Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ ១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អ.ប.ព.៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ វិច្ឆិកា ២០២២

ខេត្តព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជាសម្រេច ពុំកាត់ឆ្វៀលដី នៅភូមិបន្ទាយប្រិយ៍ ជូនឯកឧត្តម ហ៊ីង ធីឫទ្ធិ នោះទេ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។

សេចក្ដីប្រកាសបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យឯកឧត្តមរុះរើសំណង់ និងការ្យផ្សេងៗ ចេញពីទីតាំងដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការដាំដុះដើមកោងកាងឡើងវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ វិច្ឆិកា ២០២២

ខេត្តកោះកុង៖មានការលើកឡើងថាគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ សម្រុកចូលតាមច្រកផ្លូវទឹក និងច្រកផ្លូវគោកទាំងយប់ទាំងថ្ងៃក្នុងខេត្តកោះកុង។

ប្រភពបានឱ្យដឹងថា ក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោកមក្នុងខេត្តកោះកុង ក្រោមការបើកដៃសហការជាប្រព័ន្ធ ប្រធានសាខាគយខេត្តកោះកុង និងបក្ខពួក។

ក្រុមឈ្មួញ​ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសសៀម ឆ្លងកាត់ខេត្តកោះកុង បានលួចបង្ហើបឲ្យដឹងថា មេគយខេត្តកោះកុង បានឃុបឃុត ជាមួយក្រុមឈ្មួញធំៗ ដែលរកស៊ីនាំទំនិញមានសាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោក ដោយមិនមានការទប់ស្កាត់ហើយករណីនេះធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងច្រើនផងដែរ។

ប្រភពបានបន្តថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ត្រូវបានឈ្មួញនាំចូលពីប្រទេសសៀម យ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្ទឹងពីមន្ត្រីគយនឡើយ។

តាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសសៀម មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈកំប៉ុង ឬដប គ្រឿងសំណង់ ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម។ ក្រៅពីមុខទំនិញខាងលើ ក៏ឈ្មួញមួយចំនួនអាចនាំម៉ូតូទំនើបៗ គេចពន្ធ គេចពន្ធចូលពីប្រទេសសៀម តាមខេត្តកោះកុង នេះផងដែរ។

សាខាគយខេត្តកោះកុង និងបក្ខពួកបានបើកដៃឲ្យឈ្មួញធំៗនាំចូលនូវទំនិញគេចពន្ធយ៉ាងរលូន ហើយមកគាបសង្កត់អាជីវករ និងឈ្មួញតូចៗ តាមតែទំនើងចិត្ត តាមការបង្កាប់បញ្ជា ដែលដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤៨ បង់លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ, រថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ ដោយ
ក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកោះកុង និងឆ្លងកាត់កុងត្រូលជជុះគយ ត្រង់ចំណុចឃុំអណ្តូងទឹក ស្រុកស្រែអំបិល គ្មាននរណាមួយហ៊ានតវ៉ា​នោះទេ គឹត្រូវតែបង់តាមការកំណត់របស់ពួកគេ។

​ក្រុមឈ្មួញ និងអាជីវករតូចតាចដែលទ្រាំនឹងទង្វើគាបសង្កត់ ជម្រិតទារលុយលើតុ ក្រោមតុ ពីមន្ត្រី និងភ្នាក់ងារគយក្រោមការគ្រប់គ្រងនៅខេត្តកោះកុង បានធ្វើការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកគយកម្ពុជា មិនត្រូវមើលរំលងទៅលើមេសាខាគយខេត្តកោះកុងនេះឡើយ។

ជុំវិញការលើកឡើងបែបនេះ ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ tv online នៅពុំទាន់ទទួលបានការបំភ្លឺពីសាខាគយខេត្តកោះកុងនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ វិច្ឆិកា ២០២២

ខេត្តកោះកុង៖មានការលើកឡើងថា អ្នកបុគ្គលមួយចំនួន បានចាក់ដីលុបសមុទ្រ និងសង់សំណង់បានយ៉ាងរលូននៅស្រុកស្រែអំបិល។

ប្រជាពលរដ្ឋលើកឡើងថា អ្នកភូមិឋានៈ តូចទាបមិនហ៊ានដល់ម្លឹងទេ ប្រហែលអ្នកមានទ្រព្យ និងអំណាចអាចធ្វើបាន ដោយកាប់បំផ្លាញព្រៃកោងកាង ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំ បានយ៉ាងរំភើយ មិនទាន់មានអាជ្ញាធរជំនាញ ពាក់ព័ន្ធ ចុះទៅទប់ស្កាត់ចាត់វិធានការនៅឡើយទេ។

ទីតាំង សំណង់ខាងលើ ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ជុំវិញករណីនេះ ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ tv online អាចសុំពន្យល់ ពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បាននៅឡើយទេរហូតដល់ថ្ងៃទី ៦វិច្ឆិកានេះ។ ទោះជាយ៉ាងណាគេនៅពុំទាន់ឃើញ អាជ្ញាធរជំនាញពាក់ព័ន្ធឬម្ចាស់សំណង់ ចេញសេចក្ដីប្រកាសបំភ្លឺនៅឡើយទេ។។

សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈ ស្របឆ្នេរស្រាប់ ក៏គិតត្រឹមផ្លូវនោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ វិច្ឆិកា ២០២២

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានឲ្យអ្នកសារព័ត៌មាន ដឹងថាថ្នាក់លើបាន រកឃើញមានចំណុចខ្វះខាតមួយចំនួន របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតក្នុងការរៀបចំ សៀវភៅបញ្ជីចំណូល ការចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថា៖ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទសវនាកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការ សកម្មភាព របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោយពីធ្វើកិច្ចសវនកម្ម អស់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក រកឃើញមាន ៣ ចំណុច ដែលខ្វះខាត៖
១-ការងារគ្រប់គ្រងធនធានមនុស្ស អនុវត្តមិនទាន់បានពេញលេញ តាមនីតិវិធីរដ្ឋបាល នៅឡើយ ។ ចំពោះប្រព័ន្ធលើកទឹកចិត្តមានភាពប្រសើរ ។
២-ការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតតិចតួច ក្នុងការរៀបចំសៀវភៅបញ្ជីចំណូល ចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព តែការគ្រប់គ្រងបើកផ្តល់ប្រេងឥន្ធនៈ និងទូទាត់តាមសញ្ញាចំណាយផ្សេងៗ បានត្រឹមត្រូវតាមនីតិវី ។
៣-ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ(ចលន អចលនភាពវត្ថុ) មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ទៀតថា៖ រាល់កំហុសឆ្គងដែលក្រុម ការងារ រកឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀត ឲ្យកាន់តែ មានភាពល្អប្រសើរ នៃការចងក្រងឯកសារ ដែលពាក់ព័ន្ធ។

សូមជម្រាបថា នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទ សវនកម្មផ្ទៃក្នុង សម្រាប់ការបរិច្ឆេទ ឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរនបាលក្រុង ស្រុក ទាំង ៩ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក ទាំង៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើ សេចក្តីរាយការណ៍ថា៖ ខេត្តបន្ទាយមានជ័យ មានខ្សែបន្ទាត់ព្រំដែន ជាប់នឹងប្រទេសថៃ ប្រវែង ១៥៣ គីឡូម៉ែត្រ ព្រំប្រទល់ខាងជើង ជាប់ខេត្តឧត្តរមានជ័យ ខាងត្បូងជាប់ ខេត្តបាត់ដំបង ខាងកើតជាប់នឹងខេត្តសៀមរាប ខាងលិចជាប់នឹងប្រទេសថៃ មានស្រុក ចំនួន ៤ ក្រុង១ ជាប់នឹងប្រទេសថៃ និងមានច្រកទ្វារអន្តរជាតិ១ គឺច្រកប៉ោយប៉ែត និងច្រកទ្វារតំបន់ ២ គឺច្រកម៉ាឡៃ និងច្រកតំបន់បឹងត្រកួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ទោះបីក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩ ក៏មិនអាចបង្កនូវវិទ្ធង្សនា ដល់កិច្ចប្រតិបត្តិការនោះឡើយ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ ខិតខំប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងការចាត់តាំង និងជំរុញដល់ការងារជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប្រក្រតី សំដៅធានាទាំងការផ្តល់សេវាសាធារណៈ និងសន្តិសុខ សុវត្ថិភាពសង្គម ដោយសម្រេចបាននូវលទ្ធផល គួរឲ្យកត់សម្គាល់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page76 Page77 Page78 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!