Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតក្រោយពីបានសាកសួរចប់ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២២ នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។

លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណា សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់។

បើតាមមន្ត្រីបញ្ចាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។

ស្ត្រីឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។

សូមរំលឹកថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២ ជាងយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួន លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការប៉ូលិសខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ករណីនេះ
កម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថនិងនគរបាល) ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងប្រពន្ធរបស់ខ្លួន។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយប្រមាណជិត២០តោន ធ្វើបានសមត្ថកិច្ចចម្រុះធ្វើការដុតកម្ទេចចោលកាលម្សិលមិញ។

ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់ សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។

អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ គ.ប.ផ.ក និងជាអ្នកដឹកនាំការបង្រ្កាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញនេះថា ប៊ីចេងទាំងនេះ មានប្រមាណជាង១៨តោន ត្រូវបានរឹបអូស កាលពីចុងឆ្នាំ ២០១៩ នៅក្នុងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបន្តថា ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានធ្វើការចាប់ខ្លួនម្ចាស់ទីតាំងខាងលើ យកទៅផ្តន្ទាទោសផងដែរ។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ជារឿយៗនៅពេលទទួលបានព័ត៌មាន អំពីផលិតផលក្លែងក្លាយ កម្លាំងសមត្ថកិច្ច តែងតែចុះធ្វើការបង្រ្កាបទាន់ពេលវេលា ហើយការបង្ក្រាបមានទាំងការដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស បើទោះជាអ្នកនោះគេច ខ្លួនរួចក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនដែរ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលើកឡើងថា ការបង្រ្កាបផលិតផល ក្លែងក្លាយជារឿងមួយដែលយើង ត្រូវចូលរួមដោយសារថា ផលិតផលក្លាយក្លាយ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍។

សូមជម្រាបថា កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចរបស់ គ.ប.ផ.ក សហការជាមួយ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែក ក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងជាប៊ីចេង បានប្រមាណជាង១៨ តោន និងឃាត់ខ្លួន ម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការសាលាដំបូងខេត្តសៀមរាប។

បើតាម លោក ប៉ុក តារា ជាតំណាងអយ្យការដែលចូលរួមក្នុងពិធីដុតបំផ្លាញប៊ីចេងនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ម្ចាស់ទីតាំងខាងលើ ត្រូវបានចៅក្រមសាលាដំបូងចេញសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយទោសនោះក៏អនុវត្តរួចរាល់ហើយដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ កក្កដា ២០២២

ខេត្តក្រចេះ អភិបាលរងស្រុកឈ្នួលលោក នូ សុផល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តខ្លួនឯង ក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។

ហេតុការណ៍នៅចំណុចផ្លូវជាតិលេខ៧​ (ស្នួល-ក្រចេះ)​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២៦៨ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្តក្រចេះ​ នៅវេលាម៉ោង២ និង៣០ ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា លោក នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ​​ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2R-5300 ដោយបើកបរបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់លោកបានរ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ក្នុងពេលនោះតែម្ដង។

បច្ចុប្បន្ន​ សាកសព ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យ ប្រគល់ជូនក្រុមគ្រួសារ នៃសពយកទៅធ្វេីបុណ្យតាមប្រពៃណី​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៣ កក្កដា ២០២២

ខេត្តកំពង់ធំ៖ទីតាំងបញ្ចាំម៉ូតូមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើងថានៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំង ឈ្មោះលឹមសេង។

ប្រតិបត្តិការចុះបង្ក្រាបដោយអធិការស្រុកតាំងគោកនិងកម្លាំងនគរបាលប៉ុស្តិ៍ ដឹកនាំបញ្ជាដោយ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថាករណីខាងលើនេះ ទីតាំងបញ្ចាំសង្ស័យអត់ច្បាប់ ហើយអត់មានឯកសារ នានាពីម្ចាស់ម៉ូតូផងដែរ។ ក្នុងនោះកម្លាំងបានរកឃើញម៉ូតូ ចំនួន៣៣គ្រឿង ម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿងផងដែរ។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ទ្រៀល ដើម្បីចាត់ការបន្ត។

នេះបើតាម លោកទិត សំណាង ស្នងការរងខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page193 Page194 Page195 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!