Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២៥

អង្គភាពប្រឆាំងអំពើពុករលួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត ពីអនុប្រធាន

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១១ ខែសីហា បានចេញសេចក្តីសម្រេចមួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពី ACU បានចាប់ផ្តើមការស៊ើបអង្កេត លោក ស៊ាន បូរ៉ាត និង លោកឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបើកការស៊ើបអង្កេតលើ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោកឧត្តមសេនីយ៍ឯក ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធករណីឆបោកដ៏ធំក្នុងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា នៅខេត្តសៀមរាប និងខេត្តកំពង់ធំ។

ក្នុងសំណុំរឿងនៅតុលាការខេត្តសៀមរាប លោក ស៊ាន បូរ៉ាត និង លោក ស ថាវី គឺ ជាសាក្សី តែក្នុងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ អ្នកទាំង២ គឺ ជាជនសង្ស័យ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២៥

ឯកឧត្តមហ៊ុន ម៉ានី៖ សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”

តើលោកសមជាខ្មែរ ទេ

– ខ្មាសអៀន ៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឱ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឱ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃ ទឹកចិត្ត ឆន្ទៈ និងស្មារតីអង្គអាចក្លាហានរបស់វីរៈយុទ្ធជន យើង បើទោះមិនមានភាពទំនើបដូចទាហានឈ្លានពានក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ

– តូចចិត្ត ៖ ដោយសារ មានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ។

– ខឹងសម្បា ក្តៅក្រហាយ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរបានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូបដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ។
ខ្ញុំបានជួបនិងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់និងភាពអង្គអាចក្លាហានរបស់ពួកគាត់ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗបងៗកងកម្លាំងរបស់យើងនៅជួរមុខ។

និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរ ទេ

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃចន្ទនេះបានបង្ហោះវីដេអូមួយដែលមានលោកសម រង្ស៊ី លើកឡើង ដោយសម្ដេចតេជោហ៊ុន សែន បានសរសេរថា៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាន
និងកំពុងរងទុក្ខវេទនាដោយការឈ្លាន
ពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបុរាណរាប់ទាំង
ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ
បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន
គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ
ជាជនភៀសសឹកដែលជាការឈឺចាប់
របស់ជាតិទាំងមូលនោះហេតុអ្វីបានជា
មានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។

សម្ដេចតេជោបានសរសេរបន្តថា តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន
ស្តាប់និងគិតខ្លួនឯងផងចុះ។ សម្ដេចតេជោ៖
ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែល
មានមនុស្សតាម១៥លាននាក់ជួយ
ផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន
ភ្ជាប់ជាមួយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២៥

អាជ្ញាធរភ្នំពេញ ព្រមានម្ចាស់សំណង់កម្ពស់៧ជាន់ នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត បានព្រមានថា បើម្ចាស់សំណង់នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសំណង់កម្ពស់៧ជាន់នេះ។

លោក ឃ្លាំង ហួត ព្រមានបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា លោកទទួលបានបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យដឹកនាំមន្ត្រីជំនាញ ចុះមកត្រួតពិនិត្យសំណង់មួយនេះ ដែលបាននិងកំពង់សាងសង់ រំលោភច្បាប់។

ជាមួយគ្នានេះលោក ឃ្លាំង ហួត បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋានជាបន្ទាន់។ មន្ទីរ ដ.ន.ស.ស ត្រូវពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ (គ្រឹះគ្រឿងបង្គំសំណង់)។

យោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ និងដោយសំអាងថា សំណង់ដែលកំពុងសាងសង់នេះ មិនមានច្បាប់សាងសង់នោះទេ ឲ្យសាងសង់សំណង់ ដែលចេញដោយស្ថាប័នជំនាញ ហើយម៉្យាងទៀត សំណង់នេះ បានសាងសង់ដោយលិខិតអនុញ្ញាតនៅឡើយទេ ខណៈអាជ្ញាធរខណ្ឌ-រាជធានី បានចុះហាមឃាត់ជាច្រើនលើកច្រើនសារមកហើយ ហើយអាជ្ញាធរខណ្ឌ បានណែនាំឲ្យទៅធ្វើច្បាប់សាងសង់ផងដែរ។

លោក ឃ្លាំង ហួត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌដូនពេញ មុននឹងមានការសាង់សង់សំណង់អ្វីមួយ ត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ និងពីផ្នែកជំនាញឲ្យបានត្រឹមត្រូវជាមុនសិន ជៀសវាងការខាតបង់ និងការលំបាកដល់ខ្លួនយើង នៅថ្ងៃក្រោយ ដែលកើតឡើងដោយសារតែគ្មានច្បាប់ទំលាប់នេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២៥

សហរដ្ឋអាមេរិកបន្តគាំទ្រចំពោះបទឈប់បាញ់ផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណ

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណបច្ចុប្បន្ន។

សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងតាមដានការអនុវត្តន៍យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុម AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។

បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

សូមបញ្ជាក់ថា៖ ជំនួបដ៏មានសារៈសំខាន់នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page16 Page17 Page18 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!