Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
៦ កុម្ភៈ ២០២៣

មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មានប្រយុទ្ធទទួលនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។

នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តម កិត្តនីតិកោសលបណ្ឌិតថា “ចាប់តាំងពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖

១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។

២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។

៣-លោកជំទាវ គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់ឯកឧត្តម ភួង សោភា ដែលជារដ្ឋ លេខាធិការ និងជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។

៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កុម្ភៈ ២០២៣

ក្រុមមន្ត្រីរាជការបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់ លោក ភួង សោភា និងលោក អ៊ុក ពញ្ញា ដែលលោកទាំងពីរ ជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួក នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។

គម្រោង ដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយ ចំនួនប្រមាណ ១០ ភាគរយ ពីខ្ទង់ចំណាយរបស់ មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ ឆ្នាំ២០២៣​ នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤ លានរៀល ក្នុងនោះ ខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤ លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០ លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០ លានរៀល។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ ពាក់ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿ ទៅលើកម្មវិធីនយោបាយ អភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិ កោសល បណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួក នៅក្នុងក្រសួង អភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មករា ២០២៣

ក្រុមមន្ត្រីបម្រើការងារនៅមន្ទីរផែនការខេត្តរតនគិរី បាននាំគ្នាសម្រេចប្ដឹង លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។

អំពើពុករលួយរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរី នៅក្នុងអង្គភាព តាំងពីឡើងជាប្រធានមករហូតដល់ពេលបច្ចុប្បន្នដែលមានដូចខាងក្រោម៖

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មករា ២០២៣

អង្គភាពលទ្ធកម្ម (អល) នៃក្រសួងអភិវឌ្ឍន៍ជនបទ គឺជាកន្លែងរៀបចំបំប៉ោងគម្រោង ពីការចំណាយ លុយរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកចែកផលប្រយោជន៍ គ្នាធ្វើមានបាននៅក្នុងជួរថ្នាក់ដឹកនាំក្រសួងទៅ តាមជំនាញដូចជា អគ្គនាយកហិរញ្ញវត្ថុ ខុទ្ទកាល័យ និងក្រុមហ៊ុន ដែលជាអ្នកផ្តល់លុយជូនក្រុមមន្ត្រីតាមរយៈ ស៊ីមុនសងតាមក្រោយ។

ជាក់ស្តែងបើយើងមើលទៅលើ តារាងសរុបផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២១ គិតត្រឹម តែ១៣គម្រោងក្រុមនេះ បានធ្វើស៊ី ឬលម្អៀងសាច់ប្រាក់អស់រាប់លានដុល្លារ ដោយសារការទិញរបស់របរប្រើ ប្រាស់នៅក្នុងក្រសួងមន្ទីរដាក់លើសតម្លៃទីផ្សារ «មួយគុណនឹងបីឬបួនដង»។

លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម ហៅកាត់ថា «អល» ហើយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានគណៈកម្មាធិការលទ្ធកម្ម។ នៅក្នុងតារាងសរុបផែនការលទ្ធកម្ម សម្រាប់ប្រចាំ ឆ្នាំ២០២១ មាន១៣គម្រោងគឺ អង្គភាពលទ្ធកម្ម បានបំប៉ោងគម្រោងដាក់លើសការចំណាយជាក់ស្ដែង មួយគុណនឹងបីឬបួនដងដើម្បីយកលុយរដ្ឋមកចែកគ្នា។ ក្នុងករណីនេះមានតែសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេស៊ីយូ (ACU) របស់លោក ឳម យ៉ិនទៀង ប៉ុណ្ណោះទើបកម្ចាត់ក្រុមពុករលួយលួចជាតិនេះបាន។ ខាងក្រោមនេះយើងសូមលើកយកគម្រោងធំៗចំនួន៤ប៉ុណ្ណោះដើម្បីបង្ហាញជូនមិត្តអ្នកអានដូចជា៖
ករណីទី១ ជួសជុល អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនអស់ថវិកាជិត២០ម៉ឺនដុល្លារ។ ការជួសជុលនេះធ្វើក្នុងរយៈពេល ត្រឹមតែ៣ខែគិតចាប់ពី ខែមីនា ដល់ ខែមិថុនា ឆ្នាំ២០២១។ ក្រុមមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួងនេះចាត់ ទុកថា ជាការធ្វើស៊ីឆៅៗដោយពុំបានជួសជុលអ្វីធំដុំឡើយ។

ចំពោះករណីទី២ អង្គភាពលទ្ធកម្ម របស់លោក យូ ចំណាន បានទិញសម្ភារបរិក្ខាមិនមែនព័ត៌មានវិទ្យា អស់ទឹក ប្រាក់ ២,៤៤៣.៧០លានរៀល (ពីរពាន់បួនរយសែសិបបីលានរៀល) បើគិតជាដុល្លារស្មើនឹង៦០ម៉ឺនដុល្លារក្នុង រយៈពេលមួយឆ្នាំដោយចាប់ផ្ដើមទិញរបស់ទាំងនោះពី ខែកុម្ភៈ រហូតដល់ ខែឧសភា ឆ្នាំ២០២១។

ចំណែកករណីទី៣ អង្គភាពលទ្ធកម្ម នេះបានទិញ សម្ភារបរិក្ខាព័ត៌វិទ្យាកុំព្យូទ័រ គិតចាប់ពី ខែកុម្ភៈ រហូតដល់ ខែ ឧសភា ត្រូវចំណាយថវិកាជាតិអស់ជាង១៩ម៉ឺនដុល្លារបើគិតជាប្រាក់ខ្មែរអស់ ចំនួន៧៧១.៨០លានរៀល។ ការទិញសម្ភារទាំងនេះត្រូវបានមន្ត្រីនៅក្នុងក្រសួងនិយាយថា គឺជាការចំណាយដ៏ធំសម្បើមណាស់ ហើយបើទិញ សម្ភារខាងលើប៉ុណ្ណឹងមែននោះមិនដឹងជាយកវាទៅទុកដាក់នៅកន្លែងណាអស់នោះទេ។ រីឯករណីទី៤វិញ គឺការចំណាយ ប្រេងឥន្ធនៈ គិតចាប់ពី ខែមករា រហូតដល់ ខែធ្នូ ឆ្នាំ២០២១ អង្គភាពលទ្ធកម្ម របស់លោក យូ ចំណាន បានបំប៉ោងគម្រោងនៃការចាយវាយថវិកាជាតិដ៏កញ្ជះកញ្ជាយទាំងពីរឆមាស គឺអស់ ទឹកប្រាក់ចំនួន ប្រាំបីរយប្រាំបីលានរៀល ស្មើនឹង២០ម៉ឺនដុល្លារ។

ដោយមានចម្ងល់យ៉ាងខ្លាំងពីការចំណាយ ប្រេងឥន្ធនៈ ដ៏ច្រើននេះធ្វើឱ្យមន្ត្រីបម្រើការនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន ថា តើប្រេងឥន្ធនៈដ៏ច្រើនសន្ធឹកសន្ធាប់នេះគេយកទៅចែកឱ្យនរណាប្រើខ្លះបានជាចំណាយច្រើន ម្ល៉េះ ? នេះជាការលើកគម្រោងយកលុយរដ្ឋ ទៅចែកគ្នាចាយលេងទទេៗតែម្ដង។ ក្រុមហ៊ុនដុះស្លែប្រចាំ ក្រសួង អភិវឌ្ឍន៍ជនបទ មានច្រើនក្រុមហ៊ុន ប៉ុន្តែម្ចាស់តែមួយគឺជារបស់ អតីតរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម ទើបឡើងកាន់ដំណែងបានពីរឆ្នាំ ជំនួសលោក ងួន តារា ដែលត្រូវបានគេដកចេញ ព្រោះតែល្បីល្បាញខ្លាំងពេក។ អង្គភាពនេះ គឺជាកន្លែងរៀបចំបំប៉ោងគម្រោង នៃការចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកលុយទៅចែក ផលប្រយោជន៍ គ្នាក្នុងថ្នាក់ដឹកនាំក្រសួងដូចជា អគ្គនាយកហិរញ្ញវត្ថុ នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងក្រុមហ៊ុនជា អ្នកផ្ដល់ថវិកាជូនពួកគេចាយមុន រួចហើយរដ្ឋទូទាត់សងតាមក្រោយ។ លោក យូ ចំណាន ដូចជាធុំក្លិនស្អុយ រលួយក្នុងបញ្ច្រាសខ្យល់ទៀតហើយ…។ ទាក់ទងនឹង ការដេញថ្លៃផ្គត់ផ្គង់សម្ភារការិយាល័យ ប្រចាំក្រសួងត្រូវប្រភពខាងលើលាតត្រដាងថា ប្រធានអង្គ ភាពលទ្ធកម្ម គឺលោក យូ ចំណាន ជាអ្នករៀបចំឈុតឆាកសំដែងការ «ដេញថ្លៃចងមុង» ព្រោះក្រុមហ៊ុនជា របស់អ្នកធំ ហើយអ្នកចូលទៅដេញថ្លៃក៍ជាបក្ខពួកអ្នកធំនោះដែរ។ ការដាក់ឱ្យដេញថ្លៃពិតប្រាកដគេត្រូវធ្វើសេចក្ដីជូនដំណឹងដាក់ឱ្យដេញថ្លៃយ៉ាងតិច១៥ថ្ងៃទៅ១ខែ។ បន្ទាប់មកគេត្រូវ ចេញសេចក្ដីប្រកាសព័ត៌មាន ហើយ ត្រូវឱ្យក្រុមហ៊ុនដាក់ពាក្យទិញ «ប៊ីត» គឺការបំពេញតារាងតម្លៃឌីអាយឌី (DID)។ បន្ទាប់ពីទិញ «ប៊ីត» បានហើ យគេត្រូវបំពេញតម្លៃដើម្បីដាក់ឱ្យដេញថ្លៃរួចទើបគេឱ្យក្រុមហ៊ុនទាំងនោះចូលទៅដេញថ្លៃ។

ប្រភពបន្តទៀតថា ក្រុមហ៊ុនដែលចូលទៅដេញថ្លៃបានលុះត្រា តែមានលក្ខខណ្ឌគ្រប់គ្រាន់ដូចជា មានបទពិសោ ធន៍ធ្លាប់ធ្វើគម្រោង។ ប៉ុន្តែក្រុមហ៊ុនដែលដេញថ្លៃបានគឺជាក្រុមហ៊ុនដែលលទ្ធកម្ម បានរៀបចំទុកជាមុនរួចហើយ ស្រេច។ រីឯក្រុមហ៊ុនដែលចូលទៅដេញថ្លៃហែហមចោមរោមជាយសបរិវារ ក៏សុទ្ធតែជាក្រុមហ៊ុនដែលជាបុត្រ សម្ព័ន្ធ បានន័យថា «ក្រុមហ៊ុនម្ចាស់តែមួយ»។ រាល់ការដាក់តម្លៃខ្ពស់លើសទីផ្សារសេរីមួយគុណនឹងបីឬបួនដង ក៍ដោយសារក្រុមហ៊ុនជាអ្នកចេញលុយមុន ហើយរដ្ឋទូទាត់សងតាមក្រោយ (ស៊ីមុនសងក្រោយ)។

បុរសម្នាក់ដែលស្គាល់លោក យូ ចំណាន ច្បាស់បានលើកឡើយថា ក្នុងមួយ ខែៗលោក យូ ចំណាន អាចរកលុយបានចាប់ពីប្រាំពាន់ដុល្លារឡើងទៅ ពីការដាក់ឈ្មោះខ្យល់ ចុះបេសកកម្ម តាមបណ្ដាខែត្រដើម្បីត្រួតពិនិត្យគម្រោងនានា ហើយដាក់ឈ្មោះមន្ត្រីតែបក្ខពួកខ្លួន។ នេះនៅមិនទាន់គិតអំពី កម្រៃភាគរយ នៃការបំប៉ោងគម្រោងផ្សេងៗទៀតផង។ ការជួសជុលអគារទីស្ដីការក្រសួងក្នុងរយៈពេលបីខែ នោះប្រភពដដែលចាត់ទុកថា «ជាការរៀបចំធ្វើស៊ីលុយរដ្ឋសុទ្ធសាធ…»។

ជុំវិញករណីនេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី លោកយូ ចំណាន នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ មករា ២០២៣

ថ្មីៗនេះមានការបែកធ្លាយអំពើពុករលួយរីករាលយ៉ាងខ្លាំងនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រប់គ្រងដោយរដ្ឋមន្ត្រី លោក អ៊ុក រ៉ាប៊ុន។

នេះបើតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានបានចេញផ្សព្វផ្សាយ លាតត្រដាង នូវអំពើពុករលួយ លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

មន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទបង្ហើបឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្អូនថ្លៃលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ប្រភពបានបន្តថា បានកាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ថវិកាចំណាយចំនួន ៨៧០ ៤១០លានរៀល ឬប្រមាណជាង ២០០លានដុល្លារអាមេរិក ( ក្នុងនោះ ថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ៥៤១ ៥១៥លានរៀល និងថវិកាជាតិ ៣២៨ ៨៩៥លានរៀល )។ ដូច្នេះ តាមរូបមន្ដ « កាត់កងភាគរយ » រហូតដល់ប្រមាណ២០ភាគរយ អនុវត្តដោយក្រុមមន្ដ្រីពុករលួយនៅលើគម្រោងអភិវឌ្ឍន៍នានា ដែលប្រើប្រាស់ថវិកាជាតិប្រមាណជាង ៨០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២កន្លងទៅ គឺលោក ភួង សោភា និងបក្ខពួក អាចប្រមូលកើបលុយដាក់ហោប៉ៅបានមិនតិចជាង ១០លានដុល្លារឡើយ ។

មន្ត្រីដដែលបានបន្តថា អំពើពុករលួយរបស់លោក  ភួង សោភា និងបក្ខពួក បានធ្វើឲ្យលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ បាត់បង់ប្រសិទ្ធភាព និងមិនចំគោលដៅអភិវឌ្ឍន៍ពិតប្រាកដស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នោះទេ។

ប្រភពដដែលបានបន្តថា លោក អ៊ុក រ៉ាប៊ុន បានមកកាន់តំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានធ្វើឲ្យក្រសួងនេះ ត្រូវគេនិយមហៅថា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ផងដែរ។

មន្ដ្រីរាជការមួយចំនួនបានសំណូមពរដល់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពិនិត្យមើល និងមានវិធានការទៅលើអំពើពុករលួយរបស់លោក ភួង សោភា និងបក្ខពួក នៅក្រសួងអភិវឌ្ឍន៍ជនបទ នោះឲ្យបានទាន់ពេលវេលាផង។

រហូតដល់ថ្ងៃនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថា “ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មការលទ្ធកម្មរបស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយអារឿងការកាត់នឹងមិនមានទៀត។ តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”។

ជាមួយគ្នានេះ ផងដែរ ប្រភពពីមន្ត្រីបានទម្លាយឲ្យដឹងថា អង្គភាពលទ្ធកម្ម (អល) នៃក្រសួងអភិវឌ្ឍន៍ជនបទ គឺជាកន្លែងរៀបចំបំប៉ោងគម្រោងពីការចំណាយលុយរដ្ឋ ដើម្បីយកមកចែកផលប្រយោជន៍គ្នាធ្វើមានបាន នៅក្នុងជួរថ្នាក់ដឹកនាំក្រសួង ទៅតាមជំនាញដូចជា អគ្គនាយកហិរញ្ញវត្ថុខុទ្ទកាល័យ និងក្រុមហ៊ុន ដែលជាអ្នកផ្តល់លុយជូនក្រុមមន្ត្រីតាមរយៈស៊ីមុនសងតាមក្រោយ។ ជាក់ស្តែងបើមើលទៅលើ តារាងសរុបផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២១ គិតត្រឹមតែ១៣គម្រោងក្រុមនេះ បានធ្វើស៊ីឬលម្អៀងសាច់ប្រាក់អស់រាប់លានដុល្លារ ដោយសារការទិញរបស់របរប្រើប្រាស់នៅក្នុងក្រសួងមន្ទីរដាក់លើសតម្លៃទីផ្សារ «មួយគុណនឹងបីឬបួនដង»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page69 Page70 Page71 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!