
ខេត្តសៀមរាប៖ភាពសប្បាយចិត្ត និងធ្វើអោយមានចិត្តរីករាយនៅក្នុង ខ្លួនរបស់យើងមិនធ្លាក់ពីលើមេឃឡើង ទាំងអស់នោះ គឺជាជម្រើសដែលយើងត្រូវប្រើវាជាប្រចាំ ហាក់បីដូចជាយើងដុសសម្អាតធ្មេញ ងូតទឹកជារៀងរាល់ថ្ងៃ ដើម្បីការពារមេរោគនិងរក្សាអនាម័យខ្លួន។
សូមបញ្ចប់ ការកុហកដាក់ខ្លួន ឯង ថា : “ ខ្ញុំនឹងសប្បាយចិត្តប្រសិនបើ……..? “
” ប្រសិនបើអ្នក មានភាពរីករាយអ្នកនឹងមានកម្លាំង វិជ្ជមានអ្នកនឹងពុះពារជាមួយការលំបាក នឹងមានកម្លាំងចិត្តដើម្បីអោយអ្នករឹងមាំជាមួយនឹងដំណោះស្រាយផ្សេងៗដែលអ្នកជួប។
ភាពជាមេដឹកនាំ ខ្លួនឯង មេដឹកនាំគ្រួសារនិងអាជីវកម្ម អ្នកត្រូវសម្លឹងមើលចំណុចដែលធ្វើអោយមានភាពរីករាយ ដូចជាការលើកទឹកចិត្តខ្លួនឯង ការលើកទឹកចិត្តនឹង ការស្តាប់ មនុស្សជុំវិញខ្លួន ។
នៅក្នុងជីវិត មានរឿងបរាជ័យជាច្រើន ដែលយើងបានជួប ប៉ុន្តែកុំអោយបរាជ័យលើខ្លួនឯង ដោយបាត់បង់នូវភាពរីករាយ អ្វីៗទាំងអស់ ផ្តើមឡើងដោយកាគិត ប៉ុន្តែការគិតទៅលើចំណុចវិជ្ជមាន អ្នកនឹងកសាងភាពវិជ្ជមាន និងចិញ្ចឹមភាពវិជ្ជមាននៅក្នុងខ្លួន កម្លាំងវិជ្ជមាននឹងនាំអ្នក អោយមានភាពរីករាយ “ ហើយជួយអោយអ្នកទៅដល់កន្លែងដែលអ្នកចង់ទៅ” ។
សូមចងចាំថាអ្វីៗទាំងអស់និងមនុស្សនៅជុំខ្លួុនយើងមិនអាចធ្វើអោយ យើង
មាន ភាពរីករាយ និងមានភាពជាវិជ្ជមាន គ្រប់ពេលបានឡើយ “ ប្រហែលជាពួកគាត់ត្រូវការពន្លឺកម្លាំងចិត្ត ប្រហែលជាពួកគាត់ចង់អោយយើងស្តាប់សម្តីរបស់គាត់ ដើម្បីអោយយើងយល់ពីពួកគាត់ ប្រហែលជាពួកគាត់ចង់អោយយើងផ្តល់អ្វីមួយ។“ ប៉ុន្តែអ្នកមិនអាចផ្តល់ចំណុចវិជ្ជមាន ឬ បង្កើតផលជាវិជ្ជមានអោយអ្នកដទៃបានទេ ប្រសិនបើអ្នកមិនមានភាពសប្បាយចិត្ត និង ការគិតជាវិជ្ជមានដល់ខ្លួនឯងនោះ។ ពីព្រោះយើងអោយអ្វីដែលយើងមានតែប៉ុណ្ណោះ។
ការគិតចំណុចវិជ្ជមាន និងភាពសប្បាយចិត្ត យើង នឹងមានភាពអត់ធ្មត់ យើង នឹង មើលឃើញផ្លូវបត់បែន និងមើលឃើញដំណោះស្រាយ “ អ្នកគិតពីវិជ្ជមានតែងតែមើលឃើញលទ្ធផល ដែលអាចរំកិលទៅមុខបាន ជាប្រចាំ “ នៅពេលដែលអ្នករក្សាពង្រឹងផ្នត់គំនិតជាវិជ្ជមានជារៀងរាល់ថ្ងៃអ្វីៗទាំងអស់ នៅជុំវិញខ្លួនអ្នកក្លាយជាប្រសើរឡើងជារៀងរាល់ថ្ងៃផងដែរ”។
អ្នកអាច កុហកខ្លួនឯង ប្រសិនបើអ្នកសន្យាថា “ ខ្ញុំនឹងសប្បាយចិត្តប្រសិនបើ មានលុយច្រើន មានផ្ទះធំ ឬរបស់ទំនើប…ប្រសិនបើអ្នកធ្វើអោយពេលបច្ចុប្បន្នសប្បាយចិត្ត ពេលបច្ចុប្បន្ន មានអារម្មណ៍ល្អ ផលល្អជា ច្រើន នឹងកើតឡើង ក្នុងពេលអនាគត៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)

