Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
២៤ កុម្ភៈ ២០២៣

ពិតជាខ្លាំងមិនធម្មតាមែន ដែលអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ អាចពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២១ កុម្ភៈ ២០២៣

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានកាត់ដីចំនួន៦៤៩ហិកតា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯក របស់អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ។

បើតាមអនុក្រឹត្យ ចុះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការផ្ដល់សិទ្ធិអភិវឌ្ឍន៍លើដីររបស់រដ្ឋ (សម្បតិ្តឯកជនរបស់រដ្ឋ) ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ខណៈម្ចាស់ក្រុមហ៊ុនដដែលនេះ ទើបតែទទួលបានដីចំនួន២២២ហិកតារ របស់រដ្ឋស្ថិតនៅភ្នំគិរីរម្យផងដែរនោះ គឺសម្រាប់ធ្វើការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។

អនុក្រឹត្យបញ្ជាក់យ៉ាងដូច្នេះថា ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រដ្ឋាភិបាល បានធ្វើការអនុប្បយោគ ប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បតិ្ត សាធារណៈរបស់រដ្ឋ មកជា ទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ តាមរយៈការផ្ដល់សិទ្ធិជួលឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ដើម្បីយកទៅអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។

អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានដែលជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ បន្តនិតិវិធីចាត់ចែងកិច្ចការងារនេះ ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច ជាអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕SRP

អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ កុម្ភៈ ២០២៣

ភ្នំពេញ៖បែកធ្លាយរឿងអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ បានពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ កុម្ភៈ ២០២៣

ភ្នំពេញ៖នៅទីបំផុតលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង ដែលជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន(ចេញសែកស្អុយ)។

អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “សំណុំរឿងខាងលើ តំណាង អយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន” (ចេញសែកស្អុយ)។

ដើមបណ្តឹងទាំងពីរនាក់ មានដូចជា
ទី១. លោកស៊ន សម្បត្តិ និង
ទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្ដឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទៈឆបោកប្រាក់ជិត១លានដុល្លារដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទៈមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ
” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី”។ការសម្រេចចោទ ប្រកាន់នេះ គឺដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង។

សូមជម្រាបថា បុគ្គលពីរនាក់ បានប្តឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាមទារលុយដែលលោក គឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយ ដែលជំពាក់ ៣០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ ម៉ឺនដុល្លារ។

រហូតដល់ថ្ងៃព្រហស្បតិ៍នេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បាននៅឡើយទេ។

សូមរម្លឹកថា លោក គឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើ ផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោក ក៏ត្រូវដោះលែង វិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ត្រូវបានថ្នាក់ដឹកនាំដកតំណែងឲ្យទៅបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទវិញ។ ការដកតំណែងឲ្យទៅបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទវិញនេះ បន្ទាប់ពីកន្លងមកមានការបែកធ្លាយរឿងអាស្រូវជាច្រើនក្នុងការដឹកនាំ។

ការប្រកាសផ្លាស់ប្ដូរតំណែង នៅនៅរសៀលអង្គារ ម្សិលមិញ នៅសាលារដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី។

សូមជម្រាបថា លោក ទូច ម៉ាឡា ចូលកាន់មុខតំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជំនួស លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់ដែលត្រូវផ្លាស់ប្តូរទៅក្រសួង។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៏ថា ការប្រកាសឱ្យចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួន ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។

រដ្ឋមន្ត្រី បានកោតសរសើចំពោះលោក ប្រធានមន្ទីរចាស់ ដែលត្រូវបានក្រសួងផ្ទេរទៅកាន់មុខ តំណែងថ្មី នៅក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ។

ទាំងនេះគឺបង្ហាញអំពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ទើបធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

យើងត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និង ថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ។

ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្រ្តីរាជការ មានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្រ្តីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញអស់លទ្ធភាព សមត្ថភាព មនសិការការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចតាមការប្រគល់ជូនឱ្យមានប្រសិទ្ធភាព។

ត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើសភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយ ឱ្យបានទាន់ពេលវេលាជាដើម។

សូមរំលឹកថា កន្លងមកមានការបែកធ្លាយភាពមិនប្រក្រតី របស់ លោក ខេង ញ៉ុល អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យ លោក ខេង ញ៉ុល អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ធ្វើលិខិតបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។ យ៉ាងណាក៏ដោយ មន្ត្រីបម្រើការងារនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សង្ឃឹមថាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបថ្មី លោក ទូច ម៉ាឡា មិនអនុវត្តការងារដូចប្រធានមន្ទីរចាស់នោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page68 Page69 Page70 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!