Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
២០ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានខ្យល់គក៏ស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃ សុក្រត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ម៉ោង៣និង៣០នាទី ចំណុច ព្រៃរាំងស្រោងមាត់ទន្លេ ស្ថិតក្នុងទឹកដីភូមិពាមតាអួរ  ឃុំ កែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ  ហូយ  លាប ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌  ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា យោងតាមការបំភ្លឺរបស់ប្រពន្ធ និងការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងការបញ្ជាក់ របស់គ្រូពេទ្យ មណ្ឌលសុខភាពសំរោងយា ការសន្និដ្ឋានបឋមជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ(ធ្លាក់ក្នុងទឹក)។ ដោយសាកសពមាន សភាពពោះប៉ោង គ្មានស្លាកស្នាមគួរអោយសង្ស័យពាក់ព័នបទល្មើសព្រហ្មទណ្ឌនោះទេ។ ករណីសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មករា ២០២៤

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃសុក្រ ទី 19 ខែមករា ឆ្នាំ 2024 នេះ បានបញ្ចេញសំណេរមួយហាក់ផ្ដោតទៅលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។

តាមរយៈទំព័រផេក facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖

រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។

បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។

ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនៅសំនួរពីរដូចខាងក្រោម៖

១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។
សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា?។

២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។
សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។ ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មករា ២០២៤

ខេត្តកំពង់ធំ៖សាខាពន្ធដារខេត្តកំពង់ធំ បានប្រកាសច្រានចោលថាសាខារបស់ខ្លួននិងមន្ត្រីមួយរូបមិនបានជម្រិតទាេប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង នោះទេ។

ការប្រកាសបដិសេធនេះធ្វើឡើង បន្ទាប់ពីមានករណីហ្វេសប៊ុក ឈ្មោះ ហូរលីន គ្រុប ទិញលក់ អចលនទ្រព្យ បានបង្ហោះជាសាធារណៈ នូវរូបភាពមន្ត្រីសាខាពន្ធដារខេត្តកំពង់ធំ មួយរូប កាលពីថ្ងៃទី 16 ខែមករា ឆ្នាំ 2024 វេលាម៉ោង5និង 30 នាទីល្ងាច ដោតសរសេរថា« លោក ជា មករា មន្ត្រីពន្ធដារជំរិតទាប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង»។

សុំអានសេចក្ដីប្រកាសខាងក្រោម៖

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៨ មករា ២០២៤

ភ្នំពេញ៖ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះបានបំភ្លឺព័ត៌មាន ករណីផ្សាយ ឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា៖កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន សង្គមនានា ដែលមានអត្ថបទមួយចំនួនពាក់ព័ន្ធ នឹងកងរាជអាវុធហត្ថដូចជា៖
១-មេឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យខ្លាចអំណាចប្តីគាត់ធ្វើយោធា និងកូនធ្វើប៉េអឹម…។ ២-លោក សុខា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរងបណ្ដឹងពីបទ “រំលោភលើទំនុកចិត្ត”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាថា៖

១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ អែម វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ បានឆ្លើយបំភ្លឺថា “នាងខ្ញុំមិនបាននិយាយដូចការផ្សព្វផ្សាយទេ សព្វថ្ងៃនេះនាងខ្ញុំមានតែកូនស្រី២នាក់ និងសូមបដិសេធចំពោះរឿងដែលសារព័ត៌មានផ្សព្វផ្សាយថា ខ្លួនមានប្តីធ្វើជាយោធា ប្អូនជីដូនមួយធ្វើជាប៉ូលិស អធិការនគរបាលស្រុកស្នួល និងមានកូនធ្វើជាអាវុធហត្ថ។

២-ឈ្មោះ សុខា សីហា គឺជានាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតប្រាកដមែន។ ចំពោះដីកាកោះឱ្យឈ្មោះ សុខា សីហា ចូលឆ្លើយបំភ្លឺពីដំណើររឿង “រំលោភលើទំនុកចិត្ត” ជាចំណាត់ការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនពាក់ព័ន្ធឋានៈ មុខតំណែង តួនាទីក្នុងកងរាជអាវុធហត្ថឡើយ។ កងរាជអាវុធហត្ថ ក៏មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់ដែរ។ ខ្ញុំបាទសំណូមពរការផ្សព្វផ្សាយព័ត៌មាន សុំឱ្យមានវិជ្ជាជីវៈនិងគោរពសិទ្ធិបុគ្គលដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
១៦ មករា ២០២៤

អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី 16 ខែមករាឆ្នាំ 2024 នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថា ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម មិនបានប្រព្រឹត្តអំពើពុករលួយដូចការចុះផ្សាយរបស់សារព័ត៌មានមួយនោះទេ។

សេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ សារព័ត៌មាន គេហទំព័រ ផែនដីថ្មី PDT-News បានធ្វើការចុះផ្សាយតាមរយៈហ្វេសប៊ុកផេករបស់ខ្លួន ដោយដាក់ចំណងជើងថា “ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម ឃុបឃិតគ្នាក្រុមហ៊ុនមួយ ដេញថ្លៃក្លែងក្លាយ យកបានស្ទើគ្រប់គម្រោងក្នុងតម្លៃខ្ពស់កប់ និងយកផលចែកគ្នា លុយរាប់ពាន់លានរៀល អាងតែលុយរដ្ឋ?”

ពាក់ព័ន្ធនឹងការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មានខាងលើ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការឆ្លើយបំភ្លឺ ជូនសាធារណៈជន ឲ្យបានជ្រាបថា រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងជួសជុល/សាងសង់ សំណង់នានា ក្នុង ខេត្ត រួមមាន៖ ស្ពាន អគារ ផ្លូវថ្នល់ លូ ប្រឡាយទឹក ដែលគម្រោងទាំងនោះត្រូវធ្វើការអនុវត្តតាមនីតិវិធីលទ្ធកម្ម ដោយមានការដេញថ្លៃប្រកួតប្រជែង ជាសាធារណៈ ទៅតាមនីតិវិធីលទ្ធកម្ម ស្របតាមច្បាប់ស្តីពីលទ្ធកម្ម អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគិតិយុត្តិនានា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះ ក្រុមហ៊ុន Nay Bo Pov Construction គឺជាក្រុមហ៊ុនមួយ ដែលបានចូលរួមដេញថ្លៃប្រកួតប្រជែង ជាសាធារណៈ ដោយបានប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត និងបានដេញថ្លៃឈ្នះ ដោយដាក់តម្លៃដេញថ្លៃ ទាបជាងក្រុមហ៊ុនដទៃ ហើយគណៈកម្មាធិការលទ្ធកម្ម បានធ្វើការវាយតម្លៃលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនដែល បានដេញថ្លៃនាំមុខ មុននឹងប្រគល់កិច្ចសន្យាជូន។

សូមបញ្ជាក់ផងដែរថា កន្លងមកមិនមែនមានតែក្រុមហ៊ុន Nay Bo Pov Construction ដែលបានដេញថ្លៃឈ្នះតែម្នាក់ឯងនោះទេ គឺនៅមានក្រុមហ៊ុនដទៃទៀត ក៏បានដេញថ្លៃ ឈ្នះ និងទទួលកិច្ចសន្យាអនុវត្តគម្រោងផងដែរ។

ម្យ៉ាងវិញទៀត អង្គភាពលទ្ធកម្មសាលាខេត្តកំពង់ចាមអនុវត្តតែគម្រោងរបស់សាលាខេត្តកំពង់ចាម តែ ប៉ុណ្ណោះ។ ចំណែកគម្រោងរបស់មន្ទីរ អង្គភាព នានាក្នុងខេត្ត គឺត្រូវបានអនុវត្តដោយមន្ទីរ អង្គភាព សាមីរបស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងនេះ រដ្ឋបាល ខេត្តកំពង់ចាម សូមស្នើឲ្យភ្នាក់ងារសារព័ត៌មាន គេហទំព័រ ផែនដីថ្មី PDT-News មេត្តាធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយនោះ ឲ្យបានត្រឹមត្រូវឡើងវិញ និងសូមស្នើដល់សារព័ត៌មានដទៃទៀត សូមកុំយកទៅផ្សាយបន្តនាំ ឲ្យសាធារណ:ជនមានការយល់ច្រឡំ៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page51 Page52 Page53 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!