Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៤

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុន សែន បានប្រកាសមិនយោគយល់ឲ្យក្រុមប្រឆាំងតទៅទៀតនោះទេ ដែលបានប្រមាថគណបក្សប្រជាជនកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុន សែន
បានសរសេរថា៖ គ្មានការយោគយល់ណា សម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នក វាយប្រហារ មកលើ គណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នក មានបានយោគយល់ ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៏មានការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវី គណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

តាមសំណេរ សម្ដេច បានបញ្ជាក់ថា យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សណា ក៏ដោយប្រមាថមើលងាយងាយ គណបក្ស
តទៅទៀតទេ យើងត្រូវរកយុត្តិធម៌ សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២៤

ខេត្តព្រៃវែង៖មានការលើកឡើងថា ក្រុមអាជីវករ ដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយ ពីកសិករ ដើម្បីដឹកជញ្ជូន ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរថា ពួកគេពិបាកណាស់រកស៊ីដោយសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករ លើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន បន្ថែមពីនេះទៀត ពួកខ្លួនត្រូវបង់លុយ ឱ្យមន្រ្តីគយ នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី ៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។

ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយពីលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។

អាជីវករដែលតែងតែដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តចំណុះ៥តោន បានអះអាងថា ជារៀងរាល់លើក ដែលខ្លួនដឹកផ្លែស្វាយ ទៅលក់ ឱ្យឈ្មួញវៀតណាម គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន ៦៥ម៉ឺនរៀល ក្នុង១ជើងជាកំហិត។ ចំណែករថយន្ត(វេអង) ដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម មួយជើង គឺត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន១លានរៀលផងដែរ។

ប្រភពព័ត៌មានពីអាជីវករបានប្រាប់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចចំនួនខាងលើ គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋ នោះទេ ដោយរត់ការប្រគល់លុយផ្ទាល់ដៃ និងបង់ចូលហោប៉ាវ មន្ត្រីដោយស្ងាត់ៗ..!តែម្ដង។

អាជីវករបន្ថែមថា រថយន្តដឹកផ្លែស្វាយ រថយន្តដឹកស្រូវ
ត្រូវបានមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី
និងស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងសមត្ថកិច្ច មួយចំនួនទៀត តម្រូវឱ្យបង់លុយចូលហោប៉ាវ ចំនួន១ម៉ឺនរៀល ក្នុងមួយជើងជាកំហិតផងដែរ ស្របពេលដែលមួយថ្ងៃៗ មានរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ រាប់សិបគ្រឿង សម្រុកដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។ ករណីនេះ លោក អ៊ុំ ប៉ូល័ក្ខ បានទទួលស្គាល់” ចំពោះការទទួលលុយ ពីរថយន្តដឹកស្រូវ ដោយថា នោះជាទឹកចិត្តរបស់អាជីវករ ពុំមែនជាការទាមទារ ឬបង្ខិតបង្ខំឡើយ”។

ករណីបែបនេះ លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលមានតួនាទីភារៈកិច្ច អាចក្ដោបសេដ្ឋកិច្ច ប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីធ្វើមាន ធ្វើបានជាមួយបក្សពួក។

យ៉ាងណាក៏ដោយ អាជីវករ អ្នកដឹកស្រូវក៏ដូចជាអ្នកដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានស្នើសូមយ៉ាងទទូចដល់ លោកគុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា និងលោកស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការយកលុយ ពីរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ តទៅទៀត និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួននេះផង។

សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មានអាជីវករ នាំចូល ជីកសិកម្ម-ស្រូវ ពូជវៀតណាម ថ្នាំពុលកសិកម្ម.ទំនិញ ឥវ៉ាន់ចាប់ហួយ គ្រឿងបន្លាស់កង់ម៉ូតូ រថយន្ត.គ្រឿងបន្លាស់ (ត្រាក់ទ័រ-ម៉ាស៊ីនច្រូតស្រូវ)និងសម្ភារ:អគ្គិសនី (ខ្សែភ្លើង.អំពូល.កង្ហារ) រួមនិងបន្លែ ផ្លែឈើ ត្រីសាច់ ពងមាន់.ពងទា យ៉ាងគគ្រឹកគគ្រេង ដោយក្រុមអាជីវករ ប្រើរថយន្តធុនធំ រថយន្តធុនតូច រួមនិងរ៉ឺម៉កម៉ូតូផ្សេងៗគ្នា៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៤

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកឯការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់មនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៤

ខេត្តកំពង់ចាម៖រឿងអាស្រូវរបស់ពេទ្យសត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាសារធារណៈ ករណីប្រមូលពន្ធ អារក អនាម័យសត្វឃាត ពីអាជីវករពិឃាតសត្វដោយភាពមិនប្រក្រតី ប្រមូលបានប្រាក់យ៉ាងច្រើន ប៉ុន្តែបង់ចំណូលចូលរដ្ឋបានតិចតួចបំផុត។

ករណីនេះ ក្រុមអាជីវករបានលើកឡើងថា បន្ទុកដ៏លំបាក និងលើសពីសមត្ថភាព បណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដែលស្ថិតក្នុងគ្រាដ៏លំបាកនេះ ការដំឡើងពន្ធគ្មានការជូនដំណឹងពីខេត្ត និងក្រសួងបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់លទ្ធភាព ក្នុងការរកចំណូលបង់ជូនរដ្ឋ។

ក្រុមអាជីវករសត្តឃាតដ្ឋានមួយចំនួននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានតវ៉ាស្នើឱ្យ អភិបាលខេត្ត អន្តរាគមន៍ ចុះពិនិត្យមើលនូវតម្លៃការបង់ពន្ធអារក  អនាម័យសត្វ ដែលពេទ្យសត្វបានប្រមូលយកតម្លៃ នៅឆ្នាំនេះ លើសច្រើនខុសពីឆ្នាំមុនៗឆ្ងាយ។

ក្រុមអាជីវករបានលើកឡើងយ៉ាងដូច្នេះថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចកំពុងលំបាក ពលរដ្ឋរកចំណូលមិនបាន ការលក់សាច់ជ្រូក គោ ក្របី មិនសូវដាច់ បែរជាពេទ្យសត្វខេត្ត រឹតបន្តឹងដំឡើងថ្លៃទៅលើពន្ធអារ ក អនាម័យសត្វ លើសពីសមត្ថភាព បើមិនបង់ឲ្យប្រឈមនឹងបាត់បង់នូវមុខរបរសម្រាប់ចិញ្ចឹមគ្រួសារនេះ។

ក្នុងឯកសារទទួលបានប្រាក់ប្រមូលពន្ធ លើសេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ ដែលមន្ត្រីពេទ្យសត្វស្រុកស្រីសន្ឋរ ប្រមូលដើម ឆ្នាំ២០២៤ សម្រាប់ការពិឃាតសត្វ ឆ្នាំ២០២៤ ដែលស្រុកស្រីសន្ឋរ តូចជាងស្រុកដទៃ ដែលមានអ្នកពិឃាតសត្វតិច ប្រាក់ប្រមូលបាន សរុប ៦៤.៤២០.០០០រៀល។

ប្រាក់ពន្ឋអារ ក ៩ ស្រុកផ្សេងទៀត ដែលមានវិសាលភាព ធំជាងមានអ្នកពិឃាតសត្វច្រើន ជាងស្រុកស្រីសន្ធរ មិនដឹង ប្រមូលប្រាក់ចំណូលរាប់រយលានរៀលនោះទេ ដែលលោក នង ម៉េងហ៊ាង ប្រធានករិយាល័យបសុព្យាបាល និងផលិតកម្មខេត្តប្រមូលបានពីអាជីវករពិឃាតជ្រូកគោក្របី។ មិនតែប៉ុណ្ណោះលោក នង ម៉េង ហ៊ាង ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មខេត្តកំពង់ចាមប្រមូលប្រាក់ ពីម្ចាស់សត្តឃាតក្នុង១ស្រុក ២ ០០០ដុល្លារ។

បើតាមប្រភពបានប្រាប់ថា ការិយាល័យពេទ្យសត្វខេត្ត បានធ្វើរបាយការណ៍ កុហកទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវទឹកប្រាក់តិចបំផុត តើទឹកប្រាក់រាប់រយលានរៀលទៀតនោះបាត់ទៅណា?

អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មខេត្ត បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តកំពង់ធំ៖លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិត នៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ពិតជាមិនធម្នតាឡើយ ដោយបានសាងសង់សំណង់អត់ច្បាប់ ទោះបីជាមានលិខិតហាមឃាត់ពីអាជ្ញាធរស្រុកសន្ទុកចំនួន 2 លើកក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ប្ដីប្រពន្ធនេះមិនខ្លាចញញើតអាជ្ញាធរស្រុកនោះទេ។

អាជ្ញាធរស្រុកសន្ទុក កាលពីថ្ងៃទី០៣ ខែកក្កដា ២០២៣ បានចេញលិខិត ប្រាប់លោក អឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ស្រុក សន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

អាជ្ញាធរស្រុកបានបញ្ជាក់ប្រាប់ថា លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះ ថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់របស់លោក ពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់ កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះ សៀង ជីមកន តំណាងដោយលោក កន ស៊ីថា ដែនបានធ្វើពាក្យបណ្ដឹងមក រដ្ឋបាលស្រុកកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំ លោកធ្វើការផ្អាក ការសាងសង់ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួលពីម្ចាស់ព្រំដីសិន។

អាជ្ញាធរស្រុកសន្ទុក នៅថ្ងៃទី.៧ខែ កញ្ញា ឆ្នាំ ២០២៣
បានចេញលិខិតលើកទី២ប្រាប់ទៅ លោក អ៊ឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

ក្នុងលិខិតអាជ្ញាធរស្រុកសន្ទុកបានរៀបរាប់ថា លោកអ៊ឹង ឡុងលី និងប្រពន្ធ ឈ្មោះជើង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់ របស់លោកពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះសៀង ជីមកន ដែនបានធ្វើលិខិតមក រដ្ឋបាលស្រុក ជួយ មានវិធានការកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំលោក ធ្វើការផ្អាកការសាងសង់ ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួល និងមានការចេញនូវ ការសម្រេចរបស់តុលាការសិន។

បើទោះបីជាអាជ្ញាធរស្រុកសន្ទុកបានចេញលិខិតចំនួនពីលើក ប្រាប់លោកអឹង ឡុងលី និងប្រពន្ធឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់ យ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ដីប្រពន្ធនេះមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។

ករណីសំណង់គ្មានលិខិតអនុញ្ញាតនិងរងបណ្ដឹង នេះនៅ០៨ ខែមករា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានចេញលិខិតមួយ សូមគោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយ

គោរពស្នើសុំគោលការណ៍ កិច្ចសហការណ៍ហាមឃាត់សំណង់ ០១ កន្លែង ស្ថិតនៅភូមិវាំងខាងត្បូង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមកម្មវត្ត និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ម្ចាស់សំណង់ឈ្មោះ អេង ឡុងលី ស្ថិតនៅ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់សំណង់គ្មានលិខិតអនុញ្ញាត ហើយការសាងសង់នេះ ឈ្មោះ អឹង ឡុងលី នេះមិនស្លាប់ តាមការហាមឃាត់ របស់អាជ្ញាធរ មូលដ្ឋានឃុំ ការិយាល័យជំនាញ និងអាជ្ញាធរស្រុក ហើយម្ចាស់សំណង់នេះនៅតែលួច បន្តសាងសង់រហូតបាន ៦០%។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តមអភិបាលខេត្ត មេត្តាមានគោលការណ៍ដឹកនាំ ដោយសេចក្ដីអនុគ្រោះ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺ ពីលោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនងរហូតដល់ម៉ោងផ្សាយនេះ។

អភិបាលស្រុកសន្ទុក លោក ឡង គីសឹង បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា «ខេត្តកំពុងចំណាត់ការ រឿងហ្នឹងហើយ។ រាល់បញ្ហា ត្រូវបានរដ្ឋបាលស្រុក និងមន្ទីរ ដ ន ស ខេត្ត សុំកិច្ចអន្តរាគមន៍ទៅខេត្ត ហើយ។

គេកំពុងរងចាំមើលចំណាត់ការរបស់អភិបាលខេត្តកំពង់ធំ តើមានវិធានការយ៉ាងណា ចំពោះសំណង់ដែលគ្មានលិខិតអនុញ្ញាត ហើយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរស្រុកបែបនេះ៕

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page50 Page51 Page52 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!