Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៣

ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយត្រដាង ករណីពលរដ្ឋ បានទៅពិសារអាហារនៅ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ហើយមានអាការៈ រាគរុះ ,ក្អួត ចង្អោរ ម្ចាស់ទីតាំងប៊ូហ្វេបានចេញមុខបកស្រាយបំភ្លឺ​ ដោយមានអ្នកសារព័ត៌មានមួយចំនួន ជួយបកស្រាយឲ្យផងដែរ។

ម្ចាស់អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ ក្នុងហាងរបស់ខ្លួនថា៖ បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ បានពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀតផង។ ករណីនេះនៅថ្ងៃទី១៦ ព្រឹកមិញ ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរស័ព្ទមកគាត់ថា៖ មានពួកគេជាង១០នាក់ មានអាការ: ក្អួតចង្អោរ ហើយនាំគ្នាចោទថា៖ ពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអីនោះទេ។

ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»បន្តថា លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី) ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ) ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់ (ម្ចាស់ហាង) ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ ម្ចាស់ហាងរូបនេះបន្តថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពដែរ ដោយពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយផងដែរ។ ក្នុងនាមជាម្ចាស់សូមបញ្ជាក់ជូនថា មិនមានអាហារ ណាមួយពុល នៅក្នុងហាងរបស់ខ្លួនឡើយ។

សូមជម្រាបថាមានពលរដ្ឋមួយក្រុមមានគ្នាប្រមាណជិត៣០នាក់ទៅញ៉ាំអាហារ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរ ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនដោយត្រួវចំណាយលុយរាប់រយដុល្លារក្នុងការព្យាបាល ឯរាងស្រាលសម្រាកនៅតាមផ្ទះ។​ ករណីនេះម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» និយាយយករួចខ្លួន ដោយមិនទទួលខុសត្រូវ ហើយនិយាយថា ជួយយចេញថ្លៃពេទ្យ២០ដុល្លារ។

ប្រជាពលរដ្ឋបន្ថែមថា ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» គួរតែទទួលយកនូវការរិះគន់ ដើម្បីស្ថាបនារបស់ពលរដ្ឋ។ ប្រជាពលរដ្ឋ សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើល«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»ផងជៀសវាងអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។

បញ្ជាក់ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មីម្តុំផ្សារញ៉ែ៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 100
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៣

ភ្នំពេញ៖នគរបាលបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន នៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១. ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២. ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។

ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសម្លេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួន មនុស្សទាំង ២រូបនេះ ដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់សារជាថ្មីតាមប្រព័ន្ធតេឡេក្រាមថា៖ ល្ងាចម្សិលម៉ិញ ខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។

សម្ដេចហ៊ុន សែន បន្តថា «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ»។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖

ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។

នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖
1. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
2. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
3. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២៣

លោ សុខសាន្ត បញ្ញា ថៅក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរាព្រមានចាត់វិធានការតាមផ្លូវច្បាប់។

ការព្រមានចាត់វិធានការរបស់អាជ្ញាធរស្រុកជីក្រែង លើ បុគ្គល សុខសាន្ត បញ្ញា បែបនេះ បន្ទាប់ពីបុគ្គលរូបនេះបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន» ទាំងអំពើចិត្ត។ នេះបើតាមលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ។

អភិបាលស្រុកជីក្រែងបញ្ជាក់ថា ករណីលោក សុខ សាន្តបញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ «ស្រះតាធុន» ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ លោកសុខ សាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

សូមបញ្ជាក់ថា ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ពីសំណាក់ លោ សុខសាន្ត បញ្ញា ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតំបន់នោះ។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបានបញ្ជាក់ថាក្រុមការងារចុះពិនិត្យ ទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមាសភាពចូលរួមមាន:
១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក
២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥.ការិយាល័យភូមិបាលស្រុក
៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម
៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម
៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ។

ការចុះត្រួតពិនិត្យ ចាក់ដីលុបស្រះនេះម្ចាស់ដីអវត្តមាន។ កំណត់ហេតុបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖ តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

ទោះជាយ៉ាងណា រហូតដល់ថ្ងៃពុធនេះ អង្គភាព សៀមរាប នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេ ចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុនសុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានព្រមានចាត់វិធានការចំពោះលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណមួយកន្លែងគឺ«ស្រះតាធុន»។

នេះបើតាមលោក ប៊ូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះ។ សំឡេងអភិបាលស្រុកជីក្រែង៖

https://www.srpostnews.com/wp-content/uploads/2023/07/audio_2023-07-11_14-07-26.ogg

អភិបាលស្រុកជីក្រែងបញ្ជាក់ថាករណីលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន»ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ​ លោកសុខសាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

បញ្ជាក់ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង​​ សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃអង្គារនេះ បញ្ជាក់ថាក្រុមការងារចុះពិនិត្យទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមាសភាពចូលរួមមាន:

១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក

២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍

៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម

៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ

៥.ការិយាល័យភូមិបាលស្រុក

៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម

៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម

៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ

៩.ម្ចាស់ដីអវត្តមាន

កំណត់ហេតបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖-តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេចំពោះករណីខាងលើនេះ។

សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុន​សុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page64 Page65 Page66 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!