Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៣

តាមយ:ទំព័រហ្វេសប៊ុក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងតាមសំណេរថា៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត…

មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ។

បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។

* សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។
– កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រកាន់តែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។

– កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលាននិងឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះក្រុមគ្រូលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់តែញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់

* ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ តាំងចិត្តអោយរឹងមាំនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។

២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។

សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង… យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។

ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៣

ករណីនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលទឹកដីខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង ឈានដល់ការផ្ទុះអាវុធនិងចាប់ខ្លួននគរបាល១រូបដែលបានកាងទំនិញគេចពន្ធ។

ប្រភពបានឲ្យដឹងថានគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទនេះ។

ជនបង្កឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ការចាប់ខ្លួននគរបាលរូបនេះក្រោយបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញ គេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការ បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដោយនគរបាលរូបនេះបានរារាំងការអនុវត្តច្បាប់ របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់។

មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។

សូមបញ្ជាក់ថាទឹកដីខេត្តតាកែវ មានទំនិញគេចពន្ធជាច្រើនបាននាំចូលពីប្រទេសវៀតណាម កម្រមានគយចុះបង្ក្រាបណាស់ បើទោះបីខេត្តតាកែវ មានការផ្លាស់ប្ដូរមេគយនិងមានគយលចល័តក៏ដោយ ក៏ទំនិញគេចពន្ធនៅតែមានការនាំចូលយ៉ាងក៏គិតគ្រេង៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 100
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

ខេត្តសៀមរាប៖លោក ម៉េង លាង បានរងការរិះគន់ថាបានពុះដីលក់គ្មានច្បាប់អនុញាត្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននិងបណ្ដាញសង្គម។

ទីតាំងដែលឈ្មោះ ម៉េង លាង ពុះដីលក់គ្មានច្បាប់បែបនេះ ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជុំវិញការពុះដីលក់គ្មានច្បាប់យ៉ាងដូច្នោះ អាចប្រឈមធ្វើឲ្យប្រជាពលរដ្ឋ បាញ់បោករងគ្រោះផងដែរ។

ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើល ករណីឈ្មោះ ម៉េង លាង ពុះដីលក់គ្មានច្បាប់បែបនេះផង។

ករណីយ៉ាងដូច្នេះមន្ត្រីជំនាញគួរចុះពិនិត្យទីតាំងដីខាងលើ ដើម្បីកុំឲ្យពលរដ្ឋចាញ់បោក។

អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី ឈ្មោះម៉េង លាង នៅឡើយទេជុំវិញការរិះគន់នេះដោយមិនមានលេខទំនាក់ទំនង។

បើតាមមន្ត្រីជំនាញធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដើម្បីអាចពុះឡូតិ៍លក់បាន ថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង, ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត។ ចំពោះដីប្លង់ភូមិឃុំ ចេញជូនអតិថិជន គឺពុំស្របច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

ភ្នំពេញ៖យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់ បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់នោះទេ។ ដោយមិនខ្វាយខ្វល់ ពីការរកចំណូលបង់ពន្ធជូនរដ្ឋ តាមផែនការស្ថាប័នខ្លួនឡើយ។

ប្រភពបានបន្តទៀតថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យសាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ដោយក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។

ចំណែកនៅក្នុងដែនសមត្ថកិច្ច របស់ លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។

ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើង គ្នាទាំងយប់នោះ ក៏បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការបកស្រាយ ការពារកំហុសរបស់ខ្លួន។ ខណៈនោះ អ្នកណាឡើងមកដោះស្រាយទាន់ពេលវេលាគឺរួចខ្លួន។ ឯអ្នកឡើងមកបកស្រាយ
មិនទាន់គឺប្រឈមត្រូវបានដកបញ្ឈរជើង។

ប្រភពដដែលបានបញ្ជាក់ថា ដោយការមើលឃើញករណី គយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋ មិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៏បានចេញបញ្ជា ឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើន ជាផលិតផល មកពីប្រទេស លោកខាង លិចដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។

ជុំវិញការលើកឡើងបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 250
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

ខេត្តសៀមរាប៖បើទោះបីជាមានការផ្សព្វផ្សាយ តាមសារព័ត៌មានជាច្រើន ជុំវិញ មានការលើកឡើងថា ក្រុមឈ្មួញដែលបានសិទ្ធិ ទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំ របស់លិខិតរដ្ឋបាលខេត្តសៀមរាប រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ គេនៅមិនទាន់ឃើញអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យនៅឡើយទេ។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ជាច្រើនខែមកហើយ គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារដើម្បីសង្គ្រោះត្រីពូជ។

បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដី ពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។

ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា  ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។

ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃ និងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំង ណយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។

មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដី ចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារ មានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page65 Page66 Page67 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!