Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៣

សម្តេច ស ខេង បន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ តាមគោលការណ៍ទាំងឡាយ ដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។

ការប្រកាសគាំទ្ររបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ដែលបានផ្ញើសារជូនដល់ជនរួមជាតិ។

សម្ដេច ស ខេង បង្ហាញថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។

ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖
ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។

ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។
ជាថ្មីម្តងទៀត ខ្ញុំគូសបញ្ជាក់ជំហរដ៏មុតមាំរបស់ខ្ញុំជូនបងប្អូនជនរួមជាតិ ជ្រាបថា៖

-ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។
-ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។

សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២៣

ហ៊ុន ម៉ានី៖ «លើសពីឪពុក…»

– ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ
– ជាគ្រូ
– ជាអ្នកដឹកនាំឆ្នើម និងជាគម្រូ

មានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាចមានពាក្យអ្វីនឹងថ្លែងអស់។

អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែកបានឡើយពីស្នាដៃដ៏ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។

បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។

ការបន្តវេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។

លើសពីឪពុក …

១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត
២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យសម្រាប់តែនិយាយ ដើម្បីគ្រាន់តែស្តាប់ពិរោះប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលមួយរូបដែលមានជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។
៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត​ បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។

ក្នុងស្មារតីនេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគ្មានពាក្យអ្វីក្រៅពីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។

សូមអរគុណចំពោះការប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាសដើម្បីលូតលាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់ភាពជាគម្រូដល់កូនចៅជំនាន់ក្រោយដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។

ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!😊

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាបុគ្គលមានឥទ្ធិពលម្នាក់ នៅក្នុងខេត្តសៀមរាប បានធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន។ បុគ្គលរូបនោះបានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិឯកជន។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើ ធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត អតីតជាអភិបាលខេត្តសៀមរាប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយ។

បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើមកាលពីដើមឡើយ ជាចម្ការពនាចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោកឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អ ក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិ ខាងមុខនេះ លោកឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

លោក ឃឹម ប៉ូសាយ បានបដិសេធមិនធ្វើអត្ថាធិប្បាយ នោះទេនៅពេលអង្គភាពសៀមរាប ប៉ុស្តិ៍ បានទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ដោយបញ្ជាក់យ៉ាងខ្លីថា ជាដីរបស់ផ្កាយ៣ រួចក៏ចុចបិទទូរស័ព្ទ។

ទោះជាយ៉ាងណា លោកហ៊ាប ថា មេឃុំត្បែង បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍តាមទូរស័ព្ទថា សំណង់ខាងលើ ពិតជារបស់លោក ឃឹម ប៉ូសាយ ពិតប្រាកដមែន។ លោកមេឃុំបន្តថា ក្រៅពីធ្វើរបងសំណង់នោះ ក៏មានការសាងសង់អគារសំណង់នៅលើដីផងដែរ។ លោកថា សំណង់អគារ ក៏មិនមានច្បាប់ដែរ បើមានច្បាប់មែនគាត់បង្ហាញហើយ។ 

សូមជម្រាបថា អាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅទប់ស្កាត់សំណង់ខាងលើនេះ ហើយកោះហៅ ម្ចាស់សំណង់ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយពន្យាពេលទៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៣

ភ្នាក់ងារសេវាកម្មពន្ធដាររបស់ ក្រុមហ៊ុន ហ្វីដេស សឺវីស (ខេមបូឌា) លីមីតធីត (FIDES SERVICES (CAMBODIA) LIMITED.) ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពី ការព្យួរអាជ្ញាប័ណ្ណ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទើបទទួលបាន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ខេត្តសៀមរាប៖អ្នករីជំនាញសុខាភិបាលខេត្តសៀមរាប បានអះអាងថា ពុំមានការពុលចំណីអាហារនៅក្នុភោជនីយដ្ឋានយីហោស្រីខួច ដូចការលើកឡើងតាមព័ត៌មាននោះទេ។

តាមរយ:លិខិតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ បញ្ជាក់ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានឲ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់ ។ ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាង ក្រុមភ្ញៀវ២៩នាក់ បានខលប្រាប់គាត់ថា មានអាការក្អួត រាក ចុកពោះ និងចុកចុងដង្ហើមបានចូលសម្រាកពេទ្យ ប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យពុលចំណីអាហារ នៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤ និងឲ្យជួយចេញថ្លៃសេវាព្យាបាល។ ហើយនៅថ្ងៃទី១៥ដដែល ពេលរសៀល តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល។

មន្ទីរបន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារ នៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថា មាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជំងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាល បវរមានរិទ្ធគឺដោយមានអាការក្តៅខ្លួន រាក ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។

បន្ទាប់ពីជួបភាគីទាំងសងខាង ក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋាន ម្តងទៀតសង្កេតឃើញថា
១ អនាម័យក្នុងកន្លែងចម្អិនអាហារមិនមានបញ្ហា
២ អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា
៣ សម្ភារប្រើប្រាស់មានអនាម័យសមស្រប
៤ គ្រឿងឧបភោគបរិភោគ បានធ្វើការលាងសំអាតបានសមស្រប។

ក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ជាសេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពី«ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន» ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាក ក្អួត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page63 Page64 Page65 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!