Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ ១៣ កញ្ញា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមបណ្ឌិត​ ស​ សុខា​ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលមានលោក​ឯម​ សុខសុវណ្ណ​ តំណាងស្ថាបនិក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ កញ្ញា ២០២៣

ខេត្តសៀមរាប៖ក្មេងម្នាក់បានលង់ទឹកស្លាប់ ខណៈឪពុកម្ដាយមិនបាននៅ។ ហេតុការណ៍បានកើតឡើង វេលសម៉ោង៨ និង១០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច
ខាងជើងចម្ងាយ៤០ម៉ែត្រ ពីភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមាបឈ្មោះ ស្រៀត ប៊ុនសិ ភេទប្រុស អាយុ២ឆ្នាំ (ក្នុងបន្ទុកឪពុកម្តាយ) ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថា ករណីនេះមូលហេតុ ឪពុកម្ដាយមិនបាននៅផ្ទះ ហើយជនរងគ្រោះបានដើរទៅតាមឪពុកធំ ទៅមើលចម្ការដូងដែលលិចទឹក ហើយបានចុះលេងទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ កញ្ញា ២០២៣

ភ្នំពេញ៖ជនសង្ស័យចំនួន៥នាក់ ត្រូវបាន
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង០២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមមាន៖

ទី១៖ឈ្មោះ នួន ឈុនលាង ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សែ គន្ធា ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៤៖ឈ្មោះ អែម សំអុល ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៥៖ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ៤៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ កញ្ញា ២០២៣

ក្រោយមានបញ្ជាពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទើបតែងតាំងថ្មី ត្រូវបានក្រសួងសម្រេចបណ្ដេញចេញពី ក្របខ័ណ្ឌនគរបាលជាតិ ក្រោយស្រាវជ្រាវរកឃើញថា ធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាស។ ជាមួយគ្នានេះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។

លោកម៉ែន លី ស្នងការប៉ូលិសខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចដក មេប៉ុស្ដិ៍ ឃុំសំព្រោជ ជាបណ្ដោះអាសន្ន។

នាយនគរវាលប៉ុស្តិ៍រូបនេះ ធ្លាប់មានប្រវត្តិមិន​ល្អ ជាប់ពាក់ព័ន្ធ ការប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។ ដោយអស់គ្រឿងអលង្កា សរុបជាង១៥០តម្លឹង ម៉ូតូ១គ្រឿង និងលុយកាក់ មួយចំនួនទៀត។ លុះរហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងបំបែកករណីប្លន់ខាងលើ ដោយចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ និងដកហូតបានវត្ថុតាង មានកាំភ្លើង និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើសកម្មភាពប្លន់ចំនួន៣គ្រឿង។ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូ របស់ឈ្មោះ អ៊ិន ស៊ីផាន ភេទស្រី ដែលក្រុមចោរលួចយកទៅក្នុងពេលប្លន់ផងដែរ។

ជនសង្ស័យទាំង២នាក់៖ ទី១៖ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ អតីតមេប៉ុស្ដិ៍ឃុំសំព្រោជ ដែលត្រូវដកចេញ និងទី២៖ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។

សូមជម្រាបថានៅថ្ងៃម្សិលមិញ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យការតែងតាំងមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋប្លន់៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ កញ្ញា ២០២៣

ខេត្តរតនគិរី៖សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយបានប្រើពូថៅ កាប់ទៅលើមិត្តភក្តិរបស់ខ្លួន ក្នុងពេលផឹកស៊ី។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣ នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានស្រង់សម្ដីប្រពន្ធជនរងគ្រោះ ថា នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្តីគាត់បានសុំទៅផឹកសុី ដោយបាត់មួយយប់ លុះព្រឹកឡើងម៉ោង០៨ គាត់ជាប្រពន្ធ បានតាមរកក៏ប្រទះឃើញសព ប្ដីដេកស្លាប់នៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភក្តិ ទៅហើយដោយមានស្នាមរបួសត្រង់ថ្គាម។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ សឿន ប៉េងហោង ហៅទូចភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យ ឈ្មោះ ណុប ណាវីត ហៅប៉េស ភេទប្រុសអាយុ២៥ឆ្នាំ ពួកគេជាកសិករ មានរស់នៅភូមិជាមួយគ្នា។

ករណីនេះសមត្ថកិច្ច បានធ្វើការពីនិត្យឃើញលើសាកសព ជនរងគ្រោះ ត្រូវរងការកាប់មួយពូថៅចំថ្គាមខាងឆ្វេង ស្លាប់នៅមុខផ្ទះជនសង្ស័យ ឃើញមានស្នាមអូសសព ទៅចោលក្នុងចម្ការដំឡូងខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ។ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ បានកាន់ពូថៅមួយជាប់នៅដៃ រួចក្រវីចុះក្រវីឡើង មិនឲ្យចូលទៅក្បែរសាកសួរជុំវិញឃាតកម្មមនុស្សស្លាប់ នៅខាងក្រោយផ្ទះខ្លួននោះទេ។

ហេតុការណ៍នេះកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយនគរបាលស្រុកកូនមុំ បានព្យាយាមចូលទៅចាប់ខ្លួនជនសង្ស័យ នោះបានភ្លាមៗនិងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបញ្ជូន ទៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។

បើតាម ឈ្មោះ ព្រឹប ដែលបានចូលរួមផឹកសុី បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោង ៤រសៀលជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះគាត់ (ព្រឹប) ហើយបានជួបជុំគ្នាពីរបីនាក់ ផឹកសុីលុះដល់ម៉ោង៥ល្ងាច ក៏សុំទៅផ្ទះមុន ជិះម៉ូតូម្នាក់ឯងកាត់មុខផ្ទះជនសង្ស័យខាងលើ។

ជនរងគ្រោះ មិនបានទៅដល់ផ្ទះនោះទេ លុះព្រឹកឡើង ប្រពន្ធឆោឡោ ដើសួរគេឯង រកប្ដីគ្រប់ច្រកល្ហកហើយមានគេប្រាប់ថា យប់មុិញឃើញទៅជួបជុំផឹកសុីនៅចំណុចភូមិកើតហេតុ។ ពេលនោះប្រពន្ធជនរងគ្រោះ បានទៅដល់កន្លែងផឹកសុី ក៏ប្រទះឃើញសពប្ដីដេកស្លាប់ស្ដូកស្ដឹងក្នុងចម្ការដំឡូងរបស់ជនសង្ស័យឈ្មោះណុប ណាវីត រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page136 Page137 Page138 … Page284 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!