Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២២

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ ត្រូវនិងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦​ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាច​ណ៍នេះបានបង្កឡេីងដោយរថយន្ត មិនស្គាល់ម៉ាក ពាក់ស្លាកលេខ​ 2K-6459 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4272 ដែលបើកបរដោយឈ្មោះ ជុំ អែម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក ខេត្តសៀមរាប ស្លាប់តែម្ដង។ ហើយអ្នកបើករថយន្តគេចបើកខ្លួនបាត់។

ប្រភពបានឱ្យដឹងទៀតថា ករណីនេះមូលហេតុ អ្នកបើករថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។ វត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នាត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតចៅក្រមស៊ើបសួរបៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញថា ស្ត្រីទាំង ៦នាក់ របស់គណបក្ស LDP ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខចំការ របស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។

លោក ថេង សំណាង បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាសកម្មជន អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្តគេចពីបារ៉ាស់ទី១ រួចទៅបុកបារ៉ាសទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ហើយករណីខាងលើយើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។

លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមលោកឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ថា៖ ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការ លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។

មនុស្សទាំង ៦ នាក់ ដែលឃាត់ខ្លួនក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិ យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាល ពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង ៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ច បាក់អស់ ២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ថែមទាំងជេរទៀតផង ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១ កញ្ញា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបានរកឃើញមនុស្សចំនួន ៦ នាក់ ហើយពួកគេបានអះអាងថា ពិតបានទទួលស្គាល់កំហុស នឹងពិតជាបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋ មកក្បែរជើងភ្នំគូលែន។

នៅក្នុងលិខិតដែលមានស្នាមមេដៃមនុស្សទាំង ៦ នាក់ បានបញ្ជាក់ថាពួកយើងខ្ញុំទាំងអស់គ្នាសូមទទួលស្គាល់នូវកំហុសនិងធានាអាងដូចខាងក្រោម។

នេះបើយោងតាមលិខិតចំនួនពីរទំព័រដែលមានស្នាមមេដៃហើយត្រូវបានអភិបាលខេត្តសៀមរាប លោក ទៀ សីហា បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក។

សូមអានលិខិតខាងក្រោម៖

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
២៨ សីហា ២០២២

ខេត្តសៀមរាប៖មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា។

អាជ្ញាធរខេត្តសៀមរាប បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ថា ករណីទីមួយ នៅវេលាម៉ោង ១៤និង០០នាទី​ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​ ៦ ត្រង់​ចំណុចចន្លោះគីឡូម៉ែត្រលេខ 360និង361 មានរថយន្ដដឹកដីមួយគ្រឿងម៉ាក​ Hyundai ពណ៌ខៀវ គ្មានផ្លាកលេខ​ បើក​បរ​ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខ សៀមរាប 2A.5147 បើកបរដោយឈ្មោះ សោភ័ណ រតនះ ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកពីកើតទៅលិចបណ្ដាលឲ្យស្លាប់។ បើកគោយន្តកៃច្នៃដឹកដីបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។ ករណីនេះខូចរថយន្តធ្ងន់ ១គ្រឿង និងរថយន្តច្នៃដឹកដី ស្រាល មួយគ្រឿង។ មូលហេតុ​គ្រោះ​ថ្នាក់​ចចរាចរណ៍បណ្តាល​មក​ពី​ អ្នកបើកបរថយន្តទាំងពីរបើកបរមានល្បឿនលឿន។

ករណីទី២នៅម៉ោង១៨និង ៤០ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1AF-9600 បុកនិងគោយន្តកន្ត្រៃ ម៉ាកគូប៊ូតា ពណ៌ក្រហមដឹកឈើ បណ្តាលឲ្យស្លាប់ ឈ្មោះ វឿន ម៉ៃជូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទន្លេស  ឃុំនគរភាស ស្រុកអង្គរជុំ។

មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។

ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ុំ ចំណែកវត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរើល ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ សីហា ២០២២

ខេត្តសៀមរាប៖ក្រុមក្មេងទំនើង២ក្រុមបានចូលផឹកស៊ី នៅហាងសែនត្រជាក់២ ចេញមកវិញដេញកាប់ចាក់គ្នានៅផ្លូវជន្លង់ បណ្ដាលឱ្យរងរបួស ត្រូវបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់។

ប្រភពពីសមត្ថកិច្ចនគរបាលបានដឹងថា ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកករណីហិង្សា កើតឡើងនៅយប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យទាំងទាំង៦នាក់ដូចខាងក្រោម៖

១. ឈ្មោះ ហ៊ឹម ដាលីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរៈ កម្មករដឹកទឹកក រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

២.ឈ្មោះ សេង សូធីសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរៈ មិនពិតប្រាកដ រស់ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

៣.ឈ្មោះ ចេវ ទី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

៤.ឈ្មោះ តឹក ប៉េងលាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

៥.ឈ្មោះ វ៉ង ស៊ីនដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

៦.ឈ្មោះ ផាន បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

គូរបញ្ជាក់ថាកាលពីវេលាម៉ោង ១៩ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ចិន ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ បានបើកម៉ូតូរបស់ខ្លួនម៉ាកទ្រីម ទៅឌុបឈ្មោះ ហ៊ូវ រាក់ ហៅនឿម ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ប៉ុច ធី ភេទប្រុស អាយុ២៧ឆ្នាំ ចេញពីផ្ទះនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅលេងនៅផ្លូវ៦០ម៉ែត្រ។ លុះដល់ម៉ោង២១ពួកគេទាំង ៣នាក់ បានចូលទៅផឹកស៊ីនៅ ហាងសែនត្រជាក់២ ស្ថិតនៅភូមិជន្លង់ ដោយចូលទៅអង្គុយនៅកញ្ចុះ លេខ២ រហូតដល់ម៉ោង ២៣និង០០នាទី ក៏មានមនុស្សប្រុសមួយក្រុមទៀត មានគ្នា ៥នាក់ បានចូលទៅផឹកស៊ីក្នុងហាងខាងលើដែរ អង្គុយកញ្ចុះលេខ១ ជាប់និងកញ្ចុះរបស់ជនរងគ្រោះ។ ចន្លោះពេលនៃការផឹកស៊ី ក៏មានទំនាស់គ្នាដោយ ក្រុមជនបង្ក បានសម្លឹងមុខ ស្រែកជេរឌឺដងទៅលើក្រុមជនរងគ្រោះ ហើយនៅពេលជនរងគ្រោះ ដើរទៅបន្ទប់ទឹក ក្រុមជនបង្កស្រែកសួរថា “មើលមុខអញ់ចង់យ៉ាងម៉េច?” ជនរងគ្រោះក៏តបវិញថា “អញ់មើលក៏បាន វាថីឯង?” លុះដល់ម៉ោង២ និង០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហាងដល់ម៉ោងបិទក្រោយពេលគិតលុយហើយឈ្មោះ ចិន ត្រា បានបើកម៉ូតូឌុបមិត្តភ័ក្ក្រ ក្នុងគោលបំណងទៅផ្ទះនៅភូមិបុស្សក្រឡាញ់ ពេលបើកហួសផ្លូវបំបែក ស្តុបជន្លង់ ក៏បើកត្រឡប់មកហាងផឹកស៊ីខាងលើវិញ ដើម្បីរកគូរទំនាស់ ពេលនោះស្រាប់តែឃើញក្រុមគូរទំនាស់ទាំង៥នាក់ ជិះម៉ូតូ៣គ្រឿង មានម៉ាកទ្រីមសង ពណ៌ខ្មៅ ២គ្រឿង និងម៉ាក់ខ្លិចពណ៌ស ១គ្រឿង ក្នុងចំណោមពួកគេ មានម្នាក់ អង្គុយក្រោយប្រដាប់ដោយកាំបិតខ្វែវ បើកសំដៅមកពួកខួន ភ្លាមនោះជនរងគ្រោះ បានបត់ម៉ូតូ ហើយបើកយ៉ាងលឿនទៅទិសខាងកើត ដើម្បីគេចខ្លួន ជិតដល់ស្តុបជន្លង់ក៏បើកឡើងឃឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមជនបង្កបាន កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ុច ធី ត្រូវត្រង់ចង្កះ១កាំបិតខ្វែវ បន្ទាប់មកគេចខ្លួនបាត់។

ក្នុងករណីគ្រោះថ្នាក់នេះុំបណ្តាលឲ្យជនរងគ្រោះឈ្មោះ ហ៊ូវ រាក់ ហៅនឿម រងរបួសបាក់ភ្លៅខាងស្តាំ, បាក់ឆ្អឹងស្នងជើងខាងឆ្វេង និងដាច់រលាត់ត្រង់កែងដៃខាងស្តាំ។ ចំណែកជនរងគ្រោះឈ្មោះ ចិន ត្រា រងរបបួសបាក់ភ្លៅខាងឆ្វេង និងដាច់រលាត់ជើងខាងស្តាំ ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់។

ជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page189 Page190 Page191 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!