Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ដោយសភាពអាកាតកាយ។ នេះបើតាមសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ជាព័ត៌មានបឋមនៅមុននេះបន្តិច។

សមត្ថកិច្ចបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៣ និង៣៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចស្ទឹងបង្កោង ភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល២៨ឆ្នាំជាង ស្ថិតភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ហើយសាកសពមានសភាព អាក្រាតកាយហើមប៉ោង សម្បុរខ្មៅស្រអែម មានសក់ខ្លីកម្ពស់ប្រហែល១.៦០សង់ទីម៉ែត្រ។

បើតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

ករណីខាងលើនេះ សមត្ថកិច្ចរក្សាទុកសាកសពនិងកំពុងស្វែងរកសាច់ញាតិទទួលយកបូជាតាមប្រពៃណី៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តកោះកុង៖អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ប្រាក់ចំនួន ៣ លានរៀល ដល់អ្នកផ្ដល់ព័ត៌មានអត្តសញ្ញាណ បុរសដែលបានវាយសម្លាប់សត្វឈ្លូស។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារទី៣១ ខែតុលាឆ្នាំ ២០២៣ បានបង្ហោះសារប្រកាសជាសាធារណៈថា៖ សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។

លោកស្រីបានបន្តថា ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា សត្វឈ្លូសមួយក្បាលដែលប្រឹងហែលទឹកសមុទ្រ ដើម្បីរស់ត្រូវបានបុរសម្នាក់យកឈើវាយសម្លាប់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយធ្លាយវីដេអូបែបនេះនាំឱ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ខណៈបើកម៉ូតូទៅបុកគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ នាទីយប់ ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ ស្ថិត នៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ថា ហៀក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ មាន ទីលំនៅកំណើត ក្នុងភូមិជ្រួយ ឃុំ វិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានកូន ចំនួន៣នាក់ ប្រុសម្នាក់ ស្រី ២នាក់។

ប្រភពបានបន្តថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ 1N-6360 ទៅបុកពីក្រោយ គោយន្តកន្ត្រៃម៉ាក Kubota RT110 បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបាន កម្លាំងនគរ បាលការិយាល័យជំនាញរៀបចំប្រគល់ឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាង យក ទៅរក្សាទុកនៅ ស្នាក់ការកណ្ដាល នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២៣

ខេត្តសៀមរាប៖កម្មករម៉ាស៊ីនច្រូតស្រូវម្នាក់ត្រូវបានខ្សែភ្លើងកាត់ផ្លូវឆក់បណ្ដាលឱ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នៅចំណុចលើផ្លូវលំលិចទឹក ស្ថិតនៅភូមិគោកជ្រៃឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឹង វីរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនច្រូតស្រូវ មានទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូតាមពីក្រោយថៅកែម៉ាស៊ីនច្រូតស្រូវ ដែលបើកគោយន្តនិងដឹកម៉ាស៊ីនច្រូតពីលើផង ពេលថៅកែខ្លួនបើកដល់ចំណុចកើតហេតុ គោយន្តថៅកែរបស់ខ្លួនបានទាក់នឹងខ្សែភ្លើងកាត់ផ្លូវ ដោយប៉ះទៅនឹងដងបញ្ចេញស្រូវនៃម៉ាស៊ីនច្រូត នៅលើគោយន្ត ពេលនោះជនរងគ្រោះបានឈប់ម៉ូតូ រួចបានឡើងលើគោយន្ត តាមជណ្តើរខាងក្រោយ បណ្តាលឲ្យខ្សែភ្លើងឆក់និងបាន « ស្រែកថា ជួយៗរួចដួលក្នុងទឹកតែម្តង»។ បន្ទាប់ថៅកែ ឈ្មោះ យប់ ខ្មៅ បើកគោយន្តផុតខ្សែភ្លើង បានឈប់និងចុះមកលើកជនរងគ្រោះ ជាមួយប្រជាពលរដ្ឋ ក្នុងភូមិ រួចបញ្ជូនជនរងគ្រោះ មកពេទ្យស្រុកពួក ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ខេត្តសៀមរាប៖វេលាម៉ោង ០៧និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ស្រះទឹកខាងកើតចំងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅភូមិមោងខាងជើងឃុំ មោង ស្រុកស្រីស្នំខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឈួ  សុភា  ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ កសិករ។

មូលហេតុ : ចុះដកព្រលឹតក្នុងស្រះមិនចេះហែលទឹក ហើយរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់តែម្ដង។

តាមការពិនិត្យនិង ធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលស្រុកនិងគ្រូពេទ្យ សន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page122 Page123 Page124 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!