Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ
២៣ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បើកបរម៉ូតូម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីបានបើកម៉ូតូហើយត្រូវបានរថយន្តបុកចំពីមុខ។

ហេតុការណ៍កើតឡើង វេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៣ ខែស៏ហា ឆ្នាំ២០២២ ចំណុចភូមិលលៃ ឃុំ បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិ៦ រវាងរថយន្តនិងម៉ូតូច្រាសទិសគ្នា។

ប្រភពពីសមត្ថកិច្ចស្រុកប្រាសាទបាគងបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក TOYOTA TACOMA ពណ ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BF 1453 បើកបរដោយជនជាតិបរទេសឈ្មោះ LEGNANI FRANCO GIUSEPPE ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិកពង់រទេះ ឃុំគំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បើកបរមានទិសដៅពីលិច ទៅកើត បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខសៀមរាប ភ្នំពេញ 1HB 5770 ដែលបើកបរមានទិសដៅពីកើត ទៅលិច បើកបរដោយឈ្មោះ ខាត់ វាសនា ភេទប្រុស អាយុ 36 ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាន(ស្លាប់)នៅមន្ទីពេទ្យ។

សមត្ថកិច្ចបានបន្តថាអ្នកបើកបររថយន្ត មិនបានរត់ទៅណាទេក្រោយកើតហេតុ។ ករណីនេះមូលហេតុអ្នកបើកបរម៉ូតូ បើកបរមិនប្រយ័ត្នដួលចូលទៅកន្លងផ្លូវខាងឆ្វេង បណ្ដាលអោយគ្រោះថ្នាក់ស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំងពីរ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការស្រុកបាគងដើម្បីដោះតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ សីហា ២០២២

ខេត្តសៀមរាប៖អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា នៅថ្ងៃពុធនេះ បានដឹកនាំក្រុមការងារ រដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការណ៍ ជាមួយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលនៅមានដក់ក្នងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយ កង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។

ករណីនេះអភិបាលក្រុង ក៏បានបញ្ចាក់ថា មូលហេតុ នៃការជន់នេះ គឺដោយស្ថានភាពទឹកភ្លៀងធ្លាក់ មានកំរិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមានការបើកមុខទឹកភ្លាមៗ ទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាប ប៉ែកខាងក្រោម (ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំ ត្រូវតាមដាន មើលស្ថានភាពកំរិតទឹកភ្លៀង បើអាចគ្រប់គ្រងបានគឺបញ្ចៀសអោយបាន ក៏ព្រោះតែមិនចង់អោយមាន ការប៉ះពាល់ដល់ការដ្ឋាន កែលម្អរ និងស្តារកំណាត់ដងស្ទឹងសៀមរាប ជំហាន២ ដែលកំពុងដំណើរការ ដើម្បីរួមចំណែកធ្វើអោយក្រុងសៀមរាប កាន់តែមានសោភណ្ឌភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។

តែទីបំផុត ទោះបីមានការប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

អភិបាលក្រុងក៏បានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និងថែរក្សាប្រពន្ធ័រំដោះទឹកភ្លៀងចៀវាងបង្ករជាផលរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដ៏ទៃទៀតផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ សីហា ២០២២

ខេត្តសៀមរាប៖សាច់សត្វសុនខ(ឆ្កែ)ក្លាសេចំនួន ១៣០០ គីឡូក្រាម ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាបចាប់បាន។

ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ង ០១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦។ ចំណែកការដុតបំផ្លាញចោល នៅរសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត ដែលដឹកសាច់ឆ្កែពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានដឹកចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។

ករណីនេះរថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

មន្ត្រីជំនាញបានសំណូមពរចំនួន២ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ។
ទី២ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។

នៅខេត្តសៀមរាប បើទោះបីជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញលិខិតហាមឃាត់យ៉ាងណាក៏ដោយ ក៏ទីតាំងមួយចំនួនគេសង្កេតឃើញមានលក់សាច់សុនខ(ឆ្កែ) ដដែល។ កក្តាបែបនេះត្រូវបានគេលើកឡើងថាមកពីជំនាញពេទ្យ មានភាពកម្សោយឬអាចមានការឃុបឃិតគ្នាជាប្រព័ន្ធផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ សីហា ២០២២

ខេត្តសៀមរាប៖ម៉ូតូចំនួន២ គ្រឿងបានប៉ះគ្នាហើយ មនុស្សម្នាក់ ខ្ទាតចូលក្រោមរថយន្តម៉ាកលុចស៊ីស បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦​ ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាច​ណ៍នេះ បង្កឡេីងដោយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-0094 បុកនឹងម៉ូតូ មិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួនបាតហើយ ខ្ទាតមនុស្សចូលក្រោមរថយន្តម៉ាកលុចស៊ីសRX300 ពណ៌​ស ពាក់ស្លាកលេខ​ ភ្នំពេញ 2AX-6233 បណ្តាលឲ្យស្លាប់តែម្ដង។

ប្រភពបានបន្តថា ជនរងគ្រោះ ឈ្មោះ សឹង ណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក។ ករណីនេះ ក៏ខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង។

ប្រភពបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ធំ 1D-0094 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំណែកវត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពួក ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ សីហា ២០២២

ខេត្តកំពង់ចាម​៖ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម​ ស្ស្រកចុវិញ ខណៈ​ព្រែក​ចំនួន​២២​ លេី៣៩ព្រែក​ ត្រូវ​បានទឹកលូនចូល​ជាបន្តបន្ទាប់។

ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៥​ ខែសីហាឆ្នាំ២០២២ បានស្រកចុះមកនៅកម្ពស់​ ១១.៥៤ម៉ែត្រ​ បេីធៀបនឹងថ្ងៃម្សិលមិញ គឺទឹកស្រកចុះ​ ០.៤២ម៉ែត្រ ពោលគឺ​ទឹកនៅតែខ្ពស់ជាងឆ្នាំមុន​ដែល​មាន​កម្ពស់​ត្រឹមតែ​ ៧.៣៦ម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែកផ្ទៃមេឃមានសភាពរលឹមជាបន្តបន្ទាប់នេះបើយោងតាមរបាយកាណ៍​របស់​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

លោក​ ​ប្រធាន​មន្ទីរ​ធនធានទឹក​បាន​បញ្ជាក់​​ថា​ កម្ពស់​ទឹកទន្លេមេគង្គ​ ត្រឹម​រយៈពេល​ ២៤ម៉ោង​ ស្រកចុះ​ ០.៤២ម៉ែត្រ​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​ត្រឹម​ ១១.៥៤​ម៉ែត្រ​ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ការ​ប្រុងប្រយ័ត្ន​ ១៥.២០ម៉ែត្រ​ ប៉ុន្តែ​ទឹក​នៅតែហូរ​ចូលកន្លែងទំនាប និងព្រែកចំនួន២២ លើ​ ៣៩​ព្រែក​ ដែល​ក្នុង​នោះ​ទឹក​បានលូនចូល ស្ថិតនៅ​ក្នុងស្រុកស្ទឹងត្រង់ចំនួន៥​ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស​ ចំនួន​៧ព្រែក​។

ទន្ទឹមនេះដែររដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធ ចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page190 Page191 Page192 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!