ខេត្តសៀមរាប៖ពិតជាស្រណោះនាងខ្លាំងណាស់ដែលត្រួវបាក់ជើងទាំងវ័យក្មេង។
ហេតុការណ៍បានកើតឡើងថ្ងៃទី០៥ខែ ១០ឆ្នាំ២០២៣ វេលាម៉ោង៦ និង ៣០នាទី នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចទំនប់ថ្នល់ដាច់ ស្ថិតភូមិដំរីស្លាប់ រវាងម៉ូតូនិងរថយន្តចតលើចិញ្ចើមផ្លូវ។
សមត្ថកិច្ចបានប្រាប់ថាម៉ូតូម៉ាកហុងដាដ្រីមសេរី ឆ្នាំ២០០១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ.ឧមានជយ័1E . ៤៣៤៣ បើកបរដោយឈ្មោះ បិន ស្រីយុិន ភេទស្រីអាយុ ១៨ឆ្នាំទីលំនៅ ភូមិបន្សាយរាក់ ឃុំបន្សាយរាក់ ស្រុកសំរោង ខេត្តឧត្តមានជយ័ ក្នុងទិសដៅពីត្បូងទៅជើង(ពាក់មួកសុវត្ថិភាព) បុក រថយន្តពីក្រោយ ដែលចតលើចិញ្ញើមផ្លូវនៅផ្នែកខាងស្តាំបែរក្បាលទៅទិសខាងជើងជើង។ រថយន្តម៉ាកម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ( FRON TIER) ផ្លាកលេខសៀមរាប 2B.1347 អ្នកបើកបរ(រត់គេចខ្លួនបាត់ក្រោយកើតហេតុរួច)។
បើតាមសមត្ថកិច្ចករណីនេះបណ្ដាលអោយរបួសធ្ងន់ឈ្មោះ បិន ស្រី យុិន បាក់ជើងខាងឆ្វេងនិងខូចខាតម៉ូតូ ធ្ងន់ ឯរថយន្តខូចខាតស្រាល។
មូលហេតុ អាចមកពីអ្នកបើកម៉ូតូល្បើនលឿន ក្នុងបើកបរខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តមិនបើកភ្លើងបំភ្លឺជាសញ្ញា។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការ៕