ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លា..ប់បាត់បង់ជីវិតនៅនឹងកន្លែងខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបុ..កចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចខាងត្បូងផ្លូវបែក ទៅភូមិបត់១០០ម៉ែត្រ ស្ថិតនៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនឹងយានយន្តមិនស្គាល់ម៉ាក។ ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ 1K 0978 បន្ទាយមានជ័យ បើកបរទិសដៅពីជើង ទៅត្បូងដោយឈ្មោះ ទិត្យ កែម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកអង្គរជុំ។ ចំណែកសាកស..ព គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP