Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ឯអគ្គរាជទូតថៃ ប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើង នៅក្នុងជំនួប
សម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលខេត្តសៀមរាប នៅនៅថ្ងៃ ទី៩ ខែតុលាឆ្នាំ២០២៣ ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានអញ្ជើញមកដោយផ្ទាល់ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជល្អជាមួយប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា ដើម្បីស្តារ និងរៀបចំវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប យើងបានរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលអាកាសយានដ្ឋានថ្មីនេះ មិនត្រឹមតែបង្កេីនការជួយសម្រួលដល់ការហោះហេីរត្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្តើតឱកាសការងារថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ជាពិសេស នឹងផ្តល់នូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបមានការកេីនឡេីងថែមទៀតផង៕

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយត្រូវពង្រឹងការពារ សុខសុវត្ថិភាព សន្តិសុខទូទៅ ជូនប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ជាពិសេសថ្ងៃបុណ្យទាន។ » ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ»។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ ភិបាលបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ថាដោយឡែក​ ចំពោះ​អាជ្ញាធរក្រុង​ ស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការ​ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ​ឱ្យទាន់ពេលវេលាផងដែរ។

អភិបាលខេត្តសៀមរាបរូបនេះក៏បានសង្កត់ធ្ងន់​ និងណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់​ និងបង្ក្រាបគ្រឿងញៀន ​ឱ្យខានតែបាន​ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានប្រាប់ថា ស្ត្រី ម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៣០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយអប្សរា ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក។

មន្ត្រីបានបន្តថា ជនរងគ្រោះ ឈ្មោះ សឿយ ឡុក ភេទស្រីអាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។

តាមការរៀបរាប់របស់បងប្រុសបង្កើតរបស់រងគ្រោះ សព(ប្អូន) ជាមនុស្សញៀនស្រាជាប្រចាំ សតិមិនគ្រប់វង្វេងដើរបាត់ពីផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី០៨ ម្សិលមិញ បានបាត់ក្នុងសភាពស្រវឹង ហើយបាននាំបងប្អូនដើររកក៏ប្រទះឃើញទ្រនាប់ជើង នៅមាត់ប្រឡាយក្បែរសាលាឆទានភូមិគោកត្នោត តែរកប្អូនខ្លួនពុំឃើញ រហូតដល់រសៀល ថ្ងៃនេះ ទើបប្រទះឃើញសពប្អូនខ្លួនទើរនិងឈើព្រួលដាក់ទ្រូកាត់ប្រឡាយស្តិតនៅភូមិពាម ឃុំដូកែវ  និងបានស្រង់សពមកលើគោកនិងរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមមន្ត្រី ការពិនិត្យសាកសព និងការសន្និដ្ឋាន:  ពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់និងបទល្មើសឡើយ៕

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ប្រាប់ថាបានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ និង២៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ (ឆ្គួត) ដោយជនរងគ្រោះ បានបាត់ពីផ្ទះរយៈពេល០៣ថ្ងៃមកហើយ តាំងពីថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ ជិត០៣ទៀបភ្លឺ ដោយដើរចេញបាត់ពីផ្ទះ លុះនៅព្រឹកវេលាប្រហែលម៉ោង០៥:១០នាទី បងថ្លៃជនរងគ្រោះមានឈ្មោះ ថា និងក្រុមគ្រួសារ បាននាំគ្នាដើររកជនរងគ្រោះបន្តទៀត ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានស្លាប់ក្នុងទឹក ក៏បានរាយការណ៍ជូនមេភូមិ និងប៉ូលិសរដ្ឋបាលលាងដៃ និងកម្លាំងជំនាញ។

បើតាមសមត្ថកិច្ច ធ្វើតាមការពិនិត្យវិច័យ លើជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តសៀមរាប ត្រូវបានប៉ូលិសបំបែកសំណុំរឿងបានហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃច័ន្ទនេះ នគរបាលខេត្តសៀមរាបបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្ត្រីនគរបាលបានដកស្រង់សម្ដីជនសង្ស័យ ឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើកម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់ នៅចំណុចតូបលក់បាយ កន្លែងកើតហេតុ ព្រោះជនរងគ្រោះ ជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេ បានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន១ខ្វែវ ខណៈដែលជនរងគ្រោះ ដេកផ្ងា ភ្លាមនោះ ជនរងគ្រោះបានប្រកាច់ចេញ ពីតូបលក់បាយទៅទិសខាងត្បូង ផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធ ជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មកទើបយកក្រណាត់ ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២ ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។

២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួន មានទំនាស់ និងប្រើហិង្សា ជាមួយជនរងគ្រោះ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះ បោះចូលក្នុងធ្លុកទឹកផងដែរ។

បើតាមមន្ត្រីនគរបាល ជនរងគ្រោះមន្ត្រីបានស្គាល់ត្តសញ្ញានៅឡើយ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមនគរបាលករណីឃាតកម្មនេះ ដោយសារទំនាស់ក្នុងវង់ផឹកស៊ី។ សូមជម្រាបថាហេតុការណ៍វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page126 Page127 Page128 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!