Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តសៀមរាប៖មន្ត្រីជំនាញរបស់ខេត្តសៀមរាប បានព្រមានថា ខ្លួននឹងបិទអាជីវកម្មដី ដែលកំពុងពុះឡូតិ៍លក់មួយកន្លែងក្រោយធ្លាយព័ត៌មានថា គ្មានច្បាប់អនុញាត។

ការព្រមានបិទអាជីវកម្មរបស់មន្ត្រីជំនាញនេះ គឺបន្ទាប់ពី ប្រជាពលរដ្ឋ ដែលកំពុងរកទិញដីឡូតិ៍ស្របច្បាប់ដើម្បីសង់ផ្ទះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ជួយពិនិត្យទីតាំងដីឡូតិ៍ មួយកន្លែង ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងប្រកាស់លក់ ហើយល្បីថា អាចជាប់តំបន់បឹងទន្លេសាប និងជាប់តំបន់បុរាណដ្ឋានផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ជួលផ្ទះគេរស់នៅ។ តែដោយឃើញគេផ្សាយថា មានដីឡូតិ៍លក់ធូរថ្លៃ គាត់ក៏ចង់ទៅទិញ។ ប៉ុន្តែក៏មានគេប្រាប់គាត់ថា ប្រយ័ត្នចាញ់បោកគេ ព្រោះដីនៅទីនោះអាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។

ប្រភពព័ត៌មានដែលបានចុះផ្សាយជាបន្តបន្ទាប់ បានទម្លាយថា ថៅកែដីឡូតិ៍ មានឈ្មោះ ហាង ហាច ជាអនុភូមិតាចេក សង្កាត់ជ្រាវ បានសហការគ្នាជា មួយឈ្មោះច័ន្ទ ឆ្វៀវយូសែប និងឈ្មោះលី សុភ័ក្រ្ត បាននាំគ្នាពុះដីឡូតិ៍លក់ មានការសង្ស័យថាមិនទាន់មានច្បាប់អនុញ្ញាត។ ដោយប៉ុន្តែពេលថ្មីៗនេះ ក៏ធ្លាយព័ត៌មាថា ដីពុះឡូតិ៍ខាងលើ គ្មានច្បាប់បំបែកក្បាលដី គ្មានប្លង់រឹង និងជាដីកំពុងគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាប រួមទាំងប៉ះ ពាល់ដល់បុរាណដ្ឋានទៀតផង។

ដូច្នេះហើយ ទើបប្រជាពលរដ្ឋ បានស្នើទៅអាជ្ញាធរគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីជំនាញ មេត្តាចុះពិនិត្យនិងបង្ហាញឯកសារច្បាស់លាស់ ដើម្បីកុំអោយពលរដ្ខស្លូតត្រង់ ទៅចាញ់បោកក្រុមឈ្មួញ ឈ្មួញដីឡូតិ៍។

ពាក់ព័ន្ធ ករណីនេះ មន្ត្រីជំនាញដីធ្លីបានបញ្ជាក់ថា ដើម្បីអាចពុះឡូតិ៍លក់បាន ថៅកែដីឡូតិ៍ គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង់ , ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត។ ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម។

មន្ត្រីបញ្ជាក់ទៀតថា ប្រសិនបើរកឃើញថា ដីកំពុងពុះឡូតិ៍លក់ខាងលើនេះ មិនមានលក្ខណ:ច្បាប់ត្រឹមត្រូវ ខាងជំនាញនឹងចុះទៅបិទអាជីវកម្មតែម្តង។

សូមជំរាបជូនថា កន្លងទៅថ្មីៗនេះ អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ធ្លាប់បានលើកឡើងថា ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ត្រូវធ្វើតាមលក្ខ័ណ របស់អាជ្ញាធរ រាប់តាំងពីទំហំក្បាលដីចាប់ពី៨ម៉ែត្រឡើងទៅ ទំហំផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ចេញពីតំបន់នោះ ដីមានប្លង់រឹងត្រឹមត្រូវ។ល។ បើមិនដូច្នោះទេ គឺមិនផ្តល់ច្បាប់អោយពុះដីឡូតិ៍នោះទេ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីរម្ចាស់ដីឡូតិ៍នៅឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៣

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមលោកស ថេត បានបដិសេធថា ឈ្មោះ អ៊ិន សុវិជ្ជា មិនមែនជាជំនួយការរបស់លោកទេ ហើយបើឈ្មោះ អ៊ិន សុវិជ្ជា យកឈ្មោះលោកទៅធ្វើផ្តេសផ្តាស ឬធ្វើអ្វីខុស គឺលោកនឹងអនុវត្តតាមច្បាប់។ ហើយលោកបានឲ្យជំនាញស្រាវជ្រាវដើម្បីចាត់ការតាមផ្លូវច្បាប់។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីបែកធ្លាយព័ត៌មានថា “លោក អិន សុវិជ្ជា (ហៅកាត់មេជា ក្រុមជំនួយការ) មិនមែនជានគរបាលជាតិ តែគឺជាជនស៊ីវិល …. ប្រមូលលុយពីផែននីមួយៗ ដូចជា ផែនសណ្តាប់ធ្នាប់ ផែនការិយាល័យចរាចរណ៍ និងផែនការិយាល័យព្រហ្មទណ្ឌ។ល។ លោកវិជ្ជា បានគំរាមមន្ត្រីណាដែលហ៊ានតតាំងមិនព្រមធ្វើតាមបញ្ជា ឬបង់ខែតាមការកំណត់ គឺគាត់ដកតួនាទៅមន្ត្រីនោះចោល”។

ព័ត៌មានដែលបែកធ្លាយនោះ ក៏បានបង្ហាញពីឈ្មោះមន្ត្រីមួយចំនួនផងងដែរ ដែលពាក់ព័ន្ធជាមួយនឹងឈ្មោះ អិន សុវិជ្ជា ក្នុងការប្រព្រឹត្តអំពើពុករលួយផងដែរ។

លោក ស ថេត បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាតាមមទូរស័ព្ទនៅថ្ងៃទី១ ខែមេសា នេះថា “ខ្ញុំបានណែនាំកាលពីម្សិលមិញហើយ (៣១ មីនា) ខ្ញុំបានព័ត៌មាននឹងមក ប៉ុន្តែខ្ញុំកំពុងតែឲ្យគេស្រាវជ្រាវសិន ជំនួយការខ្ញុំមានតែប៉ុន្មាននាក់ទេ ពីរបីនាក់ទេ ក្រៅពីនឹងខ្ញុំលុបចោលអស់ហើយ ប៉ុន្តែឈ្មោះ អិន សុវិជ្ជា មិនមែនទេ។ បើវាយកឈ្មោះខ្ញុំយកទៅធ្វើចឹង ខ្ញុំឲ្យគេអនុវត្តតាមច្បាប់ ខ្ញុំអត់មានគិតរឿងអ្នកណាមកពីណាទេ ។ ហើយបើទោះបីជាវាជាំនួយការពិតក៏មិនអាចទៅធ្វើចឹងបានដែរ។ ខ្ញុំបានឲ្យគេស្រាវជ្រាវហើយ ចាត់ការតាមផ្លូវច្បាប់។

បញ្ជាក់ លោកសាន សុខសីហា , លោក ហេង ហ៊ុយ , លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត បានរង់ការចោទប្រកាន់ក្នុងការប្រព្រឹត្តអំពើពុករលួយ។ ហើយក៏មានការស្នើឲ្យសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណញឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះផង។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានបញ្ជាក់ថា “ជារឿងពិតមិន មានក្រុមមួយកំពុងព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ”។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មាននៅក្នុងគ្រុបតេឡេក្រាមឈ្មោះ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ចំណែកមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចស ខេង បានប្រាប់រស្មីកម្ពុជា ថា ចំពោះព័ត៌មាននេះ បានបញ្ជូនឲ្យខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យស្រាវជ្រាវដើម្បីរាយការណ៍មកក្រសួងមហាផ្ទៃវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយ ក្រុមឈ្មួញនៅតែបន្តឃុបឃិតគ្នា ធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញ មានអាជ្ញាធរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ ឬទប់ស្កាត់នៅឡើយ។

ករណីនេះ បន្ទាប់ពីសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ត្រូវបាន សហគមន៍បឹងពារាំង បញ្ចេញប្រតិកម្ម តបជាមួយ អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ជាព័ត៌មានមិនពិតទៅវិញ ខណ: សកម្មភាពកាយបឹងធម្មជាតិ មួយនេះ កំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់។

ប្រភពបានឲ្យដឹងថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា ជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នា ទៅវិញទៅមក។

ទោះជាយ៉ាងណា អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង បែបនេះទេ។ ការកាយយកអាចម៍ដីលក់ យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ ករណីការកាយដីនៅ បឹងពារាំង នេះ ថា (សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ )។

លោក អ៉ឹង សោភ័ណ្ឌ បន្តថា (;បើមិនអោយកាយ តើស្តាយ៉ាងដូចម្តេចលោកព្រះ អ្នកធ្វើពិបាក អ្នកថាស្រួលណាស់…. លោក ថា បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។

ចំណែក លោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ( ជាតំបន់ត្រូវការរក្សាពូជត្រីអោយគង់វង្ស មានការអនុញ្ញាតគ្រប់ស្ថាប័ន លោកអាចសាកសួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត )។

ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប រូបនេះ បានបន្តថា (អ្នកធ្វើខុសពីអ្នកថា អ្នកធ្វេី​បានពិបាកជាងអ្នកថាបង)។

លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា ( ជាការស្នើសុំរបស់មន្រ្តីជំនាញ និងមានការឯកភាពពីក្រសួងរួចហើយ)។

គេនៅពុំទាន់ដឹងថា ការដឹកអាចម៍ដី ចេញពីបឹងពារាំងយកទៅលក់យ៉ាងគគ្រឹកគ្រេង បែបនេះ តើចំណូល បានពីការលក់អាចម៍ ដីនេះ បានចំណូលចូលរដ្ឋ ដែរឬយ៉ាងណានោះទេ។

តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធ មេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំង និងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅដើម្បីលក់ដោយគ្មានការទប់ស្កាត់នោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយក្រុមឈ្មួញបានឃុបឃិតគ្នាធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញមានអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់នៅឡើយ។ ករណីនេះត្រូវបានសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ប៉ុន្តែបែរជាសហគមន៍បឹងពារាំង ថាជាព័ត៌មានមិនពិតទៅវិញ។

ប្រការដែលឈ្មួញកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថាក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នាទៅវិញទៅមក។

ករណីនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដីបឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេងបែបនេះទេ។ ការកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។

ដូច្នេះហើយទើបប្រជាពលរដ្ឋ តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធមេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំងនិងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅលក់ ដោយគ្មានការទប់ស្កាត់នោះទេ។

ជុំវិញករណីនេះ លោកអ៊ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់តាមតេឡេក្រាមថា សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ៕

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៣

ខេត្តកំពត៖សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិព្រែកចាក នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។  នេះបើតាមប្រភពព័ត៌មានពីមន្រ្តីនៅច្រកអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រែកចាក បង់ពន្ធប្រមាណ៤០ ទៅ៥០ ភាគរយ។ ហូតមកដល់ពេលនេះឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកព្រែកចាកយ៉ាងរលូន។ សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជា បង្គា ក្ដាម និងមឹក ជាដើម។

ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ដើម្បីបកស្រាយនៅឡើយ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!