ខេត្តសៀមរាប៖នៅទីបំផុត លោក ម៉ក់ សំអឿន ថៅកែមណ្ឌលកំសាន្តកេសរកូល ចេញសារសំឡេងបកស្រាយហើយ ថែមទាំងដៀលអ្នកសារព័ត៌មានទៀតផង។
សារសំឡេង លោក ម៉ក់ សំអឿន ថៅកែមណ្ឌលកំសាន្តកេសរកូល បានធ្វើឡើង តាមរយៈប្រព័ន្ធគ្រុបតេឡេក្រាម អង្គភាពសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៩ ខែតុលាឆ្នាំ ២០២៣ នេះ។ «សំឡេង លោកម៉ក់ សំអឿន»
បើតាមសេចក្ដីប្រកាសបំភ្លឺរបស់ស្នងការនគរបាលខេត្តសៀមរាប បង្ហាញថានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២១:០៥នាទី មានឈ្មោះ ម៉ក់ សំអឿន ភេទប្រុស អាយុ ៥០ឆ្នាំ ដែលជាម្ចាស់មណ្ឌលកំសាន្តកេសរកូល ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដើរពិនិត្យមើលជុំវិញបរិវេណមណ្ឌលកំសាន្តរបស់ខ្លួន ដែលបានបិទរយៈពេលជាង៤ខែមកហើយ ខណៈដែលរូបគាត់ បានដើរ ក៏បានឃើញមនុស្សចំនួន ០២នាក់ (ក្មេ..ងប្រុស ០១នាក់ និងមនុស្សប្រុសវ័យកណ្តាល ០១នាក់) ដែលកំពុង អង្គុយក្នុងបរិវេណដីជាប់នឹងជណ្តើរយន្ត ក្នុងមណ្ឌលកំសាន្ត របស់គាត់ ហើយបានហុចរបស់តូចឲ្យគ្នា តែជារបស់អ្វី រូបគាត់ ពុំដឹងទេ ឃើញដូចនេះ រូបគាត់បានសួរទៅអ្នកទាំងពីរនោះថា អ្នកឯងមកពីណា? មកធ្វើអីនៅទីនេះ? ពួកគេបានឆ្លើយថា ជាឪពុកកូន បន្ទាប់មកឈ្មោះ ម៉ក់ សំអឿន បានណែនាំទៅអ្នកទាំងពីរទៀតថា បើកូនចឹងម៉េចមិននាំទៅរៀនទៅ? ក្មេ..ងប្រុសបានឆ្លើយថា គ្រួសាររបស់គេក្រណាស់ ភ្លាមនោះដែរ ស្រាប់តែបុរសវ័យកណ្តាល បានដើរចេញ ហើយលើកទូរស័ព្ទ និយាយ បានប្រហែល២ ទៅ៣នាទី ក្រោយមក ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូរ៉ឺម៉ក យ៉ាងលឿន ចូលមកដល់បរិវេណ ដីក្នុងមណ្ឌលកំសាន្ត របស់គាត់ ដល់ទីកន្លែងដែលឈ្មោះ ម៉ក់ សំអឿន កំពុងឈរនិយាយ ហើយបុរសដែលបើកម៉ូតូរ៉ឺម៉កនោះ បានឈប់ម៉ូតូរ៉ឺម៉កភ្លាម ក៏ចុះមកស្រែកសំឡុត មកលើឈ្មោះ ម៉ក់ សំអឿន ថា ពួកហែងម៉េចធ្វើបាបកូនអញ បន្ទាប់មក ក៏បានចុះពីលើម៉ូតូរ៉ឺម៉កស្ទុះមកវាយមកលើឈ្មោះ ម៉ក់ សំអឿន ចំនួនពីរដៃ ត្រូវក្រោមភ្នែកខាងឆ្វេង (ហើមជាំ) និងមួយដ ទៀតត្រូវត្រង់មាត់ (បណ្ដាលឲ្យបាក់ធ្មេញខាងលើខាងមុខ) ហើយឈ្មោះ ម៉ក់ សំអឿន បានដួលទៅលើសាបថ្ម បណ្ដាល ឲ្យរលាត់កែងដៃខាងស្តាំ ភ្លាមនោះដែរ ក៏មានឈ្មោះ ម៉ក់ សម្ភាព ឈ្មោះ ញ៉ាន ណារិទ្ធ និងឈ្មោះ ឡុក ប៊ុនហាក់ ចូលមក ជួយឃាត់ និងចាប់ចេញ ហើយក៏មានកម្លាំងអន្តរាគមន៍ ចុះមកដល់ ក៏បាននាំភាគីទាំងសងខាង មកប្រគល់ឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាអ្នកសួរនាំតែម្ដង។
ក្រោយពីសមត្ថកិច្ចបានសួរនាំលើបុរសដែលជាអ្នកបើកម៉ូតូរ៉ឺម៉ក ដែលមានឈ្មោះ ឌន ដេត ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រួចមក រូបគេក៏បានទទួលស្គាល់ នូវកំហុសរបស់ខ្លួន ហើយរូបគេបានសារភាពទៀតថា បានប្រើប្រាស់ថ្នាំ..ញៀ.ន..នៅប្រទេសថៃ ហើយថ្ងៃប្រើប្រាស់ថ្នាំ..ញៀ..ន ចុងក្រោយនៅក្នុងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០ នាទី នៅព្រៃអង្គរ។ បន្ទាប់ពីសមត្ថកិច្ចយើងបាន ធ្វើតេស្តស្វែងរកសារធាតុញៀ..ន..លើឈ្មោះ ឌន ដេត រួចមក លទ្ធផលគឺវិជ្ជមាន (តំរុយមេតំហ្វេតាមីន) ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ទៅតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប តែម្តង។
(ក្នុងគ្រុបតេឡេក្រាម សៀមរាប ប៉ុស្តិ៍) លោកម៉ក់ សំអឿន បានសរសេរថា៖ តើខ្ញុំទៅវាយពួកគេដើម្បីអ្វី?
«ម្នាក់នេះវាយខ្ញុំដើម្បីបង្កើតព្រឹត្តិការណ៍រំដោះគ្នាវាចេញពីកន្លែងកើតហេតុ »។ «សំឡេង លោកម៉ក់ សំអឿន»
ជុំវិញសារសំឡេងរបស់លោកម៉ក់ សំអឿន អង្គភាពសៀមរាប ប៉ុស្ដិ៍ ធ្វើការបដិសេធចោល នូវពាក្យចាស់ទំនើង ដោយអង្គភាពសៀមរាប ប៉ុស្តិ៍ មិនបានសរសេរនោះទេ ហើយអង្គភាពសៀមរាប ប៉ុស្ដិ៍ ក៏មិនមែនជាអង្គភាព.ព្រៃ. ផ្សៃ..ឬសាហា..វ ដូចលោកបាននិយាយនោះដែរ។
ករណីនេះបើតាមការឡាយផ្ទាល់របស់លោក ហង្ស តូច គឺលោកម៉ក់ សំអឿន និងមនុស្ស៣នាក់ទៀត មិនបានបកស្រាយបំភ្លឺនោះទេ នៅយប់កើតហេតុ បើទោះបីជាអ្នកសារព័ត៌មាន បានព្យាយាមសុំការបកស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមគេបានមករារាំងមិនឲ្យផ្ដល់បទសម្ភាសន៍នោះឡើយ៕ដោយនាគខៀវ