Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៤

ខេត្តសៀមរាប៖យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវ បឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿង ខាងលើ នេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាល ដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ច ជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវ បន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់ នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការ ទទួលខុសត្រូវ ចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មានុះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៤

ខេត្តព្រះវិហារ៖ទីតាំងច្រក​ទ្វារ​ព្រំដែន​អានសេះ កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។

ការ​លួច​បើក​ឲ្យ​ទំនិញគេចពន្ធ​ នាំ​ចូល​មាន​ដូច​ជា​ចំណីអាហារ​ជា​ច្រើន​ប្រភេទ​ មាន​បន្លែ​ផ្លែ​ឈើ​ទឹកក្រូច​ទឹកដោះគោ និង​ទឹក​សុទ្ធ​ជាដើម​។​ល​។ ជា​ពិសេស គឺ​មាន់​ដឹក​ទាំង​រថយន្ត​តែ​ម្តង​ក្រុម​ឈ្មួញ នាំ​ចូល​បាន​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​ឆែកឆេរ និង​រឹត បន្តឹង​ពី​មន្ត្រី​គយ​ទល់ដែន​ដោយសារ​គេ​បង់​សេវា​ឲ្យ​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​ប្រមូល​លុយ​ ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​ងាយគិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទំនិញគេចពន្ធ​ទាំងនោះ​ពី​ប្រទេស​ថៃ មាន​ដូច​ជា ស្រា​បៀរ​ជា​ច្រើន​ប្រភេទ​, ភេសជ្ជៈ​កំប៉ុង ឬ​ដប និង ទំនិញ​ចាប់ហួយ និង​គ្រឿងសម្អាង​ការ​ជាដើម។

អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋាករ​អានសេះ នៅឡើយទេជុំវិញព័ត៌មាននេះ ដោយមិនមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា មានអ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​ម៉ា​ន សេត ដែល​មិនមែន​ជា​មន្ត្រី​គយ​ផង​នោះ មក​ឈរ​ចាំ​ទា​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ទៀត​ផង៕

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា «កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ»។

នេះបើយោងតាមសេចក្ដីបំភ្លឺ ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននូវរសៀលថ្ងៃចន្ទនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានបំភ្លឺថា៖ច្រាំងស្ទឹងដែលបាក់ស្រុត នេះ ស្ថិតក្នុងអំឡុងពេលសុពលភាព ជួសជុលថែទាំ របស់ក្រុមហ៊ុននៅឡើយ ដូច្នេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្តនឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ។

សេចក្ដីបំភ្លឺ របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា
៖ ថ្មីៗនេះ មានបណ្តាញសង្គម បានបង្ហោះពីច្រាំងស្ទឹងសង្កែ ដែលបានបាក់ស្រុត ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយ បូមទឹកនៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច យើងពិនិត្យឃើញថា ច្រាំងស្ទឹង ដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ ចំពោះទីតាំងច្រាំងស្ទឹង ដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

នៅទីបំផុតតុលាការ ចេញដីកាឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការចេញសែកស្អុយ (គ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ)។

ក្នុងដីកាបញ្ជាឱ្យចាប់ខ្លួននេះ បានប្រកាសឱ្យមន្ត្រីនគរបាលយុត្តិធម៌ តាមស្វែងរកចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page47 Page48 Page49 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!