ខេត្តសៀមរាប៖ម្ចាស់រថយន្តស៊េរីទំនើបបានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈបើករថយន្តបុកជាមួយរថយន្តធុនធំមួយគ្រឿងកាលពីយប់មិញនេះ។
របាយការណ៍បឋម របស់សមត្ថកិច្ច សៀមរាប ប៉ុស្ដិ៍ ទទួលបានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០ និង ០០នាទី នៅត្រង់ចំណុចផ្លូវបំបែកវត្តចក ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។រវាងរថយន្ត និង រថយន្ត។
របាយការណ៍បានបន្តថា ភាគីទី ១រថយន្ត LANDCRUISER V8 ពណ៌ស ផ្លាកលេខ 2BB-8838 ភ្នំពេញ បើកបរដោយឈ្មោះ យឹម ប្រុសយ៉ាត អាយុ ៣៦ឆ្នាំ ភេទប្រុស រស់នៅសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីកើត ទៅលិច។ ឯរថយន្តHYUDAI ពណ៌ ស ផ្លាកលេខ 3A-1417ត្បូងឃ្មុំ 4A-2063 កំពង់ចាម អ្នកបើកបរឈ្មោះ សោម សីហា ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិទួលវិហារ សង្កាត់ជីរោ2 ក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទិសដៅពីត្បូង ទៅជើង។
សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបររថយន្តlandcruiser រងរបួសបាក់ឆ្អឹងជំនី១កាំនិង រថយន្ត Landcruiser ខូចខាតធ្ងន់។ ចំណែករថយន្ត HYUDAI ខូចខាតធ្ងន់។
យោងតាមការសន្និដ្ឋានរថយន្តlandcruiser បើកបរឆ្លងផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង ត្រូវបានជំនាញបញ្ជូនទៅរក្សាទុកនៅការិយាល័យស្នងការខេត្ត៕SRP