Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
១៨ មករា ២០២៣

លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នៅតែក្រាញបន្តអំណាចជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ មិនព្រមចូលនិវត្តន៍នោះទេ បើបីមានការរិះគន់និងមន្ត្រីនៅក្នុងសាខាមិនសប្បាយចិត្តយ៉ាងណាក៏ដោយ។

ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា៖ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣ ហើយត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ។ ប៉ុន្តែអ្វីជាការគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកឈួន ហៃ មិនត្រូវបានចូលនិវត្តន៍នោះទេ ដោយសារតែមានការការផ្លាស់ប្តូរឆ្នាំកំណើត គឺឆ្នាំ១៩៦៣ ប្តូរទៅឆ្នាំ១៩៦៨ បានន័យថា ពន្យាអាយុ ៥ឆ្នាំ។

បើយោងតាមតារាងទូទាត់បៀវត្ស ឆ្នាំ២០២១ លេខរៀង ១២៩៨ អត្តលេខ ១៦៣១២០០២២៤ ឈ្មោះ ឈួន ហៃ កើតថ្ងៃទី១/១/១៩៦៣។ ចំណែកតារាងទូទាត់បៀវត្ស ឆ្នាំ២០២២ លេខរៀង ១២៩៧ អត្តលេខ ១៦៣១២០០២២៤ ឈ្មោះ ឈួន ហៃ កើតថ្ងៃទី១/១/១៩៦៨។

ជុំវិញករណីនេះ មន្ត្រីបម្រើការងារនៅក្នុងសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាអគ្គនាយកដ្ឋានគយ មេត្តាពិនិត្យចំពោះភាពមិនប្រក្រតីរបស់ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ផង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៧ មករា ២០២៣

អំពើពុករលួយ លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានមន្ត្រីនិងម្ចាស់គម្រោងមួយចំនួនលាតត្រដាង។ នេះបើតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានបានចេញផ្សព្វផ្សាយ។

សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា៖ មន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទបង្ហើបឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្អូនថ្លៃលោក អ៊ុក រាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ប្រភពបានបន្តថា បានកាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ថវិកាចំណាយចំនួន ៨៧០ ៤១០លានរៀល ឬប្រមាណជាង ២០០លានដុល្លារអាមេរិក ( ក្នុងនោះ ថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ៥៤១ ៥១៥លានរៀល និងថវិកាជាតិ ៣២៨ ៨៩៥លានរៀល )។ ដូច្នេះ តាមរូបមន្ដ « កាត់កងភាគរយ » រហូតដល់ប្រមាណ២០ភាគរយ អនុវត្តដោយក្រុមមន្ដ្រីពុករលួយនៅលើគម្រោងអភិវឌ្ឍន៍នានា ដែលប្រើប្រាស់ថវិកាជាតិប្រមាណជាង ៨០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២កន្លងទៅ គឺលោក ភួង សោភា និងបក្ខពួក អាចប្រមូលកើបលុយដាក់ហោប៉ៅបានមិនតិចជាង ១០លានដុល្លារឡើយ ។

មន្ត្រីដដែលបានបន្តថា អំពើពុករលួយរបស់លោក  ភួង សោភា និងបក្ខពួក បានធ្វើឲ្យលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ បាត់បង់ប្រសិទ្ធភាព និងមិនចំគោលដៅអភិវឌ្ឍន៍ពិតប្រាកដស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នោះទេ។

ប្រភពដដែលបានបន្តថា លោក អ៊ុក រ៉ាប៊ុន បានមកកាន់តំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានធ្វើឲ្យក្រសួងនេះ ត្រូវគេនិយមហៅថា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ផងដែរ។

មន្ដ្រីរាជការមួយចំនួនបានសំណូមពរដល់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពិនិត្យមើល និងមានវិធានការទៅលើអំពើពុករលួយរបស់លោក ភួង សោភា និងបក្ខពួក នៅក្រសួងអភិវឌ្ឍន៍ជនបទ នោះឲ្យបានទាន់ពេលវេលាផង។

រហូតដល់ថ្ងៃអង្គារនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថា “ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មការលទ្ធកម្មរបស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយអារឿងការកាត់នឹងមិនមានទៀត។ តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៦ មករា ២០២៣

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាពួកគាត់ ឮបានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពកាយដីចំណីស្ទឹងដែលជាដីរដ្ឋ យកទៅលក់តាមអំពើចិត្ត
ប៉ុន្តែមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធចុះហាមឃាត់នៅឡើយទេ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ ចិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា ខ្លួនបច្ចុប្បន្នរស់នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កាមួយគ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នា ក៏មានអេស្កា១គ្រឿងដែរ។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះ មានផលប្រយោជន៍ ២តំណាក់កាល៖
ទី១.ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។

ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំ រាក់ ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលអ្នកសារព័ត៌មានដែលសួរថា តើអាជីវកម្មនេះ ចំពោះផ្លូវច្បាប់ការធ្វើអាជីវកម្មលើដីចំណីស្ទឹង ដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? ឈ្មោះនចិន ថា គាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។

ករណីខាងលើនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងនៅឡើយទេ។ ដោយឡែក លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ អ្នកសារព័ត៌ បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម ដោយលោកបានចូលមើលហើយ ប៉ុន្តែលោកពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២៣

ក្រុមមន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទម្លាយឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបាន លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ចំពោះការបែកធ្លាយរឿងស្រូវបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅឡើយទេ។ ប៉ុន្តែករណីនេះត្រូវបានអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។

លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសៅរិ៍នេះថា «ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មកា​រ លទ្ធកម្ម របស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ» ហើយអារឿងការកាត់នឹងមិនមានទៀត តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ មករា ២០២៣

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលរងខេត្តបន្ទាយមានជ័យ លោកលី សារី បានដឹកនាំកម្លាំងអាជ្ញាធរពាក់ព័ន្ធ ចុះផ្អាកសកម្មភាពរបស់ក្រុមហ៊ុន ម៉ន ដានី ដែលធ្វើសកម្មភាពអត់ច្បាប់លក់ដីឡូតិ៍មួយចំនួន នៃគម្រោងរាប់សិបហិកតា ដែលបង្កហានីយភ័យឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអតិថិជន។ ការចុះផ្អាកនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ទីតាំងដីក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៥ នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ គឺបន្តល្មើសច្បាប់តាំងពីចាប់ផ្តើមហើយនៅតែប្រព្រឹត្តបន្ត។

លោកលី សារី បានបញ្ជាក់ថា មូលហេតុនិងបំណងដែលចុះទៅពិនិត្យមើលនេះ គឺដោយសារមានលិខិតស្នើសុំចាក់ដីរបស់ឈ្មោះ ម៉ន ដានី គឺពាក្យស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន ( ចាក់ដី ) ហើយមិនទាន់មានលិខិតអនុញ្ញាត បានធ្វើ សកម្មភាព ចាក់ដីសងសំណង់ ផ្សព្វផ្សាយកក្រើកមេឃកក្រើកដីលក់ដីលំនៅឋាន និងវិឡា។

សូមជម្រាបថាកន្លងសៀមរាប ប៉ុស្ដិ៍ បានចុះផ្សាយរឿងក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីអត់ច្បាប់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page70 Page71 Page72 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!