Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

នៅទីបំផុត អ្នកស្រី ហាក់ វណ្ណៈ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា នួន អក ទៅតុលាការ រឿងចេញសែកគ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត។

នេះបើយោងតាមពាក្យបណ្ដឹង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាននៅថ្ងៃសៅរ៍នេះ។

ជុំវិញរងការបណ្ដឹងបែបនេះនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីឧកញ៉ា នួន អក នៅឡើយទេ រហូតដល់ម៉ោងចេញផ្សាយនេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 150
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៣

លោកប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យ​អភិ​បាលស្រុកអន្លង់វែង និងអភិបាលរងខេត្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ចុះទៅពិនិត្យមើល និងជួបជាមួយប្រជាពលរដ្ឋ ចំនួន ១៣គ្រួសារ រស់នៅផ្លូវចូលផ្ទះតាម៉ុក ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលបានតវ៉ារឿងដីធ្លី និងបានចោទប្រកាន់លើលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់​ខេត្តឧត្តរមានជ័យ។

ការបញ្ជារបស់អភិបាលខេត្តរូបនេះ ឲ្យអភិបាលស្រុកស្រុកអន្លង់វែង និងអភិបាលរងខេត្តឧត្តរមាន​ជ័យ ចុះទៅពិនិត្យមើលករណីនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅផ្លូវចូលផ្ទះតាម៉ុក ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ផ្ទុះការតវ៉ា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ការតវ៉ាប្រជាពលរដ្ឋ បានចោទប្រកាន់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត​ឧត្តរមានជ័យថា ចេញប័ណ្ណឲ្យទៅបក្សពួករំលោភលើដីលំនៅដ្ឋានពួកគាត់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

ខេត្តឧត្ដរមានជ័យ៖អ្នកភូមិប្រមាណ១៣គ្រួសារ រស់នៅចំណុចផ្លូវចូលផ្ទះតាម៉ុក ភូមិអភិវឌ្ឃន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​បាននាំផ្ទុះការរិះគន់ លាតត្រដាងនូវអំពើពុករលួយ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ ដែលឃុបឃិតគ្នាហ៊ានរំលោភផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

ការលាតត្រដាងអំពើពុករលួយ របស់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងបក្សពួក នៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋចំនួន១៣គ្រួសារ បានលើកបដាដែលមានរូបថត លោក គឹម គាវិន ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ សរសេរថា «សូមសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ជា សុផារ៉ា មេត្ដាវះកាត់សាច់ស្អុយលើមន្ដ្រីនេះផង ហ៊ានរំលោភផ្លូវ​ សាធារណៈរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ​ថែមទាំងយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធិខ្លួនឯង ដែលមានក្បាលដីលេខ៨៥៥។

ករណីខាងលើនេះដែរ ប្រជាពលរដ្ឋ​បាន​សរសេរជា​ពាក្យស្លោក និងបដាភ្ជាប់​ និងរូបភាព លោក គឹម គាវិន និងឯកសារពាក់ព័ន្ធមួយចំនួន ដាក់ចងដង្ហែរជាប់និងខ្សែរាប់រយសន្លឹក។ ​

ដោយនៅ​ក្នុងបដា​នោះ​ ពួកគាត់ បានសរសេរថា លោក គឹម គាវិន ជាប្រធានមន្ទីរសុរិយោដី និង​សំណង់​ខេត្ដឧត្ដរមានជ័យ ​ជា​មន្ត្រីពុក​រលួយ​ដែល​ហ៊ានចេញបណ្ណប្រព័ន្ធ ឱ្យ​ទៅបុគ្គលឈ្មោះ លី ដាលីន ដែល​រំលោភលើដីលំនៅដ្ឋាន របស់ពួកគាត់ចំនួន​ ១៣គ្រួសារ និងរំលោភយកផ្លូវ​សាធារណៈ របស់​រដ្ឋ​នៅចំណុចចូលតាមផ្ទះតាម៉ុក​ និងធ្វើបណ្ណកម្មសិទ្ធិយកដីបឹងតាម៉ុក​ធ្វើជា​កម្មសិទ្ធិរបស់ខ្លួន​ឯង​ ដែលមានលេខក្បាលដី ៨៥៥ រួមទាំង​មន្ដ្រីដែលបម្រើការងារ​ក្នុង​សាលាខេត្ដឧត្ដរមានជ័យ ចំនួន១០នា​ក់​ រួមមាន៖

ទី១ ៖ ឈ្មោះ លៀម សុដា អតីតអភិបាលរងខេត្ដឧត្ដរមានជ័យ ក្បាលដីលេខ៨៥៣ ទំហំ ៤៩០ម៉ែត្រការេ។

ទី២ ៖ ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ វើង ផាន់ណា ក្បាលដីលេខ៨៥៤ មានទំហំ ៤៣២ម៉ែត្រការេ។

ទី៣ ៖ ឈ្មោះ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ ស៊ុន សោភ័ណ ក្បាលដីលេខ ៨៥៥ ទំហំ ១៩៧១ម៉ែត្រការេ។

ទី៤ ៖ លោក ស៊ិន ផេង ប្រពន្ធ ឈ្មោះ ព្រំ អៃ លេខក្បាលដី ៨៥៨ ទំហំ ១៩៧០ម៉ែត្រការេ។

ទី៥ ៖ ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះ គិត សុផល ក្បាលដី ៨៥៩ ទំហំ ៣៥៩ម៉ែត្រការេ។

ទី៦ ៖ ឈ្មោះ ខែម វាសនា ប្រពន្ធឈ្មោះ ម៉ិល លក្ខិណា ក្បាលដីលេខ ៨៦០ ទំហំ ១៨៨ម៉ែត្រការេ។

ទី៧ ៖ ឈ្មោះ ហោ សំអាត ស្លាប់ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ក្បាលដីលេខ ៨៦១ ទំហំ ៥៥៤ម៉ែត្រការេ។

ទី៨ ៖ ឈ្មោះ សេង សុង ប្រពន្ធឈ្មោះ គឹម វឿន ក្បាលដីលេខ ៨៦៧ ទំហំ ២៧៤ម៉ែត្រការេ។

ទី៩ ៖ ឈ្មោះ មុំ ម៉ុន ប្រពន្ធឈ្មោះ វ៉ា សុខា ក្បាលដីលេខ ៨៦៩ ទំហំ ១៩៤ម៉ែត្រការេ។

ទី១០ ៖ ឈ្មោះ ម៉ិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សា ក្បាលដីលេខ ៨៧០ ទំហំ ១៩១ម៉ែត្រការេ។

រហូតមកមកដល់ព្រលប់ថ្ងៃនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ បាននៅឡើយទេ ចំពោះការចោទប្រកាន់ពីពលរដ្ឋ​។

សូមបញ្ជាក់ថា ចំពោះករណីនេះ ​ក៏​មានការង្ហោះតាមប្រព័ន្ធបណ្តាញ​សង្គមហ្វេសបុក​ រៀបរាប់ ពី​បញ្ហាប្រឈមផ្សេងៗ​ផងដែរ របស់ប្រជាពលរដ្ឋ ​ដើម្បី​ស្នើសុំឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្តឧត្តរមានជ័យ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

«លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប»

ខេត្តសៀមរាប៖មានការបង្ហោះរិះគន់ ទៅលើមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប ដែលគ្រប់គ្រងដោយ លោកណម ពិសិដ្ឋ ប្រធានមន្ទីរចំពោះការយកភាស៊ីរបស់អ្នកធ្វើដំណើរ។

ការរិះគន់នេះ តាមប្រព័ន្ធ facebook នៅថ្ងៃពុធនេះ។ ជុំវិញការរិះគន់នេះ លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។

បើតាមបណ្ដាញ់សង្គម ដែលបានបង្ហោះប៉ុន្មានម៉ោងមុននេះ ថា៖ តើផ្លូវថ្នល់នៅខេត្តសៀមរាប ត្រូវបានកសាងនិងថែទាំដោយថវិការបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខេត្តសៀមរាប ដែលបានមកពីការយកភាស៊ីមែនទេ? ខេត្តផ្សេងទៀតក៏ដូចគ្នាដែរ។
បើដូច្នេះចុះ ពន្ធផ្លូវ មួយឆ្នាំ ២ លានរៀល យកទៅណា?

សូមជម្រាបថា នៅខេត្តសៀមរាប មានទីតាំងយកលុយពីឡានត្រង់ចំណុចខាងលិចសាខាគយ ស្ថិតក្នុងសង្កាត់ទឹកវិល នឹងមួយកន្លែងទៀត ស្ថិតនៅត្រង់ចំណុចការ៉ាស់សាំងផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងសង្កាត់ស្រងែ ជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាក្រុមឈ្មួញដែលបានសិទ្ធិទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំរបស់លិខិតរដ្ឋបាលខេត្តសៀមរាប។

ប្រភពច្បាស់ការបានអោយដឹងថា ជា
ច្រើនខែមកហើយ ស្ទើតែគ្រប់រដូវកាល គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារ។

បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដីពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។

ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។

ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃនិងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

បើតាម លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀម រាប បានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ជាការស្នើសុំរបស់មន្រ្តីជំនាញ និងមានការឯកភាពពីក្រសួងរួចហើយ ។

ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។

មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុង ឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដីចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារមានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page66 Page67 Page68 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!