាសទិសគ្នា៖
1- ម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1U7172 អ្នកបើកបរឈ្មោះ សែម យ៉ូន ភេទ ប្រុសអាយុ33 ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ជិន ខ្មៅ ភេទប្រុសអាយុ27 រស់នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបុកប៉ះជាមួយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ស្រី កុសល ភេទ ប្រុសអាយុ34ឆ្នាំនិងប្រពន្ធឈ្មោះ វ៉ា រាំ ភេទ ស្រីអាយុ33ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ របួសស្រាលទាំង2នាក់ បានប៉ះជាមួយនឹងរថយន្តម៉ាកHYUNDAI 25T ពណ៌ស សេរីឆ្នាំ2001 ពាក់ស្លាកលេខ កំពង់ធំ 3A2142 អ្នកបើកបររត់គេចខ្លួនបាត់។
ករណីនេះបណ្តាលឱ្យ ខូចខាតម៉ូតូ 02គ្រឿងស្រាល និងស្លាប់មនុស្សម្នាក់របួស3នាក់។
មូលហេតុអ្នកបើកបរម៉ូតូស្មាក់បើកបរវ៉ាជេងក្នុងផ្លូវកែង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យនិងបានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅពេទ្យបង្អែកស្រុកសូត្រនិគម។ចំណែកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋានស្រុកស្វាយលើ។ដោយឡែកសាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP
ទីប្រឹក្សា ឆាវឆាវ
២៦ មិថុនា ២០២០