Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

សម្តេចតេជោហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា នឹងមិនលើកលែងឲ្យបុគ្គលណា ដែលចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងកើតមានសព្វថ្ងៃនេះឡើយ ក្នុងកាលៈទេសៈ ណាក៏ដោយនោះ។ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរដល់កងទ័ពទាំងអស់ ដែលកំពុង ឈរជើង​នៅតាមព្រំដែន យ៉ាងស្វាហាប់ ​និង​ក្លាហាន​ដើម្បី​ការពារបូរណភាពទឹកដី ពី​ការ​ឈ្លានពានរបស់ ប្រទេសជិតខាង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា  ២៨មិថុនា ១៩៥១-២៨មិថុនា ២០២៥ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥។

គណបក្សប្រជាជនកម្ពុជាបានចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។

គណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្ស ដើម្បីធានាការអភិវឌ្ឍ សន្តិភាពដែលជាសេចក្ដីប្រាថ្នា របស់ប្រជាពលរដ្ឋ។ សម្តេចបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដើរ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ច ពោលគឺនិយាយពិត ធ្វើពិត។

សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រលានយន្តហោះ ព្រែកហ្វូណនតេជោ និងផ្លូវ ដែលសមិទ្ធផលទាំងអស់នេះ គឺដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវការកសាងព្រះរាជាណាចក្រកម្ពុជាមួយ ដែល មានសេដ្ឋកិច្ចប្រាកដប្រជា បរិយាបន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យ ចាកផុតពីភាពក្រីក្រ ។

សម្តេចបានថ្លែងអំណរគុណដល់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរព តាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវស្មោះត្រង់នឹងប្រជាជន បម្រើប្រជាជន និងរៀនសូត្រពីប្រជាជន។ មន្ត្រីគណបក្សត្រូវតែរឹងមាំសាមគ្គី ត្រូវធ្វើអំពើល្អបម្រើប្រជាជនមិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំអស់ ត្រូវតែគោរព និងស្រលាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្រ្តីគណបក្សនា ពេលកន្លងមក គឺជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រួវតែបន្តរឹងមាំ ប្រកាន់​សច្ចភាព​ យុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។ សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចងសម្ព័ន្ធភាព ជាមួយគណបក្សនយោយបាយនានានៅកម្ពុជាចំនួន២៨គណបក្ស ដោយគោរព នូវគោលនយោបាយរបស់ពួកគេ។

សម្ដេចតេជោបានបញ្ជាក់អំពីការប្រឆាំងចលនាជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៃប្រទេសកម្ពុជា ដូច្នេះជនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងចលនានេះ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡាអេ និងគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២៥

កូនប្រុសសម្ដេចតេជោទាំង៣រូប ចុះតាមខេត្តជាប់ព្រំដែនថៃដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន

ភ្នំពេញ៖កូនប្រុសសម្ដេចតេជោហ៊ុន សែន ទាំងបីរូប សម្ដេចធិបតីហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានី ឯកឧត្តមហ៊ុន ម៉ានិត បានចុះនៅព្រំដែនកម្ពុជាថៃដើម្បីការពារទឹកដី។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ បងប្អូនប្រុស៣នាក់នេះម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។

បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកសុីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។

កាលពីតូចសក់ច្រើនជាងគេពេល
នេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាង
ដែរមិនពិបាកចំណាយពេលសិតសក់
មុនពេលចេញដំណើរ។

ឪពុកម្តាយគ្មានសេចក្តីសុខឬការ
សប្បាយណាជាងឃើញកូននិងចៅ
ចេះស្រឡាញ់គ្នានិងក្លាយជាពលរដ្ឋ
ល្អក្នុងសង្គមនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២៥

លោក ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?

ចុងក្រោយនេះ មន្ត្រីថៃមួយចំនួនបានប្រើប្រាស់សារសំឡេងបែកធ្លាយដើម្បីវាយបកមកលើកម្ពុជានិងជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន ដោយពួកគេនាំគ្នានិយាយពីក្រមសីលធម៌ការទូត។ មុននេះបន្តិចគេនិយាយអំពីវិជ្ជាជីវៈនៃទំនាក់ទំនងដោយចាត់ទុកមេដឹកនាំកម្ពុជាដែលបានប្រើមធ្យោបាយបញ្ចេញព័ត៌មានតាមហ្វេសប៊ុកថា ខ្វះវិជ្ជាជីវៈការងារ។ ស្តាប់ទៅ ពួកគេហាក់ដូចជាមនុស្សមានក្រមសីលធម៌ណាស់ មានវិជ្ជាជីវៈណាស់ តែធាតុពិតគឺផ្ទុយពីនេះស្រឡះ។ ហេតុអ្វី?

ទី១៖ ក្នុងទំនាក់ទំនងជាមួយកម្ពុជា ពួកគេតែងប្រើវិធីសាស្ត្រចាប់ដៃជាន់ជើងឬជាន់ឈ្លីកម្ពុជាតែម្តង។ ជាក់ស្តែង សុខៗស្រាប់តែទាហានថៃចូលមកបាញ់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥។ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកជាអំពើបំពានយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាហើយបានទាមទារឱ្យមានការស៊ើបអង្កេតហើយនាំជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែ រដ្ឋាភិបាលថៃធ្វើមិនដឹងមិនលឺចំពោះរឿងនេះ។ ក្រោយមក ពួកគេបានប្រើវិធីបិទព្រំដែនជាឯកតោភាគីតាមទំនើងចិត្តដោយមិនបានប្រាប់ភាគីកម្ពុជាក្នុងន័យដាក់គំនាបដោយការប្រមាថ។ ចុងក្រោយ ថៃបដិសេធមិនឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីទេ តែបែរជាដាក់ពង្រាយកងទ័ព និងសព្វាវុធដើម្បីបង្កហេតុនៅតាមព្រំដែនទៅវិញ។ យោងប្រភពពីក្រសួងការពារជាតិ ថៃបានបំពានលើកម្ពុជាជាង ៦០០ លើកមកហើយ។ នេះឬជាក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី២៖ នៅពេលចង់ដោះស្រាយបញ្ហា ថ្នាក់ដឹកនាំកម្ពុជាមិនដឹងជាត្រូវនិយាយជាមួយអ្នកណាទេពីព្រោះនាយករដ្ឋមន្ត្រីថៃគ្មានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយត្រូវទៅសុំយោបល់ជាមួយយោធាសិនមុននឹងសម្រេចកិច្ចការអ្វីៗជាពិសេសដំណោះស្រាយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ នៅពេលមានការប្រឈមមុខគ្នាកើតឡើងតាមបណ្តោយព្រំដែន រដ្ឋាភិបាលថៃបែរជាប្រគល់សិទ្ធិឱ្យទៅយោធាជាអ្នកសម្រេចទៅវិញ។ មេទ័ពថៃមួយចំនួនដូចជាមេទ័ពភូមិភាគ២ជាដើមគឺជាមនុស្សប្រកាន់តឹង ប្រើតែពាក្យគំរាមចង់ធ្វើសង្គ្រាមដណ្តើមដីកម្ពុជា។ ដូចសព្វដងដែរ ឱ្យតែមានជម្លោះផ្ទៃក្នុងស្រួចស្រាល់ ថៃតែងរុញបញ្ហាមកព្រំដែនកម្ពុជាហើយទាញកម្ពុជាឱ្យជាប់ពាក់ព័ន្ធ ឬយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃជម្លោះផ្ទៃក្នុងរបស់ខ្លួន។ តើនេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៣៖ បណ្តាញសារព័ត៌មានថៃជាច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ មួយថ្ងៃៗ ពួកគេបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។ នៅពេលមានការកែសម្រួលកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹង ស្រាប់តែកងទ័ពថៃបានប្រើសារព័ត៌មានជាច្រើនឱ្យផ្សាយព័ត៌មានមិនពិតព្រោងព្រាតថាកម្ពុជាសុខចិត្តដកកងទ័ព ដែលជាការរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ នេះឬក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៤៖ ក្រោយពេលបិទព្រំដែនជាឯកតោភាគីហើយកម្ពុជាចាត់វិធានការឆ្លើយតបវិញដែលធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ចថៃ នាយករដ្ឋមន្ត្រីថៃក៏បានទូរសព្ទមកសម្តេចតេជោសុំចរចាដើម្បីខ្លួនមានលេសទៅបើកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញដោយមិនខូចមុខមាត់។ នេះគឺជាកលល្បិចនៃការប្រើប្រាស់មនោសញ្ចេតនានៃទំនាក់ទំនងគ្រួសារដើម្បីទាញផលចំណេញពីកម្ពុជា។ ប្រវត្តិសាស្ត្របង្ហាញថាកលល្បិចបែបនេះធ្លាប់ត្រូវបានប្រើដោយជោគជ័យពីអតីតកាល ប៉ុន្តែ វាគ្មានប្រសិទ្ធភាពទៀតទេក្នុងយុគសម័យតេជោ-ធិបតី។ ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារបែកធ្លាយបានបញ្ជាក់ថា កម្ពុជាមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្លួនទៅប្តូរជាមួយមុខមាត់របស់មេដឹកនាំថៃបានទេ ហើយក៏មិនប្រើមនោសញ្ចេតនារាប់អានគ្នាធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងប្រើមនោសញ្ចេតនាដើម្បីកេងចំណេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃក៏ផ្តើមខឹងសម្បាហើយបានហៅមេដឹកនាំកម្ពុជាថាខ្វះវិជ្ជាជីវៈការងារដោយសារតែការបញ្ចេញព័ត័មានតាមហ្វេសប៊ុក។ នេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

សរុបមកវិញ ការបែកធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះបើធៀបនឹងអ្វីដែលថៃបានបំពានមកលើកម្ពុជា។ ក្នុងន័យនេះ ថៃគ្មានមុខអីចេញមកនិយាយពីក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងារទេពីព្រោះខ្លួនបានបំពានក្រឹត្យក្រមទាំងនេះជារៀងរហូតមកហើយ។ ទំនាក់ទំនងប្រទេសទាំងពីរដែលធ្លាក់ចុះរហូតមកទល់ពេលនេះក៏ដោយសារតែ ថៃជាអ្នកបង្កដែរដោយផ្តើមពីការបាញ់សម្លាប់កងទ័ពកម្ពុជាហើយគ្មានការទទួលខុសត្រូវ ហើយថែមទាំងធ្វើសកម្មភាពផ្គើនដល់កម្ពុជាជាបន្តបន្ទាប់។

ដូច្នេះ ការបែកធ្លាយសារនេះអាចជាអចេតនាឬជាការវាយបកទៅលើការបំពានរបស់ថៃវិញពីសំណាក់អ្នកដែលធ្វើឱ្យបែកធ្លាយនោះក៏ថាបាន។ ចំណែកសម្តេចតេជោដែលបានសម្រេចចាក់ផ្សាយសារនោះទាំងស្រុងក្រោយពីបែកធ្លាយដោយសារសម្តេចចង់បង្ហាញតម្លាភាពចំពោះមុខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីកុំឱ្យមានការសង្ស័យថាសម្តេចឃុបឃិតជាមួយបរទេសធ្វើឱ្យខូចប្រយោជន៍ជាតិ។ នេះជាការទទួលខុសត្រូវខ្ពស់របស់មេដឹកនាំកម្ពុជាដែលតែងតែការពារផលប្រយោជន៍ជាតិយ៉ាងប្តូរផ្តាច់ពីព្រោះសម្រាប់សម្តេចតេជោនិងសម្តេចធិបតី គ្មានអ្វីធំជាងប្រយោជន៍ជាតិឡើយ៕SRP

អត្ថបទរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

លោក ប៉ែន បូណា៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក

ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។

ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។

រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។

ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក៕SRP អត្ថបទរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!

ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។

សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។

ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!