Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ ២០ កញ្ញា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកបានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូដូចដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣និង៣០នាទី​ ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣នៅចំណុចមុខផ្ទះសំណាក់ អុឹងឡុង ស្ថិតនៅភូមិ ដកពោធិ៍  សង្កាត់ស្លក្រាមក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង ម៉ូតូម៉ាក Click ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AH7053 បើកបរដោយឈ្នោះ ហុឹង ប៊ុងថង ភេទ ប្រុស អាយុ ៣១ឆ្នាំ  (ស្លាប់)  រស់នៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដួលដោយខ្លួនឯង។ វត្តុតាង ត្រូវបាន សមត្ថកិច្ចជំនាញបញ្ចូនទៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីដោះស្រាយតាមនីតិវិធី។ សាកសពប្រគល់ឱ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ កញ្ញា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្រីស្នំបានរាយការណ៍ថា បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូត្រូវបានរថយន្តបុកពីក្រោយ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (24-25) មុខប៉ុស្តិ៍នគរបាល
រដ្ឋបាលមោង ស្ថិតនៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត និងម៉ូតូ បើកបរស្របទិសពីត្បូងទៅជើង។ ដោយរថយន្តម៉ាកHYUNDAI MIGHTY ពណ៌ខៀវ ប្រភេទរថយន្តធុនធំផលិតឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ 3ក-5651 បើកបរដោយឈ្មោះ រី  ឆ័ត្រថង ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរបើកបររថយន្ត អាសយដ្ឋានភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ (គ្មានរបួស)។ ចំណែកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ផលិត ឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប1K-5415បើកបរដោយឈ្មោះ រុំ  ធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិមោងខាងជើង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប (របួសធ្ងន់ បាក់ឆ្អឹងកូនជើងផ្នែកខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)។

សមត្ថកិច្ចបានបន្តគេថា ករណីនេះបណាលឲ្យ-របួសធ្ងន់អ្នកបើកបរម៉ូតូម្នាក់ ខូចរថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល។ មូលហេតុ: អ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ នគរបាលចរាចរណ៍បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍
នគរបាលរដ្ឋបាលមោង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ កញ្ញា ២០២៣

ខេត្តតាកែវ៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.១០៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កត្តាជំរុញសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដឹកនាំប្រទេស គឺអាស្រ័យលើប្រជាពលរដ្ឋ ដែលបានផ្តល់ឱកាស ជំនឿទុកចិត្ត និងបានផ្ញើជោគវាសនា តាមរយៈការចេញទៅបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ ហើយបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស នោះគឺការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជាអាទិភាព។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមផងដែរអំពីគោលជំហរ និងការប្តេជ្ញាចិត្ត គឺបន្តរក្សាលំនឹង និងបង្កើនការកែទម្រង់ឱ្យកាន់តែមុតស្រួច ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលផ្លែផ្កាជាក់ស្តែង និងកាន់តែជឿទុកចិត្ត ហើយអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាព។

ជាមួយគ្នានេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងមោទកភាពជាតិបំផុត ដែល “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលនេះ គឺជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរផង និងជាកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិផងដែរ។ ការសម្រេចបាននូវភាពជោគជ័យខាងលើនេះ គឺជាសមិទ្ធផលយ៉ាងធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រឹងយ៉ាងសកម្មចាប់តាំងពីឆ្នាំ២០១៨ រហូតទទួលបានលទ្ធផលប្រកបដោយមោទកភាព នាពេលនេះ។ មួយវិញទៀត អ្វីដែលពិសេស គឺយើងទាំងអស់គ្នា ក្នុងនាមជាកូនខ្មែរ បានរួមគ្នានាំយកសមិទ្ធផលកេរដំណែល ដែលបុព្វបុរសបានបន្សល់ទុកទៅកាន់ពិភពលោកបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃរបស់កម្ពុជា។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីតួអង្គ ៣ សំខាន់ នៅក្នុងវិស័យការងារ ដែលត្រូវប្រទាក់ក្រឡា និងធ្វើការរួមគ្នា ក្នុងនោះ ៖ (១). រាជរដ្ឋាភិបាល, (២). និយោជក និង (៣). កម្មករ និយោជិត។ រាជរដ្ឋាភិបាល មានតួនាទីជាឪពុកម្តាយ ជាអាណាព្យាបាល ដែលជួយមើលការខុសត្រូវ និងខិតខំបង្កើន និងពង្រីកឱកាសវិនិយោគ, បង្កើតការងារ, ផ្តល់ការបណ្តុះបណ្តាល, ការធានាបរិស្ថានការងារសមស្រប ព្រមជាមួយនឹងការស្វែងរកអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់ទាំងនិយោជក និងកម្មករ​ និយោជិត។ ចំពោះនិយោជក និងកម្មករ និយោជិតវិញ គឺប្រៀបបីដូចជាប្តីប្រពន្ធ ដែលត្រូវតែមានភាពស្និទ្ធស្នាល និងអាចរួមរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ ជាពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយសន្តិវិធី និងស្របតាមច្បាប់ ហើយឈរលើផលប្រយោជន៍ទៅវិញទៅមក។

បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជា មានការខុសប្លែកពីបណ្តាប្រទេសផ្សេងទៀត ត្រង់ចំណុចថា កម្ពុជាធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ដែលពេលនោះ ខ្មែរបានសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវឃោរឃៅ ហើយបន្ទាប់មក កម្ពុជាខ្លួនឯងក៏បានបង្កើតនូវ “នយោបាយឈ្នះ ឈ្នះ” ដែលមាន សម្តេចតេជោ ជាស្ថាបនិក និងបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៊ាំរ៉ៃនៅកម្ពុជា ដោយបង្កើតបាននូវសុខសន្តិភាពពេញលេញរហូតដល់បច្ចុប្បន្ននេះ។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍ គឺត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ខ្មែរ ហើយត្រូវអភិវឌ្ឍតាមបែបរបស់ខ្មែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ច្បាស់ថា ការបំពេញទស្សនកិច្ចនៅប្រទេសចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយប្រទេសចិន ដែលរក្សានូវគោលនយោបាយដដែល ហើយក៏ជាឱកាសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ រវាងកម្ពុជា និងចិន ផងដែរ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រកាន់នូវជំហរនិរន្តរភាព និងសង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគោលនយោបាយដែលឈរលើមូលដ្ឋានអធិបតេយ្យ  ឯករាជ្យភាពផ្អែកលើច្បាប់ និងត្រូវបានអនុវត្តដោយភាពច្នៃប្រឌិត វៃឆ្លាត  និងផ្អែកលើមូលដ្ឋានជាតិ ការតម្កល់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយជាពិសេស គឺប្រកាន់ខ្ជាប់នូវគោលការណ៍បង្កើនមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយស្មើមុខស្មើមាត់៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ កញ្ញា ២០២៣

ខេត្តព្រះវិហារ៖ស្ត្រីជាប្រពន្ធបានស្លាប់ក្នុងធ្លាប់ឈាមដោយសារអំណាចប្ដីបានកាប់ជាច្រើនកាំបិត។

អំពើឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងវេលាម៉ោងប្រហែល​ 5និង30 ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2023 នៅចំណុច ផ្ទះជនរងគ្រោះ​ ស្ថិតក្នុងភូមិចំការស្រម៉ូវ​ សង្កាត់​ កំពង់ប្រណាក​ ក្រុងព្រះវិហារ​។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា ករណី​ ហិង្សា​ក្នុងគ្រួសារ នេះ បណ្តាលឲ្យស្លាប់ជនរងគ្រោះ ដោយប្តីបានយកកាំបិតកាប់ ទៅលើប្រពន្ធ​ចំនួន៤កាំបិត ចំពីចំហៀង និងខាងក្រោយ​ បណ្តាលឲ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ​ ស្រី​ វឿន​ ភេទស្រីអាយ33ឆ្នាំ​ មុខរបរកសិករ​ រស់នៅភូមិចំការស្រម៉ូវ​ សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​។ ចំណែកជនបង្កជាប្តីឈ្មោះ​ ធី​ វង​ ភេទប្រុសអាយុ31ឆ្នាំ​ មុខរបរកសិករ​។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដី ក្រោយធ្វេីសកម្មភាពរួច បានព្យាយាមចងក​ និងយកភ្លេីងដុតខ្លួនឲ្យឆេះ​ បន្ទាប់មកទៀតដេីរឆ្ពោះទៅផ្លូវជាតិ​ នឹងបានព្យាយាម រត់ចូលរថយន្តដែលធ្វេីដំណេីរតាមផ្លូវ​ បណ្តាលឲ្យបុក​ តែមិនស្លាប់​ ត្រូវបានសាច់ញា្ញតិយកទៅសង្គ្រោះនៅមន្ទីពេទ្យ16មករា។

បើតាមសមត្ថកិច្ចខេត្តព្រះវិហារ ករណីនេះមូលហេតុ៖ ទាំងពីរនាក់ប្តីប្រពន្ធផឹកស្រាជាប្រចាំរៀងរាល់ថ្ងៃ​ និងមានជម្លោះជាមួយគ្នារហូត​។

បច្ចុប្បន្ន​សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញ្ញាតិ ធ្វេីបុណ្យតាមប្រពៃណី​។ ចំណែកជនសង្ស័យជាប្តី​ សមត្ថកិច្ចនិងបន្តនីតិវិធីតាមច្បាប់៕

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ ១៩ កញ្ញា ២០២៣

ខេត្តសៀមរាប៖បុគ្គលិកករុមហ៊ុនអគ្គីសនី ម្នាក់ត្រូវបានគេរាយការណ៍ថាបានដេកស្លាប់។ ហេតុការណ៍បានកើតឡើងនៅព្រឹក
ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចបន្ទប់អគ្គីសនីឈ្មោះ អុឹង ប៊ុនធី ឃុំសសរស្តម្ភ ស្ថិតនៅភូមិសសរស្តម្ភ ឃុំ សសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្នោះ ផុន សុភ័ណ្ឌ ភេទប្រុស អាយុ 39ឆ្នាំ មុខរបរ បុគ្គលិកករុមហ៊ុនអគ្គីសនី មានទីលំនៅភូមិស្វាយ ឃុំ សសរស្តម្ភ។

សមត្ថកិច្ចបានប្រាប់ថា តាមការពិនិត្យលើសាកសព ពុំមានស្លាកស្នាមអ្វី គួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ការសន្និដ្ឋាន និងមូលហេតុ: របស់លោកស្រី ឈឿន ពេជ្រ អនុប្រធានមណ្ឌលសុខភាពសសរស្តម្ភថា ស្លាប់ដោយសារគាំងបេះដូង៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page133 Page134 Page135 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!