Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តព្រះវិហារ៖ក្រុមមន្ត្រីថ្នាក់ក្រោម បានសម្រេចដាក់ពាក្យបណ្ដឹង ប្ដឹងទៅសម្ដេចអធិបតីហ៊ុន ម៉ាណែត ដោយសុំដក លោក ឡង់ សុបិន អភិបាលស្រុកឆែប ចេញពីមុខតំណែង។

នេះបើយោងតាម លិខិតបណ្ដឹងដោយបើកចំហ.របស់មន្ត្រីក្រោមឱវាទ ដែលបានគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងលិខិតនោះបានអះអាងថា«យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ។ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារ សោះឡើយ ។
ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់។

-មន្ត្រីក្រោមឱវាទបញ្ជាក់ថា៖សកម្មភាពរបស់លោក ឡង់ សុបិន កន្លងមកមានដូចជា៖ ពុំមានការប្រាស្រ័យទាក់ទងល្អជាមួយមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុក។
– ប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលស្រុកមិនត្រឹមត្រូវ កេងចំណេញ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ (ពិសេសកញ្ចប់លទ្ធកម្ម)។

មានអត្តចរិកឆេវឆាវ គ្រប់គ្រងកំហឹងពុំបាន បញ្ចេញសម្តីមិនល្អជាមួយមន្ត្រី និងក្រុមប្រឹក្សា។

សម្ដីគ្មានសុជីវធម៌ សីលធម៌ក្នុងភាពជាអ្នកដឹកនាំ ពុំខ្វល់ខ្វាយពីសាមគ្គីភាពផ្ទៃក្នុង។ មិនមានភក្ដីភាពជាអ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំតាមអារម្មណ៍របស់ខ្លួន។

ធ្វើការអត្តនោម័ត ពុំដែលស្តាប់យោបល់អ្នកណា ពិសេសគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក។
– គ្មានចំណេះដឹងផ្នែករដ្ឋបាល ដឹកនាំ គ្រប់គ្រង ។
– ពុំសូវនៅអង្គភាពដោយធ្វើការផ្ទេរសិទ្ធិជាញឹកញាប់ តែពេលនៅសាលាស្រុកតែងតែតាមដាន និង ដាក់អវត្តមានមន្ត្រីកំពុងធ្វើការ ដែលពុំទាន់ចុះហត្ថលេខា លើបញ្ជីវត្តមាន។

មិនចេះលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសុខទុក្ខររបស់មន្ត្រីក្រោមឱវាទ ចេះតែចាប់កំហុស។
រាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំប្រចាំខែ ។
គឺពុំមានរបៀបវារៈត្រឹមត្រូវ ច្បាស់លាស់ក្នុង កិច្ចប្រជុំ ហើយតែងតែស្តីបន្ទោសមន្ត្រី និងបណ្តេញមន្ត្រីចេញពីអង្គប្រជុំជារឿយៗ។

– មិនដែលចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក រយៈពេលជាងមួយឆ្នាំ ហើយគេចវេសមិនចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និង វេទិកាផ្សព្វផ្សាយ និងពិគ្រោះ
យោបល់របស់ក្រុមប្រឹក្សាខេត្ត។
ហើយមិនដែលចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកើត មានឡើងក្នុងស្រុកឡើយ។

– បង្កើតបក្សក្នុងបក្ស បង្កទំនាស់ផ្ទៃក្នុង បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់លើ ថ្នាក់ក្រោម។
– បង្កអោយមានទំនាស់ដីធ្លីជាញឹកញាប់ក្នុងភូមិសាស្ត្រស្រុកឆែប ហើយមិនចូលរួមដោះស្រាយ។

– បង្កើតចលនាដីធ្លី ដោយបានសហការជាមួយលោក ម៉ី សោភា (មន្ត្រីចូលនិវត្តន៍) និងក្រុមហ៊ុន ចំ ការអំពៅចិន ។
ដោយយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មិនវិនិយោគលើដំណាំ អំពៅ បែជាជួលដីឲ្យប្រជាពលរដ្ឋដាំដំឡូងមីវិញ (នៅឆ្នាំ២០២៣ ក្នុង១ហិកតាជួលក្នុងតំលៃ ៤៥០,០០០៛ ទៅ៦០០,០០០៛ ។

លុះដល់ឆ្នាំ២០២៤លោក ម៉ី សោភា បានបង្កើនថ្លៃជួលដីរហូត ដល់ ៨០០,០០០៛ ទៅ១,០០០,០០០៛ ដើម្បីជួលឲ្យប្រជាជនក្រៅស្រុក)។ ដែលធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងស្រុកឆែប យ៉ាងធ្ងន់ធ្ងរបំផុត។
លោក ម៉ី សោភា ម្ចាស់សហគ្រាសអឹមសេវែន គឺបានរំលោភបំពានលើប្រជាពលរដ្ឋដែលបានជួលដី ហើយទាមទារ លុយពីប្រជាពលរដ្ឋមុនការកំណត់ជាប្រចាំ លើកខ្លួនជាស្ដេចក្រាញ់ប្រចាំតំបន់ ដោយមិនខ្លាចរអា ច្បាប់ឡើយ ព្រោះមានការសហការពីអភិបាលស្រុក។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានប្តឹងឲ្យកំលាំងកងរាជអាវុធហត្ថស្រុក ចាប់យកត្រាក់ទ័ររបស់ប្រជាពលរដ្ឋចំនួនមួយ គ្រឿង ម៉ាកគូបូតាពណ៌ក្រហមលេខ១០៥០ ។
ដែលកំពុងភ្ជួរដីរើសផលដំឡូងមីក្នុងដីចំការដែលបាន ជួល ពីខាងសហគ្រាសអឹមសេវែន។
ពេលចុះចាប់នោះ មានកំលាំងកងរាជអាវុធហត្ថស្រុកចំនួន០៣ នាក់ សន្តិសុខសហគ្រាសអឹមសេវែនចំនួន០៦នាក់ អ្នកបកប្រែចិនចំនួន០១នាក់ ដឹកនាំដោយ លោក ហុង ហាំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ។

បានចាប់យកត្រាក់ទ័រទៅ រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយ អន្តរាគមន៍តែលោក ឡង់ សុបិន មិនព្រមចុះហត្ថលេខា លើឯកសារសំណើរបស់ប្រជាពលរដ្ឋ ដោយ គ្មានភាពទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនឡើយ ក្នុងនាមជាថ្នាក់ដឹកនាំស្រុក។

ប្រភពដដែលបន្ថែមទៀតថាកន្លងមក(នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ) ធ្លាប់មានជនអាណាមិកបានបោះត្រាក់នៅមុខសាលាស្រុកឆែប និងនៅមុខសាលាខេត្តព្រះវិហារ រិះគន់ ២០២៣ អំពីអសម្ថភាពដឹកនាំរបស់លោក ឡង់ សុបិន។

បន្ទាប់មក គណៈចាត់តាំង នៃគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ ។
បានចុះមកសាកសួរក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ថាតើអត្ថន័យក្នុងត្រាក់នោះ ជាការពិតដែររឺទេ? ។ ប៉ុន្តែមកទល់ពេលនេះ យើងខ្ញុំពុំទាន់បានឃើញចំណាត់ការណាមួយចំពោះបុគ្គលនេះនៅឡើយ។

-ជាចុងក្រោយមន្ត្រីក្រោមឱវាទ ស្នើសុំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាដក ឬសម្រួលភារកិច្ច លោក ឡង់ សុបិន ចេញពីអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយក្ដីអនុគ្រោះ។

អង្គភាពផ្សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក លោក ឡង់ សុបិន អភិបាលស្រុកឆែប នៅឡើយទេ។ តែលោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍នេះថា ៖ ការដឹកនាំរបស់លោក គឺល្អប្រសើ។
ក្នុងនោះរូបលោក ក៏មិននឹកស្មានថា មានអ្នកមិនពេញចិត្ត នឹងលោកដែរ។ លោកបន្តថា ខ្ញុំតែងតែធ្វើការណែនាំដល់មន្ត្រីជំនាញ ឬការិយាល័យនានា ឱ្យអនុវត្តតួនាទីភារកិច្ច ល្អដើម្បីបម្រើពលរដ្ឋ។ចំពោះរឿង ជួលដីសប្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការអំពៅចិន លោកបានបដិសេធថា ខ្ញុំមិនពាក់ព័ន្ធនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៤

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបញ្ជូនខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ទៅកាន់តុលាការខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ដែលជាអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបចំនួន ៩ហិកតា។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា មនុស្សទាំង៣នាក់៖ ទី១.ឈ្មោះ ពុំ សុផល អភិបាលរងស្រុកកំពង់លែង, ទី២.ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងទី៣.ឈ្មោះ ជួន តុំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយ មកធ្វើជាកម្មសិទ្ធិ ឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលពិតប្រាកដ។

លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ជនសង្ស័យខាងលើ បានប្រើប្រាស់ ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះ មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណង ធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គ ដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេច បានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។

អង្គភាពបានធ្វើការស៊ើបអង្គេតប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួន២ បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ និងបញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួល ឲ្យមានការឈួសឆាយកាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំណុតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល មាត្រា២៩ និយមន័យនៃអ្នកសមគំនិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៤

ខេត្តសៀមរាប៖ករណីវិវាទរវាង ក្រុមហ៊ុន បុរីសួស្ដី៣៣៣ ជាមួយអតិថិជន នៅមិនទាន់ដោះស្រាយចប់នៅឡើយ ដោយក្រុមហ៊ុនមួយនេះបានត្រឹមតែការសន្យាចោលប៉ុណ្ណោះ។

អាជ្ញាធរស្រុកប្រាសាទបាគងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ប្រាប់ថា វេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ នេះ អតិថិជនដែលបានទិញផ្ទះ នៅក្នុងបុរីសួស្ដី៣៣៣ ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាន ប្រមូលផ្ដុំគ្នា នៅបុរីសួស្ដី៣៣៣។

អាជ្ញាធរបានបន្តថា អតិថិជន ដែលបានទិញផ្ទះនៅក្នុងបុរីសួស្ដី៣៣៣ លើកគ្នាមកជួបខាងបុរីសួស្ដី៣៣៣ គឺក្នុងគោលបំណងដើម្បីរកដំណោះស្រាយ រវាងម្ចាស់ក្រុមហ៊ុននិងអតិថិជន។

អាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកមិញនេះខាងបុរី៣៣៣ បានឲ្យអ្នកតំណាងបុរីសិរីសួស្ដី៣៣៣ ឈ្មោះ សៅសាវុធ ដើម្បីចូលរួមប្រជុំ ក្នុងការិយាល័យ។ នៅក្នុងជំនួបនេះ
ពុំមានការដោះស្រាយនោះឡើយ ដោយក្រុមហ៊ុន សិរីសួស្ដី៣៣៣ បានគ្រាន់តែសន្យាអោយអតិថិជនរង់ចាំដំស្រាយពេលក្រោយតែប៉ុណ្ណោះ។

បើតាមអាជ្ញាធរ បានបញ្ជាក់ទៀតថា ករណីនេះក្រុមអតិថិជនបានសុំណូមពរដូចខាងក្រោម៖ទី១សុំឲ្យខាងបុរីសិរីសួស្ដី៣៣៣ ជួយចេញប្លង់រឹងជូនដល់ពួកគាត់ឲ្យបានឆាប់។

ទី២ ខាងបុរីសួស្ដី៣៣៣ មានដីកាអមចេញពីក្រសួងរៀមចំដែនដីនគរូបនីយកម្មនិងសំណង់មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុយោដីខេត្តសៀមរាបលេខ ៩៩០ដនសស.សរ។

ជុំវិញករណីនេះ អង្គភាព ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីខាង បុរីសួស្ដី៣៣៣ នៅឡើយទេនៅរសៀលថ្ងៃអាទិត្យនេះ។

ទោះជាយ៉ាងណាអតិថិជនបានវល់ត្រឡប់ទៅផ្ទះវិញរាងៗខ្លួននៅព្រឹកមិញដដែល។ សូមរំលកថា កន្លងមកក៏មានអតិថិជនជាច្រើននាក់បានផ្ទុះការតវ៉ាជាមួយក្រុមហ៊ុន បុរីសួស្ដី៣៣៣ នោះដែរ ប៉ុន្តែរហូតដល់ បច្ចុប្បន្ននេះ អាជ្ញាធរជំនាញពាក់ព័ន្ធហាក់មិនមានដំណោះស្រាយជួយដល់ប្រជាពលរដ្ឋឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី តាមរយៈទំព័រ facebook ផ្លូវការនៅព្រលប់ថ្ងៃចន្ទនេះ បានសរសេរថា៖ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។

លោកហ៊ុន ម៉ានីបានបន្តថា៖ ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖

ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសន៍ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អញ្ចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។

ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។

ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៤

ភ្នំពេញ៖នៅទីបំផុតលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចេញលិខិតសុំទោសជាសាធារណៈ ចំពោះករណីពាក់ទ្រនាប់ជើងដើរលើសាលាឆទាន។

លិខិតសុំទោសជាសាធារណៈ ត្រូវបានអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅព្រលប់ថ្ងៃអាទិត្យនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page45 Page46 Page47 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!