Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ
១២ មិថុនា ២០២២

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបឋម បានឱ្យដឹងថា នៅមុននេះបន្តិចមានរថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យបង្កឡើងដោយ រថយន្ត lexus Lx470 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7930 បានបើកបរក្នុងទិសដៅពីលិច ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបែកកង់ ក៏រេចង្កូត ទៅបុករថយន្ត toyota highlander ពណ៌ស ស្លាកលេខ កំពង់ធំ 2B-9603 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង ហើយថែមទាំងមានរថយន្ត 45កៅអី ម៉ាក Hyundai universe luxury ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3659 មកបុកបន្តទៅលើរថយន្ត toyota highlander ពណ៌ស បណ្ដាល ឲ្យខូចខាតរថយន្តបីគ្រឿងយ៉ាងដំណាំ។ ប៉ុន្តែករណីនេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានការបញ្ជាក់ អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ពីសមត្ថកិច្ចនគរបាលរស្រុកប្រាសាទបាគងនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ៖ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ត្រូវក្តាប់ ឲ្យបាននូវរាល់បញ្ហាសំខាន់ៗ ទាក់ទងទៅនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះការជួយសម្រួលចរាចរណ៍ តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះ ថ្ងៃបោះ និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹង វិន័យកងកម្លាំងក្នុងគោលដៅធានា បាននូវសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា បើទោះបីយើងជាប់បេសកកម្ម លើការងារការពារការិយាល័យ បោះឆ្នោត ក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានកោតសរសើរ ចំពោះកងកម្លាំងនគរបាល ទាំងអស់ដែលខិតខំបំពេញភារកិច្ច ការងារយ៉ាងសស្រាក់សស្រាំ ទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាព សង្គម ពិសេស សូមឲ្យបេសកកម្ម ការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមាន សសន្តិសុខសណ្តាប់ធ្នាប់ល្អផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចណ៍ ពីរករណីផ្សេងគ្នា។

យោងតាមរបាយការណ៍របស់នគរបាលខេត្តសៀមរាប បានផ្ដល់ឱ្យសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ ទី១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ២០ នាទី ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យនាគទេព្យ២០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបលើផ្លូវ១០មករា រវាងរថយន្ត និងម៉ូតូ។

របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង បុកម៉ូតូមួយគ្រឿងម៉ាក HONDA MSX ពណ៌ត្រួយចេក ពាក់ផ្លាក់លេខសៀមរាប 1AC .5170 អ្នកបើកបរឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរ មានទិសដៅពីកើត ទៅលិវបណ្តាលអោយស្លាប់ឈ្មោះ សុខ សុវណ្ណបញ្ញា ( អត់ពាក់មួកសុវត្ថិភាព)។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង។ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ហើយក្រោយពេលគ្រោះថ្នាក់រួច អ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ។

ករណីទី២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣និង ៣០នាទី ត្រង់ចំណុចទល់មុខផ្ទះអ៊ីម៉ាន់នី ហេងឡុង ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប លើផ្លូវ៧មករារវាង ម៉ូតូនិងម៉ូតូ (បញ្ច្រាស់គ្នា) រវាងម៉ូតូHonda Scoopy ពណ៌សផ្លាកលេខ 1N-6960 បាត់ដំបង អ្នកបើកបរឈ្មោះយ៉ាង លេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ទិសដៅពីកើតទៅលិច បុកម៉ូតូHonda CBR1000cc ពណ៌ខ្មៅ
ផ្លាកលេខ 1DC-6665ភ្នំពេញ អ្នកបើកបរឈ្មោះ រុំ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឬស្សីឃុំឬស្សី ស្រុកមោងឬស្សីខេត្ត បាត់ដំបងទិសដៅពីលិចទៅកើត។ ករណីនេះបណ្ដាលអោយស្លាប់ឈ្មោះ យ៉ាង លេង អ្នកបើបរម៉ូតូម៉ាកHonda Scoopy (មិនពាក់មួកសុវត្ថិភាព)។ ចំណែក
ឈ្មោះរុំ បារាំង (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់។ ក្នុងនោះខូចខាត ម៉ូតូធ្ងន់ ០២គ្រឿង។ មូលហេតុ: អ្នកបើកបរ មូតូ ម៉ាកHonda CBR1000cc បើកបរក្នុងល្បឿនលឿន។ ចំណែកអ្នកបើកបរម៉ូតូម៉ាកHonda Scoopy បើកបរបញ្រ្ចាសទិសចរាចរណ៍។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ ឧសភា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សចំនួន ៤ នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវ៦៧ចាស់ស្ងិតក្នុងក្រុមទី២ភូមិតាកុះឃុំព្រះដាក់ស្រុកបន្ទាយស្រី។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ភាគីទី ១ ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខបើកបរដោយឈ្មោះភត់ ផានី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសណ្តាយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីនិងអ្នកជិះពីក្រោយឈ្មោះភត់ ស្រីនី ភេទស្រី រស់នៅភូមិឃុំខាងលើ។ ចំណែកភាគីទី ២ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខបើកបរដោយឈ្មោះនី សង់នី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងអ្នកជិះពីក្រោយឈ្មោះសូវ សូ ភេទប្រុសរស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាករណីខាងលើបណ្តាលអោយរបួសមនុស្សធ្ងន់ (ចំនួន០៤នាក់) ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រះដាក់។ ចំណែកម៉ូតូ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំប្រដាក់ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ ឧសភា ២០២២

ខេត្តសៀមរាប៖ដីកប់សពគ្រីស្ទាន ត្រូវបានបុគ្គលមួយក្រុម ឃុបឃិតគ្នាយកដីលក់ ហើយលួចគាស់ផ្នូរសពដោយគ្មានការឯកភាព ពីក្រុមគ្រួសារសពមួយចំនួន។

ករណីបែបនេះ រហូតដល់មានរឿងចម្រូងចម្រាស ប្ដឹងផ្ដល់គ្នាដល់សាលាក្រុងសៀមរាប និងមន្ទីរធម្មការនិងសាសនា តែជាលទ្ធផល មិនមានដំណោះស្រាយណាមួយដែលសមស្រប អាចឲ្យម្ចាស់ផ្នូរសពទទួលយកបានឡើយ។

ដីលប់សពនេះ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថា ផ្នូរសពគ្រីស្ទានមួយចុងក្រោយ ដែលសាច់ញាតិក្រុមគ្រួសារសព មិនព្រមគាស់ចេញពីដីកប់សព និងមិនព្រមទទួលយកប្រាក់សូកប៉ាន់ ពីក្រុមអ្នកលក់ដីកប់សព ឥឡូវត្រូវបានគេលួចគាស់ផ្នូរសព រួចយកធាតុបោះចោលទៅក្នុងព្រៃ។

យោងតាមមាត្រា-២៦១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន)រៀល ទៅ ២,០០០,០០០ (ពីរលាន)រៀល។

ទន្ទឹមនឹងនេះមាត្រា-២៦២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយ ទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬទៅលើសំណង់ដែលកសាងឡើង សម្រាប់រំលឹកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ផងដែរ។

ករណីនេះ ម្ចាស់ផ្នូរសពគ្រីស្ទានដង្ហើយសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសតុលាការខេត្តសៀមរាប មេត្តាស៊ើបអង្កេតករណីនេះផង ដើម្បីផ្តល់យត្តិធម៌ដល់គ្រួសារសពផង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page197 Page198 Page199 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!