Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )។

សមត្ថកិច្ចនគរបាលបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន០៦ នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រកសុី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង។

៥-ឈ្មោះ អុឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។

៦-ឈ្មោះ អុឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ នៅ ក្រុងសៀមរាប បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះ យកប្រាក់ចំនួន ៥០០០$ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះ ចំណេញ ៤០% តែជនរងគ្រោះមានការសង្ស័យថា ត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច។

ក្រោយពេលកម្លាំងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូ០១គ្រឿង ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យ ចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា មកដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០ បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បើតាមសមត្ថកិច្ច ករណីនេះ ដកហូតវត្ថុតាងបានរួមមាន : រថយន្តចំនួន ០២គ្រឿង ១.ម៉ាក Lexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស ១០០$ ចំនួន ១៦៣ សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប ដឹកនាំប្រតិបត្តិការណ៍ ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។ នេះបើតាមព័ត៌មានបឋម។

ថ្លែងប្រាប់ អង្កភាពសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន.. គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក។

មន្ត្រីនគរបាលដដែលបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួកបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។

អធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំនួរសួរទៅស្នងការនគរបាលខេត្តសៀមរាប។

ចំណែកលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានប្រាប់ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ឲ្យសួរទៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។

អង្គភាពសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។

បើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅ
នៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើប
សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហកាជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។

រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖មន្ត្រីអាវុធហត្ថមួយរូបបានរងរបួសធ្ងន់ខណៈរថយន្តតាក់ស៊ីមួយគ្រឿងបានបុកចំពេញទំហឹង រវាងរថយន្ដ និងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និង៤០នាទី ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦ខាងមុខភូមិវប្បធម៌ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរបាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ស៊ីណា ពណ៌ប្រផេះ ផ្លាក់លេខ ភ្នំពេញ2Y:7547 បើកបរដោយឈ្មោះ ស៊ីម សុខន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបើកឡានតាក់ស៊ី រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាក់លេខ សៀមរាប:1M:6495 បើកបរដោយឈ្មោះ ហ៊ុន វុធ ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរកងរាជអាវុធហត្ថក្រុងសៀមរាប រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលអោយបាក់ករជើងខាងឆ្វេង។

របាយការណ៍បញ្ជាក់ទៀតថា ហេតុការណ៍នេះ មូលហេតុ: អ្នកបើកបររថយន្ដខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយបុកម៉ូតូពីក្រោយតែម្ដង។

បច្ចុប្បន្ន: រថយន្ដ និងម៉ូតូបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការខេត្តសៀមរាប។ ចំណែកជនគ្រោះបានយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកបើកម៉ូតូម្នាក់បានរងរបួសហើយត្រូវបានគេបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍បានកាត់ឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥ នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 367-368 លើផ្លូវជាតិលេខ6 ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូ រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ កំពងចាម 2A.8309 បើកបរដោយឈ្មោះអ៊ុក សុខហៀង ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរម្នាក់ឈ្មោះ ណូ រីយ៉ា ភេទស្រី អាយុ៤១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ចំណែបុកម៉ូតូម៉ាកHONDA DREAM ពណ៌ក្រហម (សេរីចាស់)  គ្មានផ្លាកលេខ បើកដោយឈ្មោះប៉ាត សុឃាត់ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព) កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង។

របាយការណ៍បានបន្តថា ហេតុការនេះបណ្ដាលឱ្យរបួសធ្ងន់មនុស្ស០១ នាក់ ឈ្មោះប៉ាត សុឃាត់។ ខូចខាតរថយន្ត១ គ្រឿង ស្រាល ម៉ូតូ១ គ្រឿង ធ្ងន់។

បើតាមរបាយការណ៍ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តបើកបរមានល្បឿនលឿននិងអ្នកបើកម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានហៅរថយន្តសង្គ្រោះ បញ្ចូន ជនរងគ្រោះទៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារនេះថា ទីតាំងស្ថានីយ៍លក់ប្រេងមួយកន្លែង ត្រូវបានចោរចូលលួចរបស់ រួចហើយគេចខ្លួនដោយសុវត្ថិភាព។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង នៅចំណុចស្ថានីយ៍សាំងតេលា ខាងក្រោយសណ្ឋាគារអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប នៅលាម៉ោងប្រមាណម៉ោង១៦និង៥០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានថ្លែងបន្តថា ករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះ បង្ក ដោយមានជនសង្ស័យ ម្នាក់ បានធ្វើសកម្មភាពចូលលួចក្នុងទីតាំងខាងលើ រួចគេចខ្លួនភ្លាមៗតែម្ដង។

បើតាមសមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឆាយ ម៉ារ៉ាឌី ភេទស្រី អាយុ៣៦ឆ្នាំ។ ករណីនេះ
បណ្ដាលឱ្យបាត់បង់សម្ភារ:រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាកRealme 7។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូ ពុំស្គាល់ស្លាកលេខគេចខ្លួនបាត់បាត់ស្រមោល។

ទោះជាយ៉ាងណា ក្រោយមានហេតុការណ៍បែបនេះ ក្រុមសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានកំពុង ស្រាវជ្រាវតាមចាប់ជនសង្ស័យ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page121 Page122 Page123 … Page287 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!