Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ ២៦ វិច្ឆិកា ២០២២

ខេត្តតាកែវ៖គយខេត្តតាកែវ កំពុងត្រូវបានល្បីល្បាញប្រមូលលុយពីការអាជីវករដឹកជញ្ជូនទំនិញតាមរបៀបពុករលួយ ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។

យោងតាមប្រភពបានឲ្យដឹងថាក្រុមអាជីវករអ្នករកស៊ីដឹកទំនិញ មកពីប្រទេសវៀតណាមមានការមិនសប្បាយចិត្ត ដោយសារតែ ការបង់លុយច្រើនថ្នាក់ ច្រើនកន្លែង ទោះបង់លុយនៅច្រកហើយក៏ដោយ ក៏ត្រូវបង់លុយថ្លៃបាយតាមផ្លូវទៀត បើហ៊ានតែរំលង គឺត្រូវចាប់ឃាត់ទុកមិនខាន។ ករណីនេះប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលមានលោក ស៊ុន ឆាយ ជាប្រធានសាខា បានបណ្ដែតបណ្ដោយឲ្យមន្ត្រីគយចល័តរបស់ខ្លួនធ្វើតាមអំពើចិត្ត។ដើម្បីប្រមូលលុយតាមរបៀបពុកលុយ។

អាជីវករ រកស៊ីដឹកផ្លែដូងទុំ មកពីប្រទេសវៀតណាម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា គាត់ត្រូវបានគយចល័តខេត្តតាកែវ ចាប់ឃាត់រថយន្តដឹកដូងទុំ របស់គាត់ កាលពីយប់ថ្ងៃទី២៣ វិច្ឆិកា វលើផ្លូវជាតិលេខ៣ ចំណុចក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ និងបានទារលុយ២លានរៀល ទើបអនុញ្ញាត ឲ្យដឹកចេញ ដោយគយថា គាត់ដឹកគេចមិនបង់ពន្ធ តែតាមការពិត គាត់បង់លុយទៅគយតាមកន្លែងដូចសព្វដងហើយ។ ក្រោយចាប់ឃាត់ភ្លាមៗ នោះ គាត់បានចរចារគ្នាដែរ តែមិនត្រូវរ៉ូវ ទើបគយចល័ត អូសយកមកទុកនៅស្នាក់ការក្បែររង្វង់មូលអូរចំបក់មួយយប់។ លុះ ព្រឹក ថ្ងៃទី២៤វិច្ឆិកា គាត់បានយកលុយ១លាន២០ម៉ឺនរៀល ទៅបង់គយចល័ត ទើបគេអនុញ្ញាត ឲ្យបើករថយន្តចេញ។

អាជីវករបានបញ្ជាក់ថា មួយខែៗ គាត់ដឹកដូងទុំមកពីច្រកកំពង់ផែកំពង់អំពិល ស្រុកបូរីជលសារ ពី ៣ ទៅ៤ជើង ដោយក្នុងមួយលើកគាត់ដឹកបានដូងទុំ៨០០ឡូតិ៍ និងបានបង់លុយនៅកំពង់ផែ ហើយនិងគយចល័ត នៅផ្លូវជាតិលេខ៣ មិនដែលខាននោះទេ តែលើកនេះ មិនដឹងយ៉ាងម៉េច បានជាគយចល័ត នៅផ្លូវជាតិលេខ២ ទៅចាប់នៅផ្លូវជាតិលេខ៣ដែរ។

ពាក់ព័ន្ធនឹងមន្ត្រីគយចល័តក្នុងខេត្តតាកែវ នេះ កន្លងមក ក៏មានក្រុមអាជីវករ នៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ បានប្រតិកម្មនិងធ្វើការតវ៉ាផងដែរ ដោយលើកឡើងថា ចាប់តាំងពីដូរមេគយ គឺលោក ស៊ុន ឆាយ មកជាប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវមក ពួកគាត់ពិបាករកស៊ីណាស់ ព្រោះត្រូវបង់លុយជូនលោកគយគុណនិង២គុណ៣ ឯណោះ។ ក្រុមអាជីវករជាច្រើននៅតែទទួចសុំលោកមេគយថ្នាក់លើពិនិត្យករណីមន្ត្រីគយក្នុងខេត្តតាកែវនេះផងទាន។

ជុំវិញការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក លោក ស៊ុន ឆាយ ប្រធានសាខា គយនិងរដ្ឋាករខេត្តតាកែវនៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២៥ វិច្ឆិកា ២០២២

ខេត្តកណ្ដាល៖យោងតាមបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមបានចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយបានលាតត្រដាងនៅរឿងភាពមិនប្រក្រតី របស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកណ្ដាល និងបក្ខពួក ករណីកេងចំណេញលុយរដ្ឋពីគម្រោងធ្វើផ្លូវច្រើនប៊ីលានរៀលស្មើនិងរាប់លានដុល្លា ចែកគ្នាធ្វើសេដ្ឋីស្ងាត់ៗ។

ប្រភពបានឱ្យដឹងថា រឿងមិនប្រក្រតី ស៊ីដាច់ដាច់ប្រាក់រាប់សិបប៊ីលានរៀល ស្នើនិងច្រើនលានដុល្លារ កំពុងបែកធ្លាយចេញហ៊ុយៗ ពីមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកណ្ដាល ដែលមានលោកស្រី ជី ថាវី ជាប្រធានមន្ទីរ ព្រោះថា គម្រោងមួយចំនួនរបស់រដ្ឋបាលខេត្ត គឺមានតម្លៃខ្ពស់កប់ពពក ភារកិច្ចដែលត្រូវធ្វើតិច ដូច្នេះសល់ចំណេញប្រាក់មហាសាលទុកចែកម្ចាស់គម្រោងវិញ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាបរាប ប៉ុស្តិ៍ tv online នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកណ្ដាល នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ វិច្ឆិកា ២០២២

ភ្នំពេញ៖គ្រូបង្រៀនម្នាក់ រស់នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ករណីក្រុមហ៊ុនឯកជនមួយបានចាក់ដីរំលោភលើដីរបស់គាត់។ ចំណែកអភិបាលខេត្តកណ្តាលបានឲ្យប្រជាពលរដ្ឋ ម្ចាស់ដីយកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ។

គ្រូបង្រៀន ដែលជាម្ចាស់ដីឈ្មោះ សេក សិទ្ធិ បានរៀបរាប់ថា “កើតទុក្ខមិនសុខចិត្តដោយសារតែក្រុមហ៊ុន រំលោភយកដីរបស់ខ្ញុំ ហេតុអីបានខ្ញុំថារំលោភ ពីព្រោះខ្ញុំបានសុំអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីដែនដីមន្ទីរខេត្តទៀតឲ្យចុះវាស់វែងដីឲ្យខ្ញុំ បានវាស់ពីរដងទៅបីដងដែរ តែចេះតែរំខានពីក្រុមហ៊ុន សន្តិសុខ ក្រុមហ៊ុនបានមកដេញស្ទាក់ពេលវាស់បាន ២ចំណុច ទៅ៣ចំណុច គឺសន្តិសុខមកដេញមិនឲ្យវាស់ និងដេញយើងមិនឲ្យចូលីតាំងដីរបស់យើងតែម្តង។ ហើយចុងក្រោយក្រុមហ៊ុនបានយកដីមកចាក់លើដីខ្ញុំ ពេលនោះខ្ញុំបានទៅឃាត់ ថែមទាំងបានប្តឹងទៅអាជ្ញាធរស្រុក ខេត្ត ក៏ផ្អាក ហើយបានមួយថ្ងៃពីរថ្ងៃគេចាក់ទៀត តែដោយសារបានចំណារ ពីអភិបាលខេត្តកណ្តាលគាត់ចារទៅបានជាគេលែងចាក់។ ជាដីរបស់ខ្ញុំពិតប្រាកដដោយខ្ញុំមានឯកដារត្រឹមត្រូវ…។ តែគេគ្មានដំណោះស្រាទេ ពេលចុះជាប្រព័ន្ធគាត់ថាចាំវាស់ជាប្រព័ន្ធ ដល់ពេលទៅចុះវាស់គេដេញ អយុត្តិធម៌ណាស់សម្រាប់ខ្លួនខ្ញុំ មានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេ ដែលអាចជួយរកយុត្តិធម៌ ឲ្យកូនចៅដែលមានទុក្ខជាទម្ងន់ ដែលគេរំលោភលើដីខ្ញុំ។ ហើយមានចំណុចអ្វី បានជាគេហ៊ានរំលោភលើដីយើង ហើយអាជ្ញាធរដឹងឮហើយបែរជាមិនធ្វើឲ្យខ្ញុំ សូមសម្តេចជួយកូនចៅផង”។

គ្រូបង្រៀនរូបនេះបានបញ្ជាក់ថា ចំពោះករណីនេះ ផ្តើមចេញលើកទី១ គឺលោកបានដាក់ពាក្យស្នើសុំចុះបញ្ជីទៅឃុំ ស្រុក និងខេត្ត គឺសុំចុះបញ្ជីតាំងពីមុនចុះជាប្រព័ន្ធ តែគេគេចវេសថ្ងៃនេះថ្ងៃនោះ។ ហើយដីគេនៅជាប់ដីលោកគេធ្វើប្លង់បាន ហើយរឿងអីដែលលោកធ្វើប្លង់មិនបាន។ ហើយដោយសារក្រុមហ៊ុនបានចាក់នៅលើដីរបស់លោក លោកក៏បានប្តឹងសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោកបានអះអាងថា “ខ្ញុំការពារដីខ្ញុំដាច់ខាត ដីនឹងខ្ញុំទិញដោយញើសឈាមរបស់ខ្ញុំ ខ្ញុំត្រូវតែរក្សាដីខ្ញុំ ទោះត្រូវដាក់ជីវិតក៏ខ្ញុំត្រូវតែធ្វើដែរ ខ្ញុំនឹងសង់រោងនៅលើដីខ្ញុំ ហើយកុំមករំលោភយកដីខ្ញុំ ខ្ញុំអត់ឲ្យជាដាច់ខាត ទោះជីវិតស្លាប់ក៏ខ្ញុំមិនឲ្យដែរ”។

ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះថា “យកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ”។

គួរបញ្ជាក់ថា លោកសេក សិទ្ធិ បានដាក់លិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយធ្វើអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល ចុះវាស់វែងដីមួយកន្លែងទំហំ ៣ហិកតា ៧៣អា ៤៥ម៉ែត្រការ៉េ (៣៧៣៤៥ម៉ែត្រការ៉េ) មានទីតាំងនៅភូមិឫស្សីស្រុក ២ ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល និងសុំជួយចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជាធរមាន។
បន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានធ្វើដីកាបញ្ជូនសំណើរបស់លោក សេក សិទ្ធិ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យជាសមត្ថកិច្ចតាមការគួរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ វិច្ឆិកា ២០២២

ខេត្តកោះកុង៖នៅទំបំផុតអាជ្ញាធខេត្តនៅថ្ងៃសុក្រនេះបានសម្រេចឱ្យផ្អាកសំណង់រឹង ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិល ដោយសារគ្មានច្បាប់អនុញ្ញាត។

ការដែលសម្រេចផ្អាក់បែបនេះក្នុងពេលបានដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យ ការដ្ឋានសំណង់រឹងមួយកន្លែង នៅភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីនេះគឺមានបុគ្គលពីភ្នំពេញ បានទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់រឹងចូលសមុទ្រ ដោយគ្មានច្បាប់អនុញ្ញាត។

យោងតាមលិខិតមួយបង្ហាញថា បុគ្គលជាម្ចាស់សំណង់ចូលសមុទ្រ ដោយគ្មានច្បាប់នោះ មានឈ្មោះ អ៊ុក វរ៉ា។ ទោះជាយ៉ាងណាបុគ្គលរូបនេះ មិនបង្ហាញមុខពេលថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យនោះទេ។​ ករណីនេះ មហាជនកំពុងរង់ចាំមើលនីតិវិធីបន្តលើ ករណីសង់សំណង់រឹងចូលសមុទ្រនេះទៅជាយ៉ាងណា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ វិច្ឆិកា ២០២២

ខេត្តឧត្តរមានជ័យ៖សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា បច្ចុប្បន្នលោក ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៊ាំ  នៅតែបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។​ ការដែលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៊ាំ  អាចឃុបឃិតបើកដៃឲ្យមានអំពើគេចពន្ធបែបនេះ មានសង្ស័យថា លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជាអ្នកបើកភ្លើងខៀវផងដែរ។ ក្នុងនោះលោក គួន សុភាព មេគយចល័តខេត្តឧត្ដរមានជ័យ ក៏ល្បីល្បាញរឿងអាស្រូវផងដែរ។

ប្រភពបានបន្តថាការដែលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាង៉ាំ និងលោកឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ អាចបើកដៃឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ កម្ពុជា ពិនិត្យករណីនេះផង។

ទីភ្នាក់ងារសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ មិនទាន់ទទួលបានការបំភ្លឺពី លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page75 Page76 Page77 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!