Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
៨ មេសា ២០២១

ខេត្តសៀមរាប៖ស្ថាបនិកក្រុមហ៊ុន ផាផាយ៉ា លោក សឿន តុលា បានសរសេរអត្ថបទមួយ«តម្លៃនៃការផ្ដោត»។

លោក សឿន តុលា បានសរសេរថា៖«ប្រសិនបើយើងផ្ដោតគំនិត បង្កើតឲ្យមានអារម្មណ៍ល្អ យើងនឹងមានគុណភាពការងារល្អ» ការបរាជ័យនៃការធ្វើជំនួញ បណ្ដាលមកពី ខ្វះកាផ្ដោត និងយកចិត្តទុកដាក់ ជាប្រចាំ ប្រសិនបើយើងធ្វើរឿងតែមួយ ក្នុងគ្រាមួយ រហូតបានសម្រេច យើងនឹងមានកម្លាំងខ្លាំងថែមទៀត ដើម្បីពង្រីក សុពលភាព របស់ខ្លួន។

ការផ្ដោត មានន័យថា : អ្នកបានតាំងចិត្តរួចជាស្រេច និងប្រមូលផ្ដុំថាមពល ទៅលើកិច្ចការណាមួយ រហូតបានសម្រេច ប៉ុន្តែ មនុស្សភាគច្រើន បានបោះបង់ចោល ការតាំងចិត្ត និងវង្វេងផ្លូវដែលគេបានចាប់ផ្ដើមបង្កើត ដោយមិនដឹងខ្លួន នោះពីព្រោះតែ ពួកគេជួបការលំបាក ឧបសគ្គ ឬ វិបត្តិផ្សេងៗ ។
ហេតុផលគឺងាយស្រួលទេ ពួកគេឈប់ជឿខ្លួនឯង ដោយផ្ដើមគិតអ្វីផ្សេងទៅវិញ នៅក្រោមហេតុផល ដោយសារតែ បែបនេះ ដោយសារតែ បែបនោះ នៃពិភពលោកទៅវិញ។

សូមចងចាំថា ” គ្មានកិច្ចការណាមួយ របស់អ្វីមួយ ដែលយើងមិនអាច បានសម្រេចនោះទេ នៅពេលដែលយើងផ្ដោត យើងចង់បាន និងតាំងចិត្ត ពិតប្រាកដ យើងនឹងឃើញ វិធី ជាច្រើន ដើម្បីជួយឱ្យយើងបានសម្រេច “ពិភពលោក ល្អខ្លាំងក្រៃលែង ចំពោះអ្នក ដែល សិក្សា ស្រាវជ្រាវ រុករក ដើម្បី ឱ្យបានសម្រេច គោលដៅ ឬ ក្តីសុបិន្ត ហើយអ្វីៗ ទាំងអស់នោះ គឺផ្ដើមពីខ្លួនយើង ដោយមិនគិតថានៅទីណា ជនជាតិអ្វីឡើយ។ជាអកុសល មានមនុស្សជាច្រើន មើលមិនឃើញឱកាស ដែលពិភពលោកផ្ដល់ឲ្យឡើយ ហើយពួក គាត់មើលឃើញ តែភាពលំបាក ភាពបរាជ័យ និងគិតតែអំពី ភាពភ័យខ្លាច តែប៉ុណ្ណោះ។ជាការពិតណាស់” ប្រសិនបើយើងបិទព្រំប្រទល់ចំណេះដឹងរបស់យើង យើងមិនបន្ថែមចំណេះដឹងអ្វីទៀតឡើយ ” ហើយសកម្មភាពដដែលៗ ដែលខ្វះការរៀនជាប្រចាំ និង ការកែលម្អឲ្យប្រសើរឡើង នោះមានន័យថា យើងកំពុងតែដើរលើផ្លូវមរណៈ ។ជីវិតតែងតែសុំយើង ឲ្យមានភាពប្រសើរឡើង ហើយភាពប្រសើរឡើងកើតឡើង ដរាបណា យើងបន្តការរៀន ពីភាពជាក់ស្ដែងជាប្រចាំ សូមចូលចាំថា: នៅពេលដែលយើងទទួលស្គាល់ ខ្លួនឯងថា យើង ជាអ្នកចេះ យើងនឹងក្លាយជាមនុស្សល្ងង់ ប៉ុន្តែ នៅពេលដែល យើង ចង់ចេះ យើង ចង់ដឹង ហើយយើង ធ្វើការពិចារណា យើងនឹងក្លាយជាមនុស្សឆ្លាត ។ដំណឹងល្អនោះគឺថា : ភាពក្រីក្រ ឬ ភាពមានស្ដុកស្ដម្ភ កើតចេញពីផ្នត់គំនិត ដែលយើងគិត ហើយ យើងអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងបាន យើងអាចធ្វើការផ្ដោត ការតាំងចិត្ត បាន ពីព្រោះ វាស្ថិតនៅក្នុងខ្លួនរបស់យើង ហើយយើងនឹងមើលឃើញពិភពលោកដ៏ល្អត្រកាល៕

និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.
* PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្ម

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទរបស់លោកមួយថា៖ តើអ្នកណា លាក់សំណាងរបស់ខ្ញុំ?

លោក សឿន តុលា បានសរសេរថា៖
មនុស្សក្នុងលោកយើងនេះ តែងតែចង់បាន ” សំណាង ឬសំណាងល្អ ” ដោយសារតែចង់បាននូវផលល្អ ឬឲ្យទៅជាសំណាងល្អ ពួកគេតែងតែមានជំនឿរៀងខ្លួន មានដូចជាជំនឿអរូបិយ ជំនឿជឿជាក់លើខ្លួនឯង ឬជំនឿផ្សេងៗ ដែលមិនអាចបរិយាយរៀបរាប់អស់។

រីឯទំហំ លទ្ធផល ដែល ធ្វើឲ្យគាប់ចិត្ត ឬឈឺចាប់ ក៏មិនអាចកើតឡើងស្មើៗគ្នា ដល់មនុស្សគ្រប់ៗគ្នាបានឡើយ។
តាមភាពជាក់ស្ដែង សំណាង កើតឡើង នៅពេលដែលយើងរុករក អត់ធ្មត់ តស៊ូនឹងការលំបាក ជាមួយនឹងគោលដៅ សូមលើកឧទាហរណ៍ថា ” ប្រសិនបើយើង ដាំដើមស្វាយ យើងមានពេលគ្រប់គ្រាន់ ថែទាំ យើងដឹងទទួលផលផ្លែស្វាយ ” តើផ្លែស្វាយដែលយើងទទួលបាន កើតចេញពីការបន់ស្រន់ឬ? តើធ្លាក់ពីលើមេឃ មកមែនទេ?
ការរកប្រភពដីដាំ ត្រូវការពេលវេលា
ការរុករកភពទឹកដាំ ត្រូវការពេលវេលា
ការរុករកជំនាញដាំ ត្រូវការពារវេលា
ការប្រមូលផលវេចខ្ចប់ ត្រូវការពេលវេលា។

អ្នកមានសំណាង ពួកគាត់មានសំណាង ពីព្រោះពួកគាត់បង្កើតសំណាង ដោយខ្លួនឯង ដោយការហាត់លត់ដំខ្លួន ដើម្បីទទួលសំណាង ដែលពួកគាត់ចង់បាន។

អ្នកមានសំណាង តែងតែរុករក និងកត់សម្គាល់ ចំណុចវិជ្ជមាន ឬ រឿងល្អៗកើតឡើងប្រចាំថ្ងៃ ពីព្រោះ ពួកគេទទួលស្គាល់ថា ” ធ្វើរឿងល្អតូចៗ ជាប្រចាំ គឺជាការបង្កើតឲ្យមានភាពទទួលខុសត្រូវ លើផលវិជ្ជមាន ដ៏ធំមួយ ក្នុងពេលអនាគត ” រឿងភាគចាស់ខ្មែរបូរាណរបស់យើង ពោលថា ” ដំណក់ទឹកត្នោតផ្អែម ស្រក់ មួយដំណក់ម្ដង មួយដំណក់ម្ដង តក់ៗធ្វើអោយពេញបំពង់”
រីឯអ្នកគ្មានសំណាងវិញ ពួកគេតែងតែចំណាយពេល ទម្លាក់កំហុសទៅលើអ្នកដទៃ ឬស្ដីបន្ទោស នៅពេលដែលកិច្ចការបរាជ័យ ជាទូទៅ ពួកគេងាយបោះបង់ ងាយប្ដូរចិត្ត មិនស៊ូទ្រាំ តស៊ូ និងអត់ធ្មត់ ចំពោះការលំបាកឡើយ។ អ្វីដែលពួកគេចង់បាន គឺភាពងាយស្រួល គឺពួកគាត់ មិនចង់គិត មិនចង់ឮ ហើយក៏មិនចង់ដោះស្រាយអ្វីដែរ ជាទីអវសាន ពួកគាត់ គឺជាអ្នករងគ្រោះ ដោយខ្លួនឯង។

ជាការពិតណាស់ មនុស្សមានសំណាង និងមនុស្សគ្មានសំណាង ធ្វើដំណើរលើដងវិថីជីវិត ផ្ទុយស្រឡះពីគ្នា ពីព្រោះពួកគេ មានជំនឿផ្ទុយគ្នា ទង្វើផ្ទុយគ្នា និងលទ្ធផលផ្ទុយគ្នា ។ ប្រសិនបើ អ្នកគ្មានសំណាង ផ្លាស់ប្ដូរវិធីគិត និងពង្រីកបន្ថែមនូវកម្រិតជំនឿ ដើម្បីរៀនឲ្យបានទូលំទូលាយ ពួកគេនឹងមានឱកាសទទួលបានសំណាង។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ មេសា ២០២១

ខេត្តសៀមរាប៖ហ៊ានទទួលយកការលំបាក” មនុស្សដែលជោគជ័យពិតប្រាកដ គឺអ្នកដែល ហ៊ានទទួលយកការលំបាក ច្រើនជាងមនុស្សធម្មតា”។ នេះជាការសរសេររបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា។

លោកលោក សឿន តុលាបានសរសេរថា៖
នៅក្នុងលោកយើងនេះ មានការភ័ន្តច្រឡំជាច្រើន ដោយពួកគេគិតថា ខ្លួនពួកគេនឹងជោគជ័យ ដោយគ្រាន់តែអានសៀវភៅជោគជ័យ ឬចូលរួមសិក្ខាសាលាជោគជ័យ ប៉ុន្តែ ប្រសិនបើ ការគិតនោះ ដោយប្រើ ” ពាក្យជោគជ័យ ” តាមរយៈ ការចាប់ផ្ដើមដោយប្រើផ្លូវកាត់ ដើម្បីអោយបានផលច្រើនហើយលឿន នោះ ពួកគេនឹងមិនបានរុករក ” អ្វីខ្លះនៅពីក្រោយភាពជោគជ័យ ” និង ហេតុអ្វីពួកគេបានជោគជ័យ ” ការប្រើផ្លូវកាត់ ពុំបានរៀនអ្វី ពីភាពអត់ធ្មត់ តស៊ូ និងការតាំងចិត្តឡើយ។

ភាពរឹងមាំដែលកើតចេញពីភាពក្លាហាន ប្រឈមនឹងការលំបាក ប្រឈមជាមួយការរិះគន់ ពីអ្នកដទៃ ដោយសារតែយើងប្រែប្រួល មិនដូចការគិត ឬការចង់បាន របស់ អ្នកដទៃ គឺជាគ្រឹះនៃភាពជោគជ័យ ។ពីព្រោះភាពរឹងមាំជាមូលដ្ឋានសំខាន់នៃប្រភពថាមពលបង្កើតឲ្យមានភាពស្ដុកស្ដម្ភ សន្តិភាព ព្រមទាំងសុភមង្គលផងដែរ។គ្រប់ម្ចាស់ជំនួញទាំងអស់នៅក្នុងលោកនេះ ត្រូវបានបែងចែកជាពីរ ” ម្ចាស់ជំនួញដែលរឹងមាំ និង ទន់ជ្រាយ” ប៉ុន្តែអ្នកដែលរឹងមាំ គឺជាអ្នកជោគជ័យ ក្នុងអំឡុងកាលណាមួយ ចំណែកអ្នកដែលទន់ជ្រាយ តែងតែ ទម្លាក់កំហុស ទៅលើអ្នកដទៃ នៅពេលដែល បរាជ័យ នៅតាមដងផ្លូវ ដែលត្រូវធ្វើដំណើរទៅមុខ។ ជាការពិតណាស់ ” មេដឹកនាំ គឺជាអ្នកទទួលកំហុសទាំងអស់តែម្នាក់ឯង ប៉ុន្តែ នៅពេលជោគជ័យ ពួកគេ តែងតែចែករំលែក សក្ការៈ ទៅដល់អ្នកដទៃ ដោយផ្ទាល់ឬដោយ ប្រយោល ដែលមនុស្សធម្មតាលំបាកយល់អំពីបញ្ហានេះ”អ្នកណាៗ ក៏ ក្លាយជាម្ចាស់ជំនួញឈរជើងរយៈពេលយូរបានដែរប្រសិនបើពួកគេ មានការធានាភាពជោគជ័យដោយការតាំងចិត្តខ្ពស់ចំពោះខ្លួនឯង នោះមានន័យថា ” អ្នកត្រូវចេះធ្វើចៅហ្វាយនាយខ្លួនឯងសិន មុននឹងអ្នកធ្វើចៅហ្វាយដល់អ្នកដទៃ” អ្នកមិនអាចដឹកនាំអ្នកដទៃបានទេ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឲ្យបាន នោះ ពីព្រោះការដឹកនាំ ជាការសម្រេចចិត្តធ្វើ ហើយរៀន គឺជាការរៀនពីភាពជាក់ស្ដែង ការយល់អំពីភាពជាក់ស្ដែង និង ផលសម្រាប់ពេលអនាគត។”អ្នកដែលអាចដឹកនាំខ្លួនឯងបាន អ្នកនោះអាចបង្កើតកេរ្តិ៍ឈ្មោះបាន សូមចងចាំថា ការធ្វើអាជីវកម្ម គឺជាការបង្កើតកេរ្តិ៍ឈ្មោះ”គួរឱ្យសោកស្ដាយ ជីវិតរបស់យើងមានទាំងល្អ មានទាំងអាក្រក់ មានទាំងភាព ក្លាហាន និងភាពភ័យខ្លាច ហើយជីវិតរបស់យើង មិនអាចឋិតនៅចំកណ្ដាលបានឡើយ ” ប្រសិនបើយើងភ័យខ្លាចខ្លាំង យើងបាត់បង់ភាពក្លាហាន ប៉ុន្តែ ប្រសិនបើយើងប្រើភាពក្លាហាន ឲ្យលើសពីភាពភ័យខ្លាច យើងនឹងបានកសាងរឹងមាំ ” មានតែភាពរឹងមាំទេ ដែលធ្វើឱយ មានជំនឿ លើកខ្លួនឯង នឹង ទទួលបានភាពជោគជ័យ” ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ មេសា ២០២១

ខេត្តព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្ដព្រះសីហនុ។

ការឃាត់ខ្លួនធ្វើឡើងតាមដី កាបញ្ជាឱ្យចូលខ្លួនលេខ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

បុរសឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់លិខិតជូនអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ-១៩ ដោយសំណើសុំពិនិត្យយកសំណាក និងធ្វើចត្តាឡីស័កលើបុរសរូបនេះ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ មីនា ២០២១

ខេត្តសៀមរាប៖  ” អ្នកដែលគិតធំ ពួកគេបានទទួលផលធំ ពីព្រោះ ពួកគេបង្កើតប្រព័ន្ធការងារ ដែលធ្វើឱ្យ ពួកគេ មានពេលវេលារៀនបន្ថែមរៀនជាប្រចាំ ដើម្បីពង្រីកគុណភាព និង បរិមាណផល”
– ជាទូទៅមនុស្សក្នុងលោកយើងនេះ តែងតែគិតពិចារណានៅអ្វីដែលបានកើតឡើង និងការសម្លឹងមើលឃើញពេលអនាគត ប៉ុន្តែ ទាំងអស់នោះអាស្រ័យទៅលើសមត្ថភាពនៃការគិតអំពីហេតុនិងផល។
“ ប្រសិនបើអ្នកគិតតូច អ្នកនឹងបានផលតូច ប្រសិនបើអ្នកគិតធំ អ្នកនឹងបានផលធំ” នៅចំណុចនេះអ្នកត្រូវតែជឿចំពោះការគិតរបស់អ្នក ។ ពីព្រោះអ្នកមានកម្លាំង វិជ្ជមានដ៏ធំមួយដើម្បីជួយអ្នក បានទទួលនៅអ្វីដែលអ្នកចង់បាន។

សូមចងចាំថា “ ទំហំនៃការគិតទូលាយរបស់អ្នកអាស្រ័យទៅលើទំហំនៃកម្លាំងគិតវិជ្ជមាន ចេញពីក្នុងខ្លួនរបស់អ្នក “ការគិតទូលាយនាំអោយយើងទទួលបាន;

* ចំណុចទី1 : រៀនបើកចិត្ត ឲ្យទូលាយ កុំប្រកាន់គំនិតខ្លួនឯង ដើម្បីទទួលយកគំនិតថ្មីរបស់អ្នកដទៃ ពីព្រោះ ការប្រកាន់គំនិតខ្លួននិយម ឬ គំនិតនិយមដែលអ្នកស្រលាញ នោះ វា នឹងនាំឲ្យរូបអ្នក ខ្វះទំនាក់ទំនងក្នុងការរៀនពីគ្នាទៅវិញទៅមក។ នៅចុងបញ្ចប់ក្នុងន័យនេះ ខ្ញុំចង់ពាំនាំលោកអ្នកឲ្យពិសោធន៍មើលការរស់នៅជាមួយសង្គម គ្រួសារ មិត្តភក្តិ ព្រមទាំងអ្នកធ្វើការក្នុងក្រុមការងាររបស់អ្នកផងដែរ ។

* ចំណុចទី2 : បង្កើនកម្រិតជំនឿទៅលើខ្លួនការរៀនលុបបំបាត់ ផ្នត់គំនិតចាស់របស់ខ្លួនដោយបានពង្រីកគម្រិតជំនឿរបស់អ្នកដែលនាំអោយមានបទពិសោធន៍ថ្មីៗដើម្បីជំរុញអោយដំណើររបស់អ្នកឆ្ពោះទៅមុខជានិច្ច។

– ក្នុងបុព្វហេតុខាងលើនេះ សូមអោយអ្នកពិចារណាថាតើ សមត្ថភាព ឬ លទ្ធភាពកើតចេញពីណាមក ?
– ប្រសិនបើអ្នកស្តីបន្តោសទៅលើសំណាង ឬ ជាព្រហ្មលិខិតនោះទាំអស់នោះនិងបិទផ្លូវរបស់អ្នកមិនឲ្យអ្នក ទៅដល់កន្លែងដែលអ្នកចង់ទៅ បានឡើយ ។

ជីវិតរបស់យើងខ្លីណាស់ “ សូមអ្នកកុំចំណាយពេលនិយាយររៀបរាប់ហេតុផលដល់អ្នកដទៃ មិត្តភក្តិរបស់អ្នកចង់ឮតែអ្វីដែលគេចង់តែប៉ុណ្ណោះ និងសត្រូវរបស់អ្នក មិនជឿរអ្នកឡើយ ។ អ្វីទាំងអស់ដែលកើតឡើងមានហេតុផលរបស់វា ប៉ុន្តែជាទូទៅមនុស្សអោយតម្លៃទៅលើសកម្មភាពឬផលដែលអ្នកបានធ្វើ “ ។
ឱកាសល្អបំផុតរបស់អ្នកសូមរីករាយជាមួយសំណួរដែលត្រូវសួរចំពោះអ្វីដែលកើតឡើង ពីព្រោះសំណួរជួយអោយមានប្រាជ្ញា ។

* ចំណុចទី3 :  បង្កើនសមត្ថភាពលើការពិចារណា និងការកែលំអសូមសួរខ្លួនអ្នក ( នៅថ្ងៃនេះតើខ្ញុំអាចធ្វើយ៉ាងណាខ្លះដើម្បីអោយការងារដែលខ្ញុំធ្វើប្រចាំថ្ងៃប្រសើរឡើង ? ) ជាទូទៅការបរាជ័យរបស់មនុស្សនៅក្នុងវិស័យផ្សេងៗគឺ ការខ្វះខាតគុណភាពការងារ ដោយសារតែការខ្វះខាតនូវការរៀននិងការកែលំអជាប្រចាំ ។
ខ្ញុំសូមលើកទឹកចឹត្ត មិត្តអ្នកអានអោយមានការកត់ត្រាប្រចាំថ្ងៃដើម្បីអោយអ្នកមានសកម្មភាពកែលម្អនិងទទួលបានគុណភាពការងារប្រសើរឡើងជារៀងរាល់ថ្ងៃជាពិសេសខួរក្បាលរបស់អ្នករឹងមាំកើនឡើងជារៀងរាល់ថ្ងៃ នៅពេលដែលអ្នករៀនជារៀងរាល់ថ្ងៃ។ ខ្ញុំបាទអ្នកសរសេរចែករំលែកគំនិតនិងបទពិសោធន៍ផ្ទាល់ ដោយជឿរជាក់ថាអ្នធ្វើបានដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក និង អ្នកដ៏ទៃ អោយមានផលប្រយោជន៍ជាលក្ខណៈ ផ្ទាល់ ឬ ប្រយោលសូមអោយពិភពលោកដ៏ល្អត្រកាលនេះជារបស់យើងទាំងអស់គ្នា៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

*PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page109 Page110 Page111 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!