Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
១៦ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖ក្រុមប្រជាពលរដ្ឋ បានធ្វេីការចោទប្រកាន់ថា ក្រុមហ៊ុន​ កូ ណៃ ឃុបឃិតជាមួយមន្ត្រីមួយចំនួន បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ​ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបង្ហោះចែកចាយនៅថ្ងៃសុក្រនេះ។

បណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបន្តថាប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា​ និងភូមិពង្រ​ សង្កាត់កំពង់ស្វាយ​បានឲ្យដឹងថា​ មន្ត្រីមួយចំនួន​ត្រូវរ៉ូវគ្នាជាមួយថៅកែក្រុមហ៊ុន​ កូ ណៃ ដោយបានបិទផ្លូវសហគមន៍ទៅចម្ការ​ និងស្រែមួយកន្លែង ដោយបានយកដុំថ្មធំៗ​ បិទផ្លូវ្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វ។

ប្រភពដដែលបានបញ្ជាក់​ ក្រុមហ៊ុន​ កូ​ ណៃ​ បានធ្វើរបងដាក់បន្លាលួស និងយកដុំថ្មធំៗ​ មកបិទផ្លូវនិងព័ទ្ធភ្នំកងវ៉ារបស់រដ្ឋ​ យកដីភ្នំរដ្ឋ ដែលក្រុមហ៊ុនបានសុំអាជ្ញាប័ណ្ណ កាយដីយករួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

បេីតាមមន្ទីររ៉ែ​ និងថាមពលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋ ចេញរួចក្រុមហ៊ុន ត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ។​ ករណីដែលថា ក្រមហ៊ុន​ កូ​ ណៃ​ យកថ្មធំ ដាំបង្កោលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវ គឺវាជាសមត្ថកិច្ចដោះស្រាយ របស់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត។ ហេីយលោកនឹងចាត់មន្ត្រីអោយចុះទៅពិនិត្យ វាយតម្លៃ និងរាយការណ៍ នៅចំណុចទីតាំងដីភ្នំដែលថា មានការហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ប្រជាពលរដ្ឋ។

ករណីនេះ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា​ អភិបាលក្រុងសិរីសោភ័ណ្ឌ​ កំពុងតែធ្វេីការងារនេះហេីយ​ លោកតែងតែផ្តល់សិទ្ធិអំណាច ទៅអោយមូលដ្ឋានធ្វេីការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ ធ្នូ ២០២២

ខេត្តព្រះវិហារ៖ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះហត្ថលេខា ដោយលោក ហោ គីមឡុង ប្រធានស្ថានីយ ដែល សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ជ្រាបថា៖ ថ្មីៗនេះមានសារព័ត៌មានមួយក្រុម បានធ្វើការចុះផ្សាយពាក់ព័ន្ធការ បរិហាកេរ្តិ៍ បង្កាច់បង្អួច កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់មន្ត្រីស្ថានីយថ្លឹង យានយន្តយ៉ាងធ្ងន់ធ្ងរ ។

ជាក់ស្តែង មាន សារព័ត៌មាន (PCM Hot News, SDP News, VTV hot news, CSL News, PCN TV ONLINE, អង្គភាពសារព័ត៌មា ន វីរៈសែនជ័យ និងផេក ស្ទឹងមានជ័យ) ព្រមទាំងអង្គភាពសារព័ត៌មាន មួយចំនួនទៀត ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានខ្លឹមសារថា៖ ជញ្ជឹងថ្លឹងរថយន្តអូរពោធិ៍ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែង ពីលោកប្រធានស្ថានីយ និងកំពុងប្រែក្លាយស្ថានីយថ្លឹងយាន យន្ត ទៅជាស្ថានីយថ្លឹងលុយ។

ទាក់ទងនឹងការចុះផ្សាយខាងលើ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុងចំពោះ ការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

១.រថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលឆ្លងកាត់ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ ត្រូវតម្រូវឲ្យចូលថ្លឹង ដើម្បីត្រួតពិនិត្យទម្ងន់ ក្នុងករណីថ្លឹងរួចរាល់ពិនិត្យឃើញថាផ្ទុកលើសទម្ងន់កម្រិតកំណត់ នោះនឹងត្រូវធ្វើការផាកពិន័យ និងរើទំនិញចេញ ដែលមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ប៉ុន្តែបើមិនមានផ្ទុកលើសទម្ងន់កម្រិតកំណត់នោះទេ នឹងត្រូវអនុញ្ញាត ឲ្យរថយន្តបន្តដំណើរទៅមុខទៀត ហើយម្ចាស់រថយន្តពុំបានឃុបឃិត សូកប៉ាន់ ពុករលួយ ជាមួយមន្ត្រីស្ថានីយថ្លឹងយានយន្តនោះទេ ហេតុដូចនេះ រាល់ការចុះផ្សាយរបស់សារព័ត៌មាន ខាងលើមិនមែនជាការពិតទេ។

២.ចំពោះករណីដែលឃើញព្រះរថយន្ត ឬអ្នកបើកបររថយន្តរត់ចុះពីរថយន្តនោះ គឺជាសកម្មភាពដែលពួកគាត់ចុះមកពិនិត្យ មើលទម្ងន់ជាក់ស្ដែងរថយន្តគាត់ នៅពេលចូលថ្លឹងនៅក្នុងស្ថានីយតែប៉ុណ្ណោះ។

៣.ស្ថានីយ គឺពុំមានគោលការណ៍ណាមួយ ដែលកំណត់ទារប្រាក់ ពីរថយន្តដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់កម្រិត នៃច្បាប់នោះឡើយ ។

៤.ក្រុមការងារទាំងអស់នៃស្ថានីយជញ្ជីងអចល័តអូរពោធិ៍-ខេត្តព្រះវិហារ អនុវត្តការងារតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្ត ជាធរមាន ក្នុងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ដែល បានចុះផ្សាយខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ និងសូមធ្វើការកែតម្រូវព័ត៌មានដែលបានចុះផ្សាយប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលកំពុងតែបំពេញ ភារកិច្ចជូនជាតិមាតុភូមិ។

ករណីនៅតែមានការចុះផ្សាយនូវព័ត៌មានមិនពិត ស្ថានីយថ្លឹងយានយន្ត និងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ ក្នុងន័យនេះ សូម សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងជៀងវាងមានការភាន់ច្រឡ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖ពិតជាខ្លាំង និងមិនធម្មតាមែន ! លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យ ក្រុមហ៊ុន គង់ មាន បានគម្រាមកំហែង អ្នកសារព័ត៌មាន មិនឲ្យផ្សាយព័ត៌មានពីបាតុភាពមិនប្រក្រតី ដែលប្រជាពលរដ្ឋ តវ៉ា និងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមហ៊ុន គង់ មាន ទៅចាប់ដីភ្នំដូងព្រះនៅក្រុងសិរីសោភ័ណ។

ការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ បានកើតឡើងបន្ទាប់ពីមន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយ៍សំណង និងសុរិយោដីខេត្ត ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានទៅពេលវាស់វែងចំណុចដីភ្នំដូងព្រះ ដើម្បីយកទៅឲ្យក្រុមហ៊ុន គង់ មាន របស់លោកសាំង គង់ ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរង នៃរដ្ឋបាលសាលាក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត រួមនឹងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំនៃភ្នំដូងព្រះ ឲ្យបានត្រឹមត្រូវដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុន គង់ មាន យកទៅវិនិយោគជារមណីយដ្ឋានទេសចរណ៍។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានព្រួយបារម្ភ និងបាននាំគ្នាជំទាស់ប្រឆាំងតវ៉ា។

ប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន គង់ មាន បានបង្កផលប៉ះពាល់និងរំលោភយកដីភោគ:របស់ពួកគាត់។ ចំណែកអ្នកសារព័ត៌មាន ដែលបានចុះទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ត្រូវបានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន គំរាមកំហែង និងហាមឃាត់មិនឲ្យផ្សាយព័ត៌មាន ទាក់ទងបាតុកម្ម មិនប្រក្រតីនិងការតវ៉ារបស់ប្រជាពលរដ្ឋ។

លោក សាំង គង់ បានគម្រាមកំហែងអ្នកសារព័ត៌មានថា បើថតរូបនិងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានបញ្ហា។ ឯលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់សម្ពាធដល់អ្នកសារព័ត៌មាន មិនឲ្យផ្សាយព័ត៌មាន អំពីបាតុភាពមិនប្រក្រតី ដែលប្រជាពលរដ្ឋតវ៉ា ជាមួយនឹងក្រុមហ៊ុន គង់ មាន នោះទេ។ ដោយលោកបានអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាត ឬសម្រេចប្រគល់ដីភ្នំដូងព្រះ អោយក្រុមហ៊ុន គង់ មាន ធ្វើការអភិវឌ្ឍន៍ជារីសត។ ហើយករណី ដែលមានប្រជាពលរដ្ឋតវ៉ាថា ប៉ះពាល់និងរំលោភយកដីពួកគាត់ អាជ្ញាធរនិងជំនាញនឹងពិនិត្យ ផ្ទៀងផ្ទាត់ ហើយដោះស្រាយជាក្រោយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅជាប់ជើងភ្នំដូងព្រះក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ដែលបានឡើងទៅចាប់ដីភ្នំដូងព្រះ។ ពូកគាត់កាន់កាប់ដីនៅជើងនិងចង្កេះភ្នំដូងព្រះ ហើយត្រូវបានក្រុមហ៊ុន គង់ មាន ជីកចូកកាយ ចាក់លុបប៉ះពាល់រំលោភយកដី របស់ពួកគាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីតំបន់ភ្នំដូងព្រះនេះ កាលពីជំនាន់លោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ដែលបានគ្រោងយកទីតាំដីភ្នំព្រះនេះទំហំជាង ២០ហិកតា សំរាប់គម្រោងសាងសង់ស្តាត ដោយរដ្ឋបាលខេត្ត បានប្រគល់អោយក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំនិងចូកកាយដឹកដីចេញយកទៅលក់។ ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដីរាប់រយពាន់ឡានលក់រួចហើយ គម្រោងសាងសង់ស្តាតខេត្ត អគារលេខាធិការដ្ឋាននៃគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោត ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាលកីឡា អន្តេវាសិក ឬក្រុងរណបរផងនោះ បានក្ស័យធន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ វិច្ឆិកា ២០២២

ខេត្តកែប៖ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ដីព្រៃកោងកាង និងព្រៃលិចទឹក ជាជម្រកត្រីពង នៅចំណុចខាងលើនេះ ច្រើនហិកតា ត្រូវអ្នកមានលុយ ម្នាក់ធ្វើសកម្មភាព ទន្ទ្រានកាន់កាប់មិនទាន់ដឹងថា មានច្បាប់ឬអត់ច្បាប់យ៉ាងណានោះទេ។ ប៉ុន្តែនេះ មន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រមទាំងប្រធាន មន្ទីរកសិកម្មនៅខេត្តកែប នៅមិនទាន់ចាត់វិធានការទៅលើ​ក្រុមអ្នកធ្វើសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ នៅតំបន់ខាងលើនៅឡើយទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋលើកឡើងថា សង្ស័យមានការឃុបឃិតជាប្រព័ន្ធទើបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប  អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់បែបនេះ។

ករណីនេះប្រជាពលរដ្ឋក្នុងសង្កាត់ អូរក្រសាបានអំពាវនាវឲ្យ អភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ ព័ន្ធក្នុងខេត្តកែប មេត្តាចាត់វិធានការទប់ស្កាត់ សកម្មភាពទន្ទ្រាន កាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក តាមតាមដងព្រែក  ជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។ ដោយហេតុថា​ មួយរយៈកន្លងទៅនេះ ដីព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតា​ ត្រូវវិនាសហិនហោចស្ទើរអស់ហើយ បែជាលោកចៅសង្កាត់ អូរ ក្រសារ និង លោកអភិបាលក្រុង បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខេត្តកែប សូមសំណូមពរទៅដល់ លោក ឌិតទីណា រដ្ឋម ន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយដាក់មន្ត្រីចុះ មកស៊ើបអង្កេត បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក នៅចំណុចភូមិឃុំខាង លើនេះផង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២៧ វិច្ឆិកា ២០២២

ខេត្តពោធិ៍សាត់៖ប្រជាពលរដ្ឋ បានប្ដឹងលោក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងសហការី ករណីប្រើអំពើហិង្សាបង្ករបួសស្នាម។

ពាក្យបណ្ដឹងដែលដាក់ចូលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ បានឲ្យដឹងថា ឈ្មោះប្លុង មករា និងសន ពុធសុធាវឌ្ឍ ជម្រាបជូនលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យ បានជ្រាបថា៖ កាលពីរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទីយប់ ដែលជាថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ យើងខ្ញុំជិះម៉ូតូ១គ្រឿងមានគ្នា៣ នាក់សំដៅទៅទិញបង្អែម ជូនម្ដាយឪពុកដែលនៅឯផ្ទះ។ ប៉ុន្តែមិនទាន់ដល់គោលដៅទេ ប្រពន្ធរបស់ ប្លុង មករា បានទូរស័ព្ទមក ហើយពេលនេះ ប្លុង មករា ក៏បានលើកទូរស័ព្ទ ដោយឈប់ម៉ូតូអែបទៀត ត្រង់ចំណុចសួនច្បារថ្មីជិតស្ពានថ្ម ផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់។ ស្រាប់តែពេលនោះ មានសមត្ថកិច្ច៥នាក់ ដើរមករកពួក គេទាំង៣នាក់ ហើយបញ្ជាឲ្យចុះពីលើម៉ូតូសុំឆែកឆេរ។ ពេលនោះពួកគេទាំង៣នាក់ បានចុះពីលើម៉ូតូឲ្យសមត្ថកិច្ចឆែកឆេរ។ នៅក្នុងពេលឆែកនោះ ពុំមានរកឃើញអ្វីទេ។ ដោយនៅក្នុងកែបម៉ូតូមានតែកាបូបលុយ១ និងខ្សែសាកទូរស័ព្ទ១ប៉ុណ្ណោះ។ ពេលនោះសមត្ថកិច្ចបានសួរជនរងគ្រោះ ទាំងបីនាក់ថា ម្ដេចបានអត់សហការជាមួយ សមត្ថកិច្ច? ពេលនោះប្លុង មករា ឆ្លើយថា ខ្ញុំសហការ ហើយតើបង! បងសុំឆែកឆេរម៉ូតូ ខ្ញុំឲ្យបងឆែកហើយ។

ពាក្យបណ្ដឹង បានសរសេរទៀតថា ពេលនោះសមត្ថកិច្ច បានមើលមុខ ឈ្មោះប្លុង មករា មើលលើ មើលក្រោម ដោយនិយាយថា ពួកឯងមានភិនភាគ ដូចពួកអាកាប់គេយប់មិញ? ពេលនោះ ប្លុង មករា តបទៅវិញថា ខ្ញុំអត់ដឹង អីទេបង ខ្ញុំមិនដែលមានរឿងជា មួយនរណាទេ។ ស្រាប់ តែពេលនោះ សមត្ថកិច្ច បានវាយឈ្មោះប្លុង មករា មួយដៃហើយមួយដៃទៀត។ ហើយប្លុង មករា បានលើកដៃរង ដោយសួរថា បង ខ្ញុំខុសអីបានជាបងវ៉ៃខ្ញុំ? ស្រាប់តែពេលនោះសហការី នៃកម្លាំងសមត្ថកិច្ច ម្នាក់ ឈ្មោះសំណាង បានស្ទុះមកក្រៀកក ឈ្មោះប្លុង មករា បោកផ្ដួលទៅលើដី ហើយនគរបាល២នាក់ទៀតមកព្រួតវាយឈ្មោះ ប្លុង មករា បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។

ពាក្យបណ្ដឹងបានសរសេរទៀតថា បន្ទាប់មកអ្នករួមដំណើរជាមួយ ប្លុង មករា គឺឈ្មោះសន ពុទ្ធសុធាវឌ្ឍ ឃើញហេតុការណ៍បែបនេះក៏ទាញទូរស័ព្ទមកថត។ ប៉ុន្តែមិនទាន់បានថតផង ក្រុមសមត្ថកិច្ចទាំងនោះ ស្ទុះទៅវាយឈ្មោះ សុធាវឌ្ឍ បណ្ដាលឲ្យរបួសនិងបានស្រែកថា អ្ហែងអ្នកកាសែតមែនឬ? ហើយអ្នកសារព័ត៌មានឬបានជាថត? ហើយក៏បន្តទៅវាយអ្នករួមដំណើរម្នាក់ ទៀតឈ្មោះដាប សុភ័ក្រ។

ពេលវាយរួចហើយ ក៏បាននាំឡើងរថយន្តសមត្ថកិច្ច ដើម្បីទៅកន្លែងរបស់ពួកគេ។ នៅពេលទៅដល់កន្លែង នគរបាលហើយសមត្ថកិច្ច បានប្រើអំពើហិង្សា ទៅលើអ្នករួមដំណើរជាមួយទាំងពីរនាក់នោះបន្ថែមទៀត ហើយបន្ទាប់មក ក៏ឲ្យពួកគេទាំងបីនាក់ ទៅដេកនៅក្នុងបន្ទប់ឃុំឃាំង ដោយប្រាប់ថា ចាំស្អែកទើបដោះស្រាយ។

លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង ៣០នាទីព្រឹក ទើបចាក់សោទ្វារ ឲ្យជនរងគ្រោះទាំងបីនាក់ ធ្វើកិច្ចសន្យាមួយច្បាប់។ នៅលើក្រដាសកិច្ចសន្យានោះ បានសរសេរថា ជាករណីក្មេងទំនើង,ប្រើពាក្យសម្ដីមិនគួរសមជាមួយសមត្ថកិច្ច និងថាមិនសហការ ជាមួយសមត្ថកិច្ច ពេលសមត្ថកិច្ចចុះប្រតិបត្តិការ។

ពេលនោះ ជនរងគ្រោះទាំងបីនាក់ មិនព្រមផ្តិតមេដៃលើកិច្ចសន្យានោះទេ។ លុះរសៀលម៉ោង៣ ទើបមន្ត្រីនគរបាល ដែលធ្វើកិច្ចសន្យាបានមកសម្របសម្រួល នៅកន្លែងអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ នោះ ដោយនិយាយថា៖ ពួកឯងព្រមធ្វើកិច្ចសន្យាទៅ ឆាប់បានចេញ ទៅផ្ទះ។ ពេលនោះពួកជនរងគ្រោះបានសួរថា បើខ្ញុំព្រមផ្តិតមេដៃ តើខ្ញុំអាចប្ដឹង លោកអធិការនិងបក្សពួក ដែលបានប្រើអំពើហិង្សា លើខ្ញុំបានដែរឬទេ? ពេលនោះមន្ត្រីធ្វើកិច្ចសន្យាបាននិយាយថា បាន ! កិច្ចសន្យានេះគ្រាន់ តែធ្វើឲ្យតែបានចេញពីកន្លែងនេះទេ។ សំខាន់ឲ្យតែពួកឯងបានចេញពីកន្លែងនឹងសិនទៅ។

ដោយហេតុនេះទើប ជនរងគ្រោះ ទាំងបីនាក់ផ្តិតមេដៃ លើកិច្ចសន្យាដើម្បីប្រញាប់មកដាក់ពាក្យបណ្ដឹង។

នៅក្នុងពាក្យបណ្ដឹង ពួកគេបានស្នើសុំ ឲ្យលោកឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់ ពិនិត្យរបាយការណ៍ និងកំណត់ហេតុ របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឡើង វិញ, ស្នើសុំសំណងព្យាបាល របួសចំនួន១ម៉ឺនដុល្លារ និងសំណងជំងឺចិត្តប៉ះពាល់កិត្តិយសបាត់បង់ពេលវេលា បម្រើការងារច្រើន ,បដិសេធចំពោះកំណត់ហេតុ និងរបាយការណ៍ ដែលចោទប្រកាន់របស់លោកកែវ សារី ព្រោះមិនអាចទទួលយកបានឡើយ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក កែវ សារិ អធិការនគបាលក្រុងពោធិ៍សាត់ នៅឡើយទេ ជុំវិញរោងបណ្ដឹងនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page74 Page75 Page76 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!