Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
២៤ ធ្នូ ២០២២

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មរឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវពលរដ្ឋ និងធ្វើរបងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យ អាជ្ញាធរខេត្តបន្ទាយមានជ័យ ទៅពិនិត្យបញ្ឈប់សកម្មភាព របស់ក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវ និងរុះរើបង្គោលថ្មរាយបន្លាលួស ដើម្បីរំដោះដីរដ្ឋ ដីភ្នំ និងរក្សាទុកជាសម្បត្តិរដ្ឋ និងទុកផ្លូវជូនប្រជាពលរដ្ឋដើរ ដឹកកសិផលដូចធម្មតាវិញ។

ករណីនេះ មានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋរឿងក្រុមហ៊ុន កូ ណៃ បិទផ្លូវ ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយមានប្រតិកម្ម និងបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន គឺគណៈ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ បានបង្កើតគណ:កម្មការ អនុគណ:កម្មការ ដើម្បីធ្វើការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ នៅចំណុចនោះ ដូចជានៅចំណុចឯទៀតនាស្រុក ក្រុង ទាំង០៩ ក្នុងទូទាំងខេត្តតែម្តង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ ធ្នូ ២០២២

ខេត្តព្រៃវែង៖យោងតាមប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញ ឆ្លងដែន ចេញចូលពី ប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម បានបង្ហើបថា៖ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះមក គឺលោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកសារព័ត៌មាន ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប៉ុន្តែករណីនេះ ត្រូវបានលោក ខៀវ សារឿន បដិសេធចោលថាជារឿងមិនពិត។

យោងតាមប្រភពបានឲ្យអ្នកសារព័ត៌មានដឹងថា កាលពីជំនាន់ លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២

គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះនោះដែរ។ លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ទើប​លោក ខៀវ សារឿន ក៏ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធ ជំនួសវិញ។

ប្រភពបានបន្តថាក្រោយបានកាន់តំណែងនេះភ្លាម លោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាម ចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យអាជីវករ អ្នករកស៊ីរកប្រាក់ចំណេញលែងបាន។

បើតាមក្រុមឈ្មួញប្រាប់ថា លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានកំណត់យកលុយពីពួកគាត់ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន២០ម៉ឺនរៀលជាកំហិត ឯរថយន្តធុនមធ្យម យកចាប់ពី៣០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ក្នុង១ជើង រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ក្នុងនោះ បើសម្រាប់ រថយន្តដឹកទំនិញសំខាន់ៗ ដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន កំណត់យកច្រើន រហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះ ក្នុង១ជើងៗ។

ជាក់ស្ដែង អាជីវករអ្នកដឹកទំនិញ ពីវៀតណាម ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី ដោយប្រើរថយន្តចំណុះ៥តោន គឺត្រូវបាន លោក ខៀវ សារឿន កំណត់យកក្នុង១ជើងចំនួន២០ម៉ឺនរៀល ជាកំហិត ពោលគឺ ការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទាំងអស់ ហើយក៏មិនមែនដឹក១ជើង បង់១ជើង នៅស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដូចមុនៗនោះឡើយ ដោយលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡាន ដោយស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានប៉ុណ្ណោះ ដើម្បីគាបឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់លោក ខៀវ សារឿន ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ផ្តាល់យ៉ាងទៀងទាត់វិញ។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃសៅរិ៍នេះ លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា៖ «លោកមិនបានយកលុយពីអាជីវករទេ ហើយក៏ពុំមាន ករណីបង់លុយដល់ផ្ទះអ្វីដែរ»។

សូមបញ្ជាក់ថា គេសង្កេតឃើញ ក្រុមឈ្មួញជាច្រើននាក់ មានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញ ផ្សេងៗដូចជា៖ .គ្រឿងដែក.គ្រឿងជ័រ. ឥវ៉ាន់ចាប់ហួយ.បន្លែផ្លែឈើ.ត្រីសាច់. ចេញពីវៀតណាម ចូលមកកម្ពុជា ដោយគេចពន្ធនិងបង់ពន្ធមិនគ្រប់ តាមច្រកទ្វារព្រំដែននានា ទាំងថ្ងៃ ទាំងយប់ គ្មានឈប់ឈរ ជាហេតុនាំឱ្យសមត្ថកិច្ចជំនាញគយ ដេកចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូរ និងមិនបង្ក្រាប ទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋ ហើយករណីនេះ នាំឲ្យមានការបាត់បង់ចំណួលជាតិ យ៉ាងច្រើនក្នុង១ខែៗ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ ធ្នូ ២០២២

ខេត្តកែប៖មានការបែកធ្លាយព័ត៌មានថា លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឆ្នាំ២០២២ នេះ បានទទួលលុយចំណេញមួយផ្នែកធំពីការចំណាយថវិកាជាតិ (826 000 000)រៀល សម្រាប់ថែទាំជួសជុល បន្តិចបន្តិច លើផ្លូវចំនួន០៣ ខ្សែ ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១០៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងសាងសងលូប្រអប់១កន្លែង។

រួមមាន៖ ទី១ ផ្លូវពីផ្លូវជាតិលេខ៣៣ (ចិរយាវង្ស) ដំណាក់ចំបក់ សង្កាត់អូរក្រសារ ៥ ៥០០ម
ទី២ ផ្លូវព្រែកក្រសារ (ផ្លូវជាតិលេខ៣៣) ផ្សារសេះសរ (ផ្លូវជាតិលេខ៣៣អា) ប្រវែង២៦០០ម និងសង់លូប្រអប់មុខ២ ទី៣ ផ្លូវពីផ្លូវជាតិលេខ៣៣ អង្គភ្នំតូច (ផ្លូវជាតិលេខ៣៣អា) សង្កាត់ព្រៃធំ ប្រែង២៤០០ម ដែលកន្លែងខួចតិចតួច ឬ ឈួសពង្រាប់ដីអោយស្មើនេះ បានផ្ដល់អោយ លោកប្រធានមន្ទីររូបនេះ ចំណេញប្រាក់លើស ពី៨០ភាគរយនៃថវិកា ដែលក្រសួងផ្ដល់អោយ (826 000 000រៀល) ប៉ុន្តែចំនួនចំណេញ និងការចំណាយ គឺជារឿងលាក់ការបំផុតរបស់លោកប្រធានមន្ទីរ។

យោងតាមប្រភពពីខេត្តកែប បានប្រាប់ថា នៅឆ្នាំ២០២២ នេះ លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ពិតជាសប្បាយបិទម៉ាត់មិនជិត ព្រោះថា នៅសុខៗ ត្រូវរដ្ឋបាលខេត្តកែប បានប្រគល់កិច្ចជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដើម្បីអនុវត្តន៏ការងាររៀបខឿនច្រាំងសមុទ្រ អំពីថ្មភ្នំកម្ពស់ ៦ម៉ែត្រ តាមបណ្ដោយឆ្នេរប្រវែង ៧៥ម៉ែត្រ ទទឹងឆ្នេរ (ចាក់ចូលសមុទ្រ) ប្រវែង៩០ម៉ែត្រ មានខឿនប្រវែង១៦៥ម៉ែត្រ ជណ្ដើរទល់ច្រាំង ចំនួន៥កន្លែង និងចាក់ខ្សាច់ ពង្រីងតាមបណ្ដោឆ្នេរ កម្ពស់៥ម៉ែត្រ ស្ថិតនៅទល់មុខសាលាខេត្តកែប បន្ដពីរូបសំណាកយាយ ម៉ៅទៅដល់រូបសំណាកក្ដាម ជូនរដ្ឋបាលខេត្តកែប ក្នុងតម្លៃ4 989 000 000រៀល ស្មើនិង1លានម្លៃបួនមុឺនដុល្លាអាមេរិក។

តាមសភាពជាក់ស្ដែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប  គ្មានសមត្ថភាពបំពេញការងារនេះ បានទេ ដោយគ្មានអ្នកជំនាញ រួមនិងសម្ភារ ដូច្នេះមានយកកិច្ចសន្យានេះទៅបន្តអោយ ក្រុមហ៊ុនផ្សេង ដែលផ្ទុយពីការលិខិតទទួលស្គាល់កិច្ចសន្យា លេខ ១០៩៩៣ សហវ .អលសា ចុះថ្ងៃទី ១៨/១១ /២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ ដែលបានហាមឃាត់ ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប គ្មានលទ្ធភាពក្នុងការអនុវត្តន៏ការងារនេះទេ ហាមដាច់ខាតមិនអោយយកបន្តទៅក្រុមហ៊ុន ឬអង្ភភាពផ្សេងអនុវត្តន៏ ដោយគ្មានការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុនោះឡើយ។

ករណី សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អ៊ុក រ៉ាប៊ុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួមនិងលោកជំទាវ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងចាត់ការផង។

ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ ធ្នូ ២០២២

ខេត្តបាត់ដំបង៖មានការបែកធ្លាយរឿងភាពមិនប្រក្រតីរបស់ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានកាន់តំណេង ជាប្រធានមន្ទីរ ជាយូឆ្នាំមកហើយ ដោយបានឆ្លងកាត់ អាណត្តិ អភិបាលខេត្តជាច្រើនរូប ដោយពេលនេះ ទើបមានព័ត៌មានបែកធ្លាយចេញពីខេត្តបាត់ដំបងថា៖ ប្រធានមន្ទីរលោក ឡុង ផលគុណ​ រូបនេះនៅក្នុងមួយឆ្នាំៗ អាចបានទទួលប្រាក់ចំណេញ ពីគម្រោងថែទាំ និងជុសជុលប្រព័ន្ធធារាសាស្រ្ត ដែលក្រសួងប្រគល់ការងារអោយ ទទួលអនុវត្តន៏តាមរយៈកាចចារថ្លៃ (ក្រសួង និងមន្ទីរ) រួមនិងគម្រោងមួយចំនួនរបស់មន្ទីរផ្ទាល់ផងដែរ យ៉ាងតិច១០០០លានរៀលដែរ។

ប្រភពបានទម្លាយថា សម្រាប់នៅឆ្នាំ២០២២នេះ លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចំណេញយ៉ាងតិចបំផុត១៥០០លានរៀលស្មើនិងជិត ៤០ម៉ឺនដុល្លារ ពីគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត ចំនួន៨កន្លែង ជាប្រចាំដែលក្រសួងប្រគល់ការងារអោយទទួល ការក្នុងតម្លៃសរុប ២ ២៩២ ០០០ ០០០រៀល ប៉ុន្តែទឹកប្រាក់មួយផ្នែកតូច គឺលោកប្រធានមន្ទីររូបនេះ បានយកមកចំណាយលើកម្មក និងទិញសម្ភារតិចតួចតែប៉ុណ្ណោះ។ ក្រៅពីនោះចំណេញទាំងអស់ ព្រោះមន្ទីរមានគ្រឿងចក្រច្រើនគ្រឿងណាស់មិនពិបាកជួលគេដូចមន្ទីរផ្សេង។

ប្រភពបានបន្តថា រឿងទទួលពីគម្រោងនីមួយៗ លោកប្រធានមន្ទីរបានព្យាយាមបិទបាំង តួលេខប្រាក់ដែលចំណាយផ្សេងៗ នៅក្នុងមន្ទីរ លោកប្រធានមន្ទីរ និងមានរដ្ឋបាលម្នាក់ជាដៃស្នាំ បានខិតខំព្យាយាមបិទបាំងមិនឲ្យបែកធ្លាយនោះឡើយ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តចំនួន៨កន្លែងនោះរួមមាន៖

ទី១ ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ

ទី២ ប្រព័ន្ធធារាសាស្រ្តបវេល

ទី៣ សំណង់ទ្វាទឹកតាហែន ស្រុកបវេល

ទី៤ សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល

ទី៥ ប្រព័ន្ធធារាសាស្រ្តអាងដង្កោ ស្រុកបាណន់

ទី៦ ប្រព័ន្ធធារាសាស្រ្តអាងបាដាក់ ស្រុកសង្កែ

ទី៧ ប្រព័ន្ធធារាសាស្រ្តអាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ

ទី៨ ប្រព័ន្ធធារាសាស្រ្តប្រឡាយមេទួលព្នៅ ស្រុកសង្កែ

សូមរំលឹកថា ក្រៅពីគម្រោងខាងលើនេះ នៅមានគម្រោងមន្ទីរទៀត ដូចជានៅឆ្នាំ ២០២២ នេះ គេបានឲ្យដឹងផងថា បានចំណាយលុយរដ្ឋជិត៦០០លាន រៀល ក្នុងការជួសជុលប្រឡាយមេអូរតាគី (ជំហ៊ានទី២) ស្រុកថ្មគោល និងប្រឡាយN.1.2 ស្រុកបាណន់ តាមរយៈលទ្ធកម្មសេះហោះ។ ទាំងនោះនៅមិនទាន់និយាយពីរឿងប្រើប្រាស់ ប្រេងឥន្ទនះ និងលុយជួសជុលមន្ទីររួមនិងរឿងគ្រឿងចក្រ អំណោយរបស់ជប៉ុនតម្លៃខ្ទង់លានដុល្លារទៀតផង។ នេះបើតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមបានបង្ហោះចែកចាយ។ ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្ដិ៍​ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញសុរិយោដី សំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ ហើយលេងឆៅតែម្តង ក្នុងការបើកគម្រោងអាជីវកម្មនិងលក់គម្រោងខ្លួន។ ហើយនៅថ្ងៃទី១២ខែធ្នូ ក្រុមហ៊ុន បានសម្ពោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋាននៅផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ (ភូមិ/ឃុំទឹកថ្លា) ស្រុកអូរជ្រៅ (ភូមិសាលាក្រហមឃុំសំរោង) តែបញ្ឆោតថា នៅក្រុងប៉ោយប៉ែត។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបង្ហោះចែកចាយនៅថ្ងៃសុក្រនេះ។

បណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបន្តថា លោកស្រីម៉ន ដានី និងដៃគូ បុរសជនជាតិថៃ របស់លោកស្រី បានប្រកាសអបអរសាទរថ្ងៃបើក សម្ពោធគម្រោង ផ្ទះវីឡាទោល និង ដីលំនៅឋាន បន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ជាផ្លូវការ។
ដោយ ថ្ងៃនេះ ក្រុមហ៊ុន ជូនកាដូរ មហាពិសេស ទិញ1 ថែមជូន1 ក្នុងតម្លៃត្រឹមតែ២៤.០០០ដុល្លា
រ ទទួលចុះឈ្មោះ ១០នាក់ដំបូង។ ក្នុងការប្រកាស ក្រុមហ៊ុនបង្ហាញពីគម្រោងផ្ទះវីឡាទោល និងដីលំនៅឋានជាង១ម៉ឺនឡូតិ៍ លើផ្ទៃដីរជាច្រើនហិកតា ។

ឯនៅលើផ្ទាំងនិងសន្លឹក ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុននេះ បានសរសេអក្សរធំៗ លេចច្បាស់ នៅផ្នែកខាងលើ ក៏មានគម្រោងដីអាជីវកម្ម ដែលដាក់ថា “គម្រោងដីអាជីវកម្ម បើកថ្មីនៅក្រុងប៉ោយប៉ែត “។
“គម្រោង១៥.០០០ឡូតិ៍ ជាប់ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត “.ដែលមានគម្រោងផ្សារ រោងចក្រ ហាងទំនិញ ចំណតឡានក្រុង ជាដើម ។
ប៉ុន្តែបានសរសេរអក្សរតូច ព៌ណមិនសូវលេចនៅចុងផ្នែកខាងក្រោមថា វាស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ (ជាប់ព្រំប្រទល់ស្រុកអូរជ្រៅ) ហើយភ្ជាប់នឹងលេខទូរស័ព្ទ ជាច្រើនខ្សែសម្រាប់ទំនាក់ទំនង។

ករណីនេះ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ប្រាប់ កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១២ខែធ្នូថា៖ “គម្រោងលក់ដីល្វែងនិងផ្ទះម៉ន ដានីនេះ លេងឆៅតែម្តង។ មិនមានការអនុញ្ញាតិច្បាប់ទេ មិនមានសុំអីទាំងអស់។ អីក៏អត់ៗ “.។

លោកអនុប្រធានបានបន្តថា៖ ករណីអង្កន់ដីល្វែងកណ្តាលភ្នែកមហាជននេះ លោកប្រធានមន្ទីរ (អាង ណារឹទ្ធ) បានបញ្ជូនមន្ត្រីអោយចុះពិនិត្យ និងធ្វើរបាយណ៍សុំគោលការណ៍ រដ្ឋបាលខេត្តដើម្បីបិទសកម្មភាពតែម្តង។

សូមរំលឹកថា កាលពីថ្ងៃទី០៥ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោក ប៉ង់ រ៉ុម ប្រធានការិយាល័យដែនដី នគរោបនីយកម្មនិងសំណង់(ដ.ន.ស )បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ ចុះត្រួតពិនិត្យការដ្ឋានសំណង់ គម្រោងសាងសង់ អគារពាក់កណ្តាលភូមិគ្រឹះ និងផ្ទះល្វែង របស់ឈ្មោះ ម៉ន ដានី (សមត្ថកិច្ចក្រសួង) ដែលក្រឡាផ្ទៃសរុប ៨៤០០០ ម៉ែត្រក្រឡា (ជាង៨ហិចតា)ស្ថិតនៅភូមិទឹកថ្លា សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកបានធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីរពីការដ្ឋានសំណង់ បានសាងសង់របស់ឈ្មោះ ម៉ន ដានី ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់។ មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ តែគ្មានវិស្វករប្រចាំការដ្ឋាន។ ឯក្រុមជាងម៉ៅការសាងសង់ពុំមានច្បាប់ប្រកបអាជីវកម្មសាងសង់ឡើយ។

ចំពោះគម្លាតនគរូបនីយកម្មដែលក្រុមការងារចុះពិនិត្យឃើញថា គម្លាតខាងមុខៈ ៥ ម៉ែត្រពីព្រំដី។ គម្លាតខាងក្រោយៈ ១ ម៉ែត្រពីព្រំដី
គម្លាតខាងស្តាំៈ ១ ម៉ែត្រពីព្រំដី។គម្លាតខាងឆ្វេងៈ ១ ម៉ែត្រពីព្រំដីជាដើម។

ចុះណែកលោករ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសុរិយោដីប្រាប់កាសែតរស្មីកម្ពុជាថ្ងទី១២ខែធ្នូដែរថា៖ គម្រោងក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ នេះ មានទីតាំងនៅក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ (មិនមែននៅក្រុងប៉ោយប៉ែត ដូចដែលក្រុមហ៊ុនប្រកាសប្រាប់អតិថិជន)ទេ។

លោកបន្ត:ថា បន្ថែមលើនោះ គម្រោងនេះ មិនមានការស្នើសុំច្បាប់មកការិយាល័យភូមិបាលនិងមន្ទីរនៅឡើយទេ។ ពោលគឺអត់ច្បាប់ទាំងលើ :ទី១-ការបំបែកក្បាលដី ទី២- ការស្នើសុំប្តូរប្រភេទដី (ពីដីស្រែទៅដីលំនៅឋាននិងសំណង់។ទី៣- ខេត្តក៏មិនសុំ ។ក៏មិនសុំច្បាប់ដល់ក្រសួងផងដែរ។

ចំណែក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកអភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាសែតរស្មីកម្ពុជាកន្លងមកថា : គម្រោងដីធ្លីមួយនេះ ខាងក្រុមហ៊ុនមិនទាន់បានបំពេញបែបបទ ឯកសារអីមកដល់អាជ្ញាធរនៅឡើយទេ។ ទោះយ៉ាងណា អាជ្ញាធរលើកទឹកចិត្តដល់អ្នកវិនិយោគ អោយសុំគោលការណ៍និងច្បាប់។

ឆ្លើយតបបន្ថែមលើគម្រោងនេះ ប្រភពស្និទនឹងលោកស្រីម៉ម ដានី បានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១២ខែធ្នូថា : ម៉ន ដានី លក់ដីឡូតិ៍ នេះ បានខិតខំផ្សព្វផ្សាយ ជម្រុញការលក់ (ប្រូម៉ូស៊ិន) តាមច្រើនមធ្យោបាយ និងប្រភេទ ក្នុងបំណងអោយលក់ដីឡូតិ៍និងផ្ទះ វីឡាដោយបង់កក់ បង់រំលោះ និងបង់ផ្តាច់អោយបានដំណើរសិន។ប៉ុន្តែជាក់ស្តែង ក៏លក់មិនទាន់សូវដាច់នៅឡើយដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page73 Page74 Page75 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!