
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖«ដើមត្រែង & ភាពរឹងមាំ»។
លោកសឿន តុលា បានសរសេរថា៖
ជាទូទៅមនុស្សយើងមានកម្រិតគិត និងកម្រិតយល់ដឹងមិនដូចគ្នាឡើយ រីឯសហគ្រិនចំពោះការធ្វើជំនួញក៏មានកម្រិតមិនដូចគ្នាដែរ ទំហំវិបត្តិ សេដ្ឋកិច្ចគ្រួសារ ឬមុខជំនួញ មានលក្ខណៈផ្សេងៗគ្នា មិនដូចគ្នាទេ នៅក្នុងស្ថានការណ៍ បច្ចុប្បន្ននេះ ពីព្រោះ សេដ្ឋកិច្ច និងផ្នែកអចលនទ្រព្យ គឺជាចរន្ត មានគ្រា ដំណើរការល្អ មានគ្រា ដំណើរការតឹងតែង តែជារឿងធម្មតាហើយ ចំពោះពាក្យថា ” មានឡើង មានចុះ ” ទាំងអស់នោះ បង្ហាត់យើង ឲ្យរៀនបត់បែន # បត់បែនហាក់បីដូចជាដើមត្រែង ទោះបីខ្យល់ព្យុះប៉ុណ្ណា ដើមត្រែង មិនដួល មិនរលំទេ រឹងមាំណាស់
” ផ្នត់គំនិត ជាដើមត្រែង បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ “។
ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់” ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង” ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ “Openess” ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្ទទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។
ក្រុមសហគ្រិនទាំងអស់នោះតែងតែ ថែទាំមនុស្ស អោយនៅជុំវិញខ្លួន ដែលជឿលើគោលបំណង ឬចក្ខុវិស័យ របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម ” អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ ” សហគ្រិន មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។
វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន
1. ការផ្ដោតទៅលើគោលបំណង
2. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ ” បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ ”
3 .រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត ” Growth Mindset ” ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។
ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ “ អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់ “ ផ្នត់គំនិត ជាដើមត្រែង បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ ៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)


«លោកផូ ស៊ីផា»