Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ ២៧ ធ្នូ ២០២៣

ខេត្តសៀមរាប៖ក្រោយមានប្រជាពលរដ្ឋបានស្រែកទ្រហោយំរឿងកម្លាំងអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះរបស់ពួកគាត់ ហើយត្រូវបានបណ្ដាញសង្គមព័ត៌មាន ធ្វើការផ្សព្វផ្សាយ ខណៈពេលនេះអាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីប្រកាសបំភ្លឺព័ត៌មានរបស់ខ្លួន។

រយៈលិខិតចំនួនពីរទំព័រ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់ មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កេីតឱ្យមានការយល់ច្រឡំពីសាធារណជនមកលេីអាជ្ញាធរជាតិអប្សរា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។
២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។
៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤- តាមរយ:នេះ អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រេីនខែមកហេីយ។
៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះខាងលើឡើយ។

ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។​ សកម្មភាពនេះពិតណាស់ ធ្វេីឡេីងដេីម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វេីឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។

សេចក្តីដូចបានបញ្ជាក់ជូនខាងលេី សូមសាធារណជនទាំងអស់មេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ ធ្នូ ២០២៣

មានការលើកឡើងថា ទីតាំងល្បែងស៊ីសងមួយកន្លែងបានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរសមត្ថកិច្ច ចុះទៅទប់ស្កាត់បង្ក្រាបឡើយ ករណីបែបនេះគេមានការសង្ស័យថា អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកដៃឲ្យមានល្បែងស៊ីសងជាថ្នូរទៅនឹងផលប្រយោជន៍ ដោយមិនខ្លាចអស់តួនាទីតំណែងឡើយ។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅក្រុងសំពៅពូន ខេត្តកណ្តាល សព្វថ្ងៃនៅក្នុងទីតាំងក្លឹបល្បែង «កាឡាក់ហ្ស៊ីមេហ្កា១៦៨ » ដែលមានប្រភេទល្បែងមាន់ជល់ អាប៉ោង តៃស៊ីវ ល្បែងបៀគ្រប់ប្រភេទ បានបើកអោយមានជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការហាមឃាត់ទប់ស្កាត់នោះទេ។

សេចក្ដីរាយការណ៍បានបន្តថា ទីតាំងកាឡាក់ហ្ស៊ីមេហ្កា១៦៨ មានល្បែងស៊ីសង ដែលមានដូចជា៖ មាន់ជល់ អាប៉ោង យូគី តៃស៊ីវ បៀរបុកឌាំង ចាក់លុយដុងវៀតណាម និងលុយរៀលខ្មែរ ព្រមទាំងហ្គេមបាញ់ត្រី មាន់ជល់អនឡាញប្រភេទ អេឡិចត្រូនិច៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ ធ្នូ ២០២៣

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើនបានធ្វើការផ្សព្វផ្សាយ ជុំវិញស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ថាបានឃុបឃិតគ្នាជាមួយម្ដាយក្រុមហ៊ុនដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ដើម្បីផលប្រយោជន៍។

យោងតាមប្រភពដែលបានចែករំលែកតាមបណ្ដាញសង្គម បានលើកឡើងថា ស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច បានប្រមូលលុយពីរថយន្តដឹកទំនិញឆ្លងកាត់ ដោយករណីខ្លះរថយន្តមិនបានចូលថ្លឹងនោះទេ ហើយបើទោះបីជាថ្លឹងទៅ ឃើញថាមានករណីមិនលើសទម្ងន់ក៏អាចជាការឱ្យបង់លុយផងដែរ។

យោងតាមប្រភពបានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវ ឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 បានឃុបឃិតគ្នា ជាមួយមន្ត្រីស្ថានីយ៍បណ្ដែតបណ្ដោយឲ្យរថយន្តជាច្រើនគ្រឿងឆ្លងកាត់ផ្លូវជាតិខាងលើដោយមិនបាច់ចូលថ្លឹងរថយន្ត ដោយគ្រាន់តែបង់លុយក្បាលរថយន្តជាការស្រេច។

ប្រភពបានបន្តថា ក្រុមអ្នកបើករថយន្តភាគច្រើន បានព្យាយាមបើកគេចស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច វៀងតាមផ្លូវផ្សេង ពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 ខាងលើបាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ ធ្នូ ២០២៣

ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានគេរាយការណ៍ថា មានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយ កត្តាបែបនេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងពីភូមិឃុំមានសុវត្ថិភាព។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ជ្រោកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ បានបើកលេងយ៉ាងអនាធិបតេយ្យនៅតាមហាងលក់កាហ្វេ ពាសពេញក្នុងស្រុកត្រពាំងប្រាសាទ។

យោងទៅតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ននៅស្រុកត្រពាំងប្រាសាទ បានប្រាប់ឲ្យដឹងថា ការបើកឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ មាន់ជល់នឹងយូគី តាមប្រព័ន្ធអនឡាញ បន្លំលួចបើកលេងជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូជាច្រើនកន្លែង បានកំពុងតែពង្វក់អារម្មណ៍និងស្មារតីពលរដ្ម អោយញៀនល្បែងស៊ីសងយ៉ាងងប់ងល់។

ចំណែកអាជ្ញាធរដែនដីនឹងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងតែគ្រប់គ្រងនៅក្នុងមូលដ្ឋាន ហាក់មិនអើពើទប់ស្កាត់បង្ក្រាបឡើយ ធ្វើឲ្យល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ រីករាលដាលដូចផ្សិតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋ បានលើកឡើងបន្ដទៀតថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគាត់ខ្លាចកើតមាននូវអំពើហិង្សា នៅក្នុងក្រុមគ្រួសារ អំពើចោរកម្មផ្សេងៗដែលបណ្ដាលមកពីការចាញ់ល្បែងស៊ីសងជាដើម។ល។

ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ច និងចាត់វិធានការ បង្ក្រាបការបើកលេងល្បែងស៊ីសងជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ដែលកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក នៅតាមបណ្ដាហាងលក់កាហ្វេនានា នៅក្នុងស្រុកត្រពាំងប្រាសាទ ជាក់ជាពុំខានឡើយ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ ធ្នូ ២០២៣

នៅទីបំផុតតុលាការបានសម្រេចឃុំខ្លួនអគ្គនាយក អគ្គនាយករងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យ ឯ.ក នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ជុំវិញរងបណ្តឹងពីអតិថិជនរបស់ខ្លួនថា បានរំលោភលើសេចក្តីទុកចិត្ត។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី នាង ស៊ីណៃ បានឱ្យដឹងថា៖ ជនជាប់ចោទដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ ជាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យឌីវេឡុបម៉ិន រៀលអ៊ីស្ទេត រស់នៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ អ៉ឹង ណៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុនខាងលើទទួលបន្ទុកហិរញ្ញឹក ជាប្តីប្រពន្ធនិងគ្នា។

ដីកានេះដែរបានបញ្ជាក់បន្ថែមថា ជនជាប់ចោទទាំងពីរនាក់ខាងលើបានជាប់ចោទពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ក្រោយទទួលសំណុំរឿង តុលាការបានចេញដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែជនជាប់ចោទ មិនបានចូលខ្លួនតាមកាលកំណត់របស់តុលាការ នោះទេ ទើបតុលាការសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តង។

ដោយមានតម្រុយពិរុទ្ធភាពគ្រប់គ្រាន់ ដែលត្រូវបានផ្តន្ទាទោសជាងមួយឆ្នាំ ជនជាប់ចោទទាំងពីរនាក់ ត្រូវបានបញ្ជូនឃុំខ្លួនបណ្តោះអាសន្ន៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page53 Page54 Page55 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!