Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ ៩ ឧសភា ២០២២

ខេត្តសៀមរាប៖ពិតជាសាហាវព្រៃផ្សៃណាស់ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភសម្លាប់។

អាជ្ញាធរស្រុកក្រឡាញ់បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង០៦ និង៣០ នាទីព្រឹកនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច វាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ផុន ឃីម ភេទស្រីអាយុ១៣ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អាជ្ញាធរបានបន្តថា តាមព័ត៌មានពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសពបានឱ្យដឹងថា៖ នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់ បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹកទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ។

អាជ្ញាធរបានបញ្ជាក់ថាករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ៨ ឧសភា ២០២២

ខេត្តសៀមរាប៖ស្ត្រី​មេ​តុងទីន​ម្នាក់​ទើបតែ​ចុះ​ពីលើ​រថយន្ត ​ត្រូវចោរឆក់កាបូបលុយ​អស់ប្រាក់ប្រមាណ ជាង​១​ម៉ឺនដុល្លារ។

បើយោងតាម facebook ឈ្មោះ Veasna Lay និងជាអ្នកសារព័ត៌មាន បានរាយកាណ៍ពីក្រុងសៀមរាបអោយដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា, មាន​ករណី​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​មេ​តុងទីន​ម្នាក់ យក​អស់ប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ស្ត្រី​រូប​នោះ បាន​ចុះ​ពីលើ​រថយន្ត។ សកម្មភាព នៃអំពើ​ឆក់​កាបូប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៣​នាទី​យប់ ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនៅ​ចំណុច​លើ​ផ្លូវលំ​ក្បែរ​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ ហើយទើបនឹងត្រូវទាញពីកាមេរ៉ាសុវត្ថិភាពនៅថ្ងៃនេះ ដើម្បីអោយសមត្ថកិច្ចស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យឿ​ន ពិសី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​ជា​មេ​តុងទីន រស់នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប។ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ធ្វើ​ដំណើរ​យក​ប្រាក់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន នៅ​ហាង​លក់​ស៊ុប (​ទា​កាញ់​ភូមិ​ខ្ញុំ​) ហើយ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ចោរ​ស្ទាវ​មួយ​ក្រុម​ មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ កាំ​បន្ទះ បាន​ធ្វើ​សកម្មភាព​ ឆក់​យក​កាបូបស្ពាយ​ចំហៀង​របស់​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​ បាន​ចុះ​ពីលើ​រថយន្ត និង​មាន​កាន់​កាបូប​នៅ​នឹង​ដៃ​ដើរ​ចូល​ទៅ​ហាង ក្នុង​គោលបំណង​យក​លុយ​សម្រាប់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន រួម​គ្នា​ជា​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ​នោះ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​នោះ គឺ​មាន​ប្រាក់​ចំនួន ៤០ ៧០០ ០០០​រៀល (​គិត​ជា​ដុល្លារ​ប្រហែល ១០ ១៧៥ ដុល្លា​អា​មេ​រិ​ក​) ក្នុង​នោះ​ក៏​មាន​ប្រាក់​ចំនួន​៣៦ លាន​រៀល ត្រូវ​បើក​សម្រាប់​ដេញ​កើប​យក​តុងទីន​ ឲ្យ​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ផង​ដែរ។ ក្រោយ​ធ្វើ​សកម្មភាព​ភាព ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​២​នាក់​នោះ​ហើយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដូច្នោះ​សង្ឃឹមថា ជនល្មើស​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ គង់តែ​ចូល​អន្ទាក់​សមត្ថកិច្ច​ជាក់​ជា​មិន​ខាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៨ ឧសភា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅថ្ងៃអាទិត្យនេះថា យុវជនម្នាក់ ឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានក្រុមចោរវាយប្លន់សម្លាប់ កាលពីម្សិលមិញ ដោយជនរងគ្រោះបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ។

ឃាតកម្ម ដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០ នាទី ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានថ្លែងបន្តថា នៅលើសាកសពដោយពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ ផងដែរ។

ករណីនេះសមត្ថកិច្ច បានបំភ្លឺរបស់សាក្សីនៅជិតកន្លែងកេីតហេតុ ដោយបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះមូតូ២គ្រឿង បានស្ទាក់វាយជនរងគ្រោះ កំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។

ពាក់ព័ន្ធករណីនេះ នៅវេលាម៉ោង១៤និង២០ នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំដោយលោកគិម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើ។

ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើង ខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល ៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្សពួក នៅសល់ សមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ករណីនេះក្រោយពីបានឃាត់ខ្លួន ដកហូតវត្ថុតាង៖ ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង ទី១. ម៉ាក EXCITER GP ១គ្រឿង។ ទី២. ម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៥ ឧសភា ២០២២

ខេត្តសៀមរាប៖ក្មេងអាយុ ៦ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដីបុកស្លាប់យ៉ាងអណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលេីផ្លូវលេខ ២៦៦ ស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកHyundai ពណ៌សរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1712 (ទិសដៅពីជេីងទៅត្បូង) បានបុកក្មេងដេីរ ស្របទិសគ្នាបណ្តាលអោយស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ សឿន ទីន ភេទស្រី ទីលំនៅស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបេីកបររថយន្ត គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ករណីនេះសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដើម្បីធ្វើការស្រាវជ្រាវបន្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ ឧសភា ២០២២

ខេត្តសៀមរាប៖អ្នកជិះម៉ូតូចំនួន២ នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង វេលសម៉ោង២២ និង៥០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបួនស្តុបសាលារៀនគ្រួស ចន្លោះគីឡូម៉ែត្រលេខ ៣១៦និ៣១៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះរវាងរថយន្ត និង ម៉ូតូ ដែលបង្កឡើងរថយន្ត។ រថយន្តម៉ាក HYUNDAI AERO QUEEN (45កៅអី) ប្រភេទដឹកអ្នកដំណើរធុនធំ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3C.9774 បើកបរមានទិសដៅពីលិច ទៅកើត បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREM ពណ៌ ខ្មៅពាក់ស្លាកលេខ សៀមរាប1Q.8289 អ្នកបើកបរឈ្មោះ អ៊ុយ សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរម្នាក់ ឈ្មោះសុខ ផាត់ ប្រុសអាយុ៦៦ឆ្នាំ រស់ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប បើកបរមានទិសដៅពីកើត បត់ឆ្វេងទៅត្បូង។

របាយការណ៍បន្តថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស០២នាក់៖ ១.ឈ្មោះ អ៊ុយ សុភ័ក្រ្ត អ្នកបើកបរម៉ូតូ(អត់ពាក់មួកសុវត្ថិភាព) ស្លាប់នៅមន្ទីរពេទ្យ ២.ឈ្មោះ សុខ ផាត់ អ្នករួមដំណើរម៉ូតូ(អត់ពាកមួកសុវត្ថិភាព) ស្លាប់នៅកន្លែងកើតហេតុ។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តធ្ងន់ ១គ្រឿង។ មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន។

របាយការណ៍បញ្ជាក់ថាក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួន ក្នុងនោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page199 Page200 Page201 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!