Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ប៊ុន វិចត្រ 7 December 2025 · Image
···

ក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ។ ដើម្បីការពារ ទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុពីការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី នៅក្នងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ក្រសួងបរិស្ថាន បានចាត់វិធានការដូចខាងក្រោម៖ ១-ស្នើដល់ពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ២-តម្រូវឱ្យក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់គ្រប់សកម្មភាពរបស់ខ្លួន ទោះក្នុងរូបភាពណាក៏ដោយ រហូតដល់មានការណែនាំជាថ្មី។ ជាមួយគ្នានេះ

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 5 December 2025 · Image
···

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥ នេះ ដើម្បីធានាបាននូវការអភិរក្សធនធានជលផលនៅបឹងទន្លេសាប។ លោកក៏បានជំរុញយ៉ាងមុតមាំដល់មន្ទីរជំនាញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ដូចជាប្រភេទត្រីកម្រ និងដែលជិតផុតពូជ និងរក្សាបាននូវធនធានជលផល ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រើប្រាស់យូរអង្វែង។ ជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ជាកេរមរតកបន្តដល់កូនចៅជំនាន់ក្រោយៗ។ លោកមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ខេត្តសៀមរាបនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កម្លាំងចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមជាមួយកងកម្លាំងយោធា ក្រុមអន្តរាគមន៍ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលសរុបចំនួន ៤១៨ ករណី។ ក្នុងចំណោមករណីទាំងនោះ ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែង

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 5 December 2025 · Image
···

បែកធ្លាយរឿង ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​ នៅថ្ងៃទី 5 ខែក្នុងឆ្នាំ 2025 នេះមានការបែកធ្លាយរឿងអាស្រូវ ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​ថែមទៀត។ បើតាមលោកផែង វណ្ណៈ បានទម្លាយថាឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​មានរឿងអាស្រូវ​ឆបោក​លុយជនរងគ្រោះ​ ២លានដុល្លារ​ មិនទាន់​ដោះស្រាយ​ចប់​ផង​ ឥលូវ​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​ចេញ​មុខមក​ផ្ដល់​ព័ត៌មាន​មកអោយខ្ញុំ​បាទ​ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ជនរងគ្រោះ​ ៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​។ លោកផែង វណ្ណៈ បានបន្តថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ បាន​គំរាម​ជនរងគ្រោះ​ថា​ សម្បត្តិ​ត្រឹម​ អា​ ផែង​ វណ្ណៈ​ ធ្វើ​ អញមិនបែកផង​ ហែងនិងស្អី​ ចង់​លេងជាមួយ​អញ​ ? ខ្សែ​អញនៅ​មហាផ្ទៃ​ ហែងចង់​ប្ដឹង​ទៅណា​ ប្ដឹង​ទៅ​ អាផែង​ វណ្ណៈ​ ជិតជាប់គុកហេីយ​ ។

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 4 December 2025 · Image
···

សម្ដេចតេជោហ៊ុន សែន រម្លឹកបទចម្រៀង «ឱភ្នំពេញអើយ» នឹងចាត់ទុកជាបទចម្រៀងប្រវត្តិសាស្ត្រ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។ នៅសល់ជាង១ខែទៀតនឹងឈានដល់ ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។ ចម្រៀងបទ(ឱភ្នំពេញអើយ)នៅតែជា ការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។ ទឹកដៃនិពន្ធទំនុកច្រៀងដោយបង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំ ផលិតដោយបង ជ័យ សោភា និងច្រៀងដោយក្មួយ សូ ចន្នី ពិតជាគួរឲ្យ គោរព និងកោតសរសើរ។ ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស ពីវិញ្ញាណក្ខន្ធបង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថាគ្រួសារបង កែវ ចិន្តា និងគ្រួសារបង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់ បទ(ឱភ្នំពេញអើយ)ប៉ុន្តែនៅពេលខ្ញុំ ឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅ ក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទ «ឱភ្នំពេញអើយ»

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 4 December 2025 · Image
···

ខេត្តសៀមរាប៖ក្នុងមួយយប់ៗត្រូវបានគេរាយការណ៍ថាមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំងខេត្តសៀមរាបយកទៅលក់នៅប្រទេសវៀតណាមដោយសមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាបគ្មានអ្នកទប់ស្កាត់ឡើយ។ ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកតែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។ ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។ យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 4 December 2025 · Image
···

ទម្ងន់ជាង៨០តោន! បង្ក្រាបរថយន្តដឹកលើសទម្ងន់ចំនួន៣គ្រឿងគេចជញ្ជីងពិន័យតាមច្បាប់ ក្រសួងសាធារណ៍ដឹកជញ្ជូនបានអះអាងថារថយន្ដធុនធំដឹកលើសទម្ងន់គេចវាងស្ថានីយចំនួន០៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចមន្រ្តីស្ថានីយជញ្ជីង ឃាត់ត្រួតពិនិត្យ និងពិន័យតាមច្បាប់។ ការបង្ក្រាបបានធ្វើឡើង នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ ខណៈដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះក្រុមមន្ត្រីបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 3 December 2025 · Image
···

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿងដែលបានបំភ្លឺផ្លូវក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យដ៏ច្រើនអនេកដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជូនជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តម សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 2 December 2025 · Image
···

ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។ លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។ សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 1 December 2025 · Image
···

លោកផែង វណ្ណៈ៖ ខ្ញុំបាន​ធ្វេី​កកិច្ចសន្យាចំនួន៤ចំណុច​ ជូនដល់បញ្ជាការដ្ឋាន​កងរាជ​អអាវុធហត្ថលេីផ្ទៃប្រទេស ភ្នំពេញ៖លោកផែង វណ្ណ: បានសរសេរថា ក្រោយភ្លៀងមេឃស្រលះ​ ! នៅរសៀល​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ ខ្ញុំបាទបាន​ការ​អនុញ្ញាតិ​ពី​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ ចូលជួប​ដេីម្បី​សុំទោស​អំពីចន្លោះប្រហោង​ក្នុងការ​ប្រេីប្រាស់​ពាក្យសំដីដែល​ន៉ះពាល់នឹងតម្លៃ​សិលធម៌ទៅលេី​ស្ថាប័ន​  និង​ សុំការ​ណែនាំពី​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ។  ខ្ញុំក៏បាន​ធ្វេី​កិច្ចសន្យាចំនួន​ ៤ចំណុច​ជូនដល់​ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថលេីផ្ទៃប្រទេសផងដែរ​ ។ ខ្ញុំបាទ​សូម​គោរ​ព​អរគុណ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ដែលបាន​យោគយល់​ និង​ ផ្ដល់​ឱកាសអោយ​ខ្ញុំ​បាទ​ សហការ​ការងារ​ក្នុងការ​ផ្ដល់​ព័ត៌មានពិត​ ដេីម្បី​កែ​លម្អ​ចំណុចអវិជ្ជមាន​ ។ សូមបញ្ជាក់ថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 25 November 2025 · Image
···

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅថ្ងៃអង្គារនេះ បានបង្ហោះសារជូនចំពោះបងប្អូនជនរួមជាតិ។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷ ១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង

Continue Reading →
❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page57 Next →
© 2026 srpostnew.com. All Rights Reserved!