Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាប ឃាត់ខ្លួនតាមដីការបស់ព្រះរាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធ សុខុន។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៣ខែមេសាឆ្នាំ ២០២១នេះ។

ក្នុងដីកាបញ្ជាឱ្យចូលខ្លួន របស់លោលសំរិទ្ធ សុខុន តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖កាលពីអំឡុងខែមករា ឆ្នាំ២០២១ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ឈ្មោះ លោ – ឡោះ បានទាក់ទំនងឈ្មោះ គើយ រដ្ឋា មុខរបរជាស្មៀនឃុំខ្នារសណ្តាយ អោយរៀបចំធ្វើឯកសារដូចជាកិច្ចសន្យា លិខិតផ្ទេរសិទ្ធិដីធ្លី និងពាក្យស្នើសុំកាន់កាប់ដីធ្លីអោយខ្លួនដោយបន្លំដាក់ប្រភពជាកេរ្តិ៍ឪពុកចែកឲ្យហើយបន្លំដាក់ កាលបរិច្ឆេទថយទៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលតាមការពិតដីនោះឈ្មោះ ណើម ផ្លិត ត្រូវជាឪពុករបស់ ឈ្មោះ លោ ឡោះ បានលក់អោយឈ្មោះ លី អ៊ុំអេង រួចហើយកាលពីពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០០៣។ ក្នុងការធ្វើឯកសារនេះឈ្មោះ លោ ឡោះ បានអោយលុយទៅឈ្មោះ គើយ រដ្ឋា ចំនួន៣០០ដុល្លារអាមេរិក ឈ្មោះ ឆន គី មេឃុំខ្នារ សណ្តាយ ចំនួន៣០០ដុល្លារអាមេរិក និងឈ្មោះ ង៉ៅ ងឿម មេភូមិប្រិយ៍ ចំនួន២០០ដុល្លារអាមេរិក។ ក្រោយមក ដោយឈ្មោះ លី អ៊ុំអេង ជាម្ចាស់ដីប្ដឹងដាក់ពាក្យបណ្ដឹងនៅស្នងការរដ្ឋាននគរបាលខេត្តសៀមរាបរឿងមួយផ្សេងហើយពាក់ព័ន្ធនឹងឯកសារនេះដែរ ឈ្មោះ គើយ រដ្ឋា ជាស្មៀនខ្នារសណ្ដាយ មេភូមិ និងមេឃុំ ក៏រៀបចំអោយមានការមោឃភាពឯកសារក្លែងនោះហើយឈ្មោះ គើយ រដ្ឋា ជាស្មៀនឃុំបានព្យាយាមទារឯកសារក្លែងពីឈ្មោះ លោ ឡោះ មកវិញតែគាត់មិនអោយ។ ហើយកន្លងមកក្នុងអំឡុងឆ្នាំ២០២១ ឈ្មោះ លោ ឡោះ បានចូលទៅកាន់ កាប់នៅក្នុង ដីដែលធ្វើឯកសារក្លែងនោះ ហើយទាមទារអោយឈ្មោះ លី អ៊ុំអេង ជាម្ចាស់ដីប្រគល់លុយអោយគាត់ចំនួន ១០០០០ដុល្លារអាមេរិក ទើបគាត់ប្រគល់ដី បើពុំនោះទេគាត់នឹងលក់ដីនោះអោយអ្នកផ្សេង ឃើញដូចនោះឈ្មោះ លី អ៊ុំអេង ជាម្ចាស់ដីបានអោយឈ្មោះ ទុយ ទាំ យកលុយទៅកក់ឈ្មោះ លោ ឡោះ ចំនួន១០០០០ដុល្លារអាមេរិក ដើម្បីទប់ស្កាត់ហើយក៏ដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់តាមនីតិវិធី។

យល់ឃើញថា ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានការបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់ឈ្មោះ លោ ឡោះ។
-យល់ឃើញថា៖ ដើម្បីឱ្យជនសង្ស័យឈ្មោះ លោ ឡោះ ចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្ត សៀមរាប គប្បីចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះខាងលើ។

បញ្ជ

១.គោត្តនាម-នាម លោ ឡោះ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យចូលខ្លួននៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទប់លេខ “ក៧”។ ២.មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តដីកានេះឱ្យបានសម្រេចក្នុងរយៈពេល១(មួយ)ខែ គិតចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ។

ជុំវិញហេតុការណ៍នេះ ជនរងគ្រោះ លី អ៊ុំអេង ជាដើមបណ្ដឹង បានសំណូមពរដល់ចៅក្រម កាន់ក្នុងសំណុំរឿងនេះ មេត្តាជួយឃុំខ្លួន ឈ្មោះ លោ ឡោះ ដើម្បីលោកស្រីទទួលបានយុត្តិធម៌៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖«ជំហានដំបូង»។

លោកសឿន តុលា បានសរសេរថា៖  “ចំណេះវិជ្ជាគឺជាទ្រព្យដែលគ្មាននរណាម្នាក់វាស់បានឡើយ ប្រសិនបើអ្នកវិនិយោគ ត្រូវចាប់ផ្ដើមពីតូចទៅ ប៉ុន្តែ ឲ្យបានគ្រប់គ្រាន់ ”

រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាព ជោគជ័យ មិនអាចកើតឡើង ដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។គ្រប់យ៉ាងកើតឡើង ចេញពីភាពក្លាហាន ចេញពីការសម្រេចចិត្ត ការពិចារណា ព្រមទាំងកម្លាំងចិត្ត ដើម្បីដាក់ការប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ ” កុំហុសមិនអាចកើតឡើងចំពោះអ្នកដែលអង្គុយនៅស្ងៀមនោះទេ”។ ពីព្រោះគ្រប់ ការងារ ដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាពទំនាក់ទំនង និងគុណតម្លៃនៃធ្វើការរួមគ្នា សូមចងចាំថា” កម្រិតគុណភាពរបស់សហគ្រិន អាស្រ័យទៅលើកម្រិតគុណភាពទំនាក់ទំនង និងគុណភាព នៃការថែទាំមនុស្សដែលធ្វើការជុំវិញខ្លួន ” ។

សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន ” ប្រសិនបើអ្នកជឿលើខ្លួនឯង ជោគជ័យនិងចូលរួមជឿលើអ្នក” ។

ខាងក្រោមនេះ ជាគោលដៅចំបងចម្បង ៥ ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពរលើកធុរកិច្ចរបស់ខ្លួន។

១. ហ៊ានសុបិន្តធំ
ខ្ញុំអាចធ្វើបាន …គឺជាកុងត្រា និងការដាក់វិន័យ ចំពោះខ្លួនឯង ដើម្បីឲ្យបានសម្រេចអ្វីមួយ ។

” ប្រសិនបើអ្នកគិតថា អាចធ្វើបាន អ្នកនឹងមើលឃើញនូវវិធីជាច្រើនដើម្បីឲ្យសម្រេចបានចំពោះការគិតនោះ ”

ការប្រកាន់នៅជំហរថា : គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ” ភាគនេះល្អ សម្រាប់អ្នកក្លាហាន អ្នកតាំងចិត្តអភិវឌ្ឍន៍ខ្លួន និងអ្នកបន្តរៀនជាប្រចាំ ”

ប្រសិន បើអ្នកចាប់ផ្ដើមគិត អំពី ពាក្យពេចន៍ទាំងអស់នោះ នឹងធ្វើ អ្នកនឹងទទួល គុណតម្លៃលើសពីអ្វីដែលអ្នកបានគិត ក្នុងកម្រិតដែលអ្នកមានអំឡុងពេលពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវ ចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ ” ប្រសិនបើអ្នកនៅតែបន្តការប្រៀបធៀបការវាយតម្លៃមកលើខ្លួនឯងអ្នកមិនអាចមានចិត្តក្លាហានគិតធំបានឡើយ ។

” ប្រសិនបើអ្នកគិតតូច អ្នកនឹងបានផលតូច ប៉ុន្តែ ប្រសិនបើអ្នកគិតធំ អ្នកនឹងរកវិធី និង ដំណោះស្រាយ ដើម្បីឲ្យបានទទួលផលធំ អ្អ្វីៗ ដែលអ្នកបានទទួល អាស្រ័យលើការគិតរបស់អ្នកប៉ុណ្ណោះ”

២. ប្រកាន់យកការគិតវិជ្ជមាន:

សហគ្រិនជោគជ័យ មានមូលហេតុដែល ពួកគេជោគជ័យ ពីព្រោះ ពួកគេផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទាំងឡាយ នៅក្នុងផ្នត់គំនិតចាស់ៗរបស់ពួកគេ ដោយបញ្ចូលឬជំនួសមកវិញនៅ នូវផ្នត់គំនិតវិជ្ជមាន ។

“ប្រសិនបើអ្នកមានការគិតអវិជ្ជមាន អ្នកនឹងមើលឃើញពីពន្លឺនៃភាពជោគជ័យរចេញពីក្នុងខ្លួនរបស់អ្នក ” ដូច្នេះហើយ សូមអ្នក ព្យាយាមកែប្រែគំនិតអវិជ្ជមានចោល ហើយទទួលយកឥរិយាបថល្អៗសម្រាប់ខ្លួនឯងវិញ ” ការ គិតអវិជ្ជមាន គឺជាឧបសគ្គរាំងផ្លូវរបស់អ្នកមិនឲ្យធ្វើដំណើរទៅ ដល់កន្លែងដែលអ្នកចង់ទៅ រីឯ ការគិតវិជ្ជមាន នឹងពាំនាំរូបអ្នក ទៅដល់ទីកន្លែងតើអ្នកចង់ទៅ ”

សូមចងចាំថា: វិជ្ជមានក្នុងចិត្ត កើតឡើង ដោយការគិត និងសន្សំជារៀងរាល់ថ្ងៃ មិនឱ្យកើតឡើង ចំពោះ អ្នកដែលមិនបាន សន្សំអនុវត្តជារៀងរាល់ថ្ងៃបានទេ។

៣. គិតអំពី ឈ្នះឈ្នះរួមគ្នា
” ប្រសិនបើខ្ញុំបាន អ្នកបាន យើងបាន ហេតុអ្វីយើងត្រូវខ្លាច ឬរារែកក្នុងចិត្ត? ”

សហគ្រិនដែលទទួលបានផលធំៗពីព្រោះពួកគេបានគិតធំ ពួកគេតែងតែប្រកាន់យកនូវកិច្ចសហប្រតិបត្តិការ ដែលជាស្នូលធំមួយក្នុងទិសដៅរួម ” ឈ្នះឈ្នះទាំងអស់គ្នា ” ប្រសិនបើខ្ញុំបានចំណេញ អ្នកក៏បានចំណេញ គឺគ្មានអ្នកណាខាតឡើយ ។

ក្រុមហ៊ុនមួយជោគជ័យទៅបាន មិនមែនអាស្រ័យទៅលើតែ អតិថិជន ក្នុងរយៈពេលខ្លីនោះទេ វាស្ថិតនៅលើកម្រិត សមត្ថភាពនៃមេដឹកនាំ ដែលចេះថែទាំមនុស្សជុំវិញខ្លួន ដើម្បីឱ្យពួកគេ បង្កើនគុណភាពការងារ ជូនដល់អតិថិជន។

តែអ្វីដែលសំខាន់នោះគឺ ការសហការជាមួយនឹងដៃគូផ្សេងៗ ដើម្បីរីកចម្រើនរយៈពេលយូរ ព្រមទាំងភាពរីករាយរបស់បុគ្គលិកគ្រប់ផ្នែកនៅក្នុងស្ថាប័នផងដែរ ដូច្នេះហើយ ការប្រកាន់យកភាពត្រឹមត្រូវ និង ការប្រកាន់យកភាពយុត្តិធម៌ គឺជាអ្វីដែលពួកគេត្រូវធ្វើ ក្នុងបុព្វហេតុនៃសហប្រតិបត្តិការ។

៤. ក្លាហានសារភាពចំពោះកំហុស

” កំហុសពិតប្រាកដរបស់សហគ្រិន គឺពួកគេមិនព្រមកែកំហុសដដែលៗ “កំហុសវាមិនមែនជារឿងធំដែលធ្វើឱ្យអ្នកបាក់មុខមាត់ដូចអ្នកបានគិតនោះឡើយ តាម ការពិតកំហុសគឺជាគ្រាប់ពូជ នៃភាពវាងវៃ នៃភាពត្រឹមត្រូវ សម្រាប់ជំហានបន្ទាប់ ប្រសិនបើអ្នកទទួលស្គាល់នូវកំហុសនោះ ។ នៅក្នុងលោកយើងនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះឡើយសូម្បីតែផ្ទាំងគំនូរដ៏ល្អមួយត្រូវបានឆ្លងកាត់ការប្រើខ្មៅដៃ ដែលត្រូវលុបជាច្រើនដង ” ខ្មៅដៃដែលល្អ គឺខ្មៅដៃដែលមានជ័រលុប “។

៥. ផ្នត់គំនិតនិងការតាំងចិត្តត្រូវតែរឹងមាំ

” គ្មានផលធំទាំងឡាយណា កើតឡើងចំពោះអ្នកគិត ស្រាលៗ ឬលំៗ ដោយគ្មានការតាំងចិត្ត មុតមាំបានឡើយ ”

នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដនោះ គ្មានអ្វីដែលជាឧបសគ្គសំរាប់អ្នកទៀតឡើយ ពីព្រោះ ភាព ពិតប្រាកដ បានធ្វើឲ្យអ្នកក្លាហានជាងមុន បានធ្វើឲ្យអ្នកលះបង់ទម្លាប់ដែរអត់ប្រយោជន៍ ដើម្បីធ្វើកិច្ចការចាំបាច់ ៗ ហើយនៅពេលនោះ នឹងជួបមនុស្សជាច្រើន ដែល មានជំនាញនិងមានគំនិតជួយដល់អ្នក លើកស្ទួយអ្នកឲ្យទទួលបានជោគជ័យ។

ប៉ុន្តែរឿងទាំងអស់នោះ ” ពួកគេត្រូវការ ដំបូង គឺអ្នកត្រូវមានការតាំងចិត្តមុតមាំ”  នៅពេលដែលយើងតាំងចិត្តមុតមាំ ជោគជ័យ មុតមាំ នឹងស្ថិតនៅជាមួយយើង ។

និពន្ធដោយ លោក : សឿន តុលា

ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធអត្ថបទមួយមានចំណងជើងថា«ភាពរីករាយគឺជាជម្រើស»។

លោកសឿន តុលា បានសរសេរថា៖ ” ប្រសិនបើយើងគិតថា ទាល់តែមានឡានល្អ ផ្ទះធំ និងលុយច្រើនក្នុងកុងធនាគារ នោះយើងនឹងមានភាពរីករាយ ហើយមានសុភមង្គល យើងកំពុងតែ ធ្វើអោយបាត់ ភាពរីករាយ និងសុភមង្គល ក្នុងពេលបច្ចុប្បន្ននេះហើយ”។  រឿងសំខាន់បំផុតនៅក្នុងជីវិត មិនមែនវត្ថុទេ ហើយ វត្ថុ ដែលយើងទាមទារចង់បាន មិនអាចបង្កើត សុភមង្គល យូរអង្វែងបានឡើយ ” ប្រសិនបើ អ្នកស្រលាញ់ការងារដែលអ្នកកំពុងធ្វើ និង អ្វីដែលអ្នកកំពុងមាន អ្នកនឹងមានសុភមង្គល សូមចងចាំថា : សុភមង្គល នាំឲ្យអ្នក មានទ្រព្យ នឹងមានលុយ ច្រើនឡើងថែមទៀត ប៉ុន្តែ ការចង់បានតែលុយ និងទ្រព្យសម្បត្តិ អ្នកមិនអាច មានសុភមង្គលបានទេ។
ក្នុងអត្ថបទនេះ មានដប់ចំណុចត្រូវចាប់យកគិតនឹងអនុវត្តដើម្បីឲ្យមានភាពរីករាយ និងសុភមង្គល ៖

១- បើកចិត្តទូលាយ :
ការប្រកាន់ និយមតែគំនិតរបស់ខ្លួន យល់ថាខ្លួនជាអ្នកត្រឹមត្រូវ អ្នកនិងបាត់បង់ឱកាស រៀនពីអ្នកដែលមានគំនិតផ្សេងៗពីយើង ព្រមទាំង បាត់បង់ភាពទំនាក់ទំនង ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ នៅបុព្វហេតុរួម ។

២- ប្រកាន់ជំហរម្ចាស់ការខ្លួនឯង:
សុភមង្គល ភាពរីករាយ មិនអាចកើតឡើងតែឯងបានទេ ប៉ុន្តែ យើងក៏មិនពឹងផ្អែក អ្នកដទៃ ផ្ដល់សុភមង្គលឲ្យយើងដែរ នៅក្នុងលោកយើងនេះ គ្មានអ្នកណាមួយ មិនជួបការលំបាក មិនជួបបញ្ហានោះទេ ដូច្នេះ ការមើលឃើញអ្នកដទៃ ប្រសើរជាងខ្លួន សប្បាយចិត្តជាងខ្លួន នោះពិតជាមិនត្រឹមត្រូវ សម្រាប់ខ្លួនយើងទេ ” សុភមង្គល គឺជាជម្រើសចេញពីក្នុងចិត្ត ដែលយើងចាប់ផ្ដើមគិត នឹងធ្វើ តែម្ដង ” អ្នកអាចអោយ សុភមង្គល ការលើកទឹកចិត្ត ដល់អ្នកដទៃ នៅពេលដែលអ្នក រៀនចាប់យក សុភមង្គល និង ចេះ ចាប់យក ការលើកទឹកចិត្តខ្លួនឯង ពីព្រោះ អ្នកអាចផ្ដល់ឱ្យអ្នកដទៃ នូវអ្វីដែលអ្នកមានប៉ុណ្ណោះ”។

៣- កុំប្រកាន់ខ្លួន:
នៅក្នុងលោកយើងនេះ មនុស្សជាច្រើន បានយល់ច្រឡំ ថាខ្លួនជាអ្នកចេះ ជាអ្នកមានលុយ ជាអ្នកមានឋានៈ ” ប៉ុន្តែ ភាពរីករាយ និងសុភមង្គល មិនយល់អំពីបញ្ហានោះទេ ពួកគេ ត្រូវការសប្បាយជុំគ្នា ត្រូវធ្វើកិច្ចការសាមញ្ញរួមគ្នា ត្រូវការចែករំលែកគ្នា តែប៉ុណ្ណោះ។

៤- រៀនបត់បែន :
ប្រសិនបើអ្នក ចេះរាំតែមួយបទ អ្នកមិនមានអារម្មណ៍ ល្អ នឹងសប្បាយចិត្តទេ ពីព្រោះ មានបទភ្លេងច្រើនណាស់ តើអ្នកត្រូវរាំបន្តទៀត..យើងអាចគ្រប់គ្រងខ្លួនយើងបាន យើងអាចមានវិន័យចំពោះខ្លួនយើងបាន យើងអាចទិញវត្ថុ ដែលយើងត្រូវការបាន ប៉ុន្តែក្នុងលោកយើងនេះ យើងមិនអាចគ្រប់គ្រង ឲ្យមានភាពសប្បាយ ពេញក្នុងដៃ របស់យើងបានដោយ ” សេដ្ឋកិច្ច មានឡើង មានចុះ ” ទំនាក់ទំនងក្នុងគ្រួសារឬមិត្តភក្កិក្នុងសង្គម មានល្អនឹងអត់ល្អ ទាំងអស់នោះ ទាមទារឲ្យយើង អត់ធ្មត់ និងបត់បែន ហើយចាប់យក ចំណុចល្អៗ ដើម្បីសន្សំក្នុងចិត្ត ហើយមានភាពរីករាយ ទោះស្ថិតក្នុង កាលៈទេសៈណាក៏ដោយ។ យ៉ាងហោចណាស់ អ្នកត្រូវសម្ដែងនូវអំណរគុណ ជាប្រចាំថ្ងៃ ដែលយើងបានដើរ ដែលយើងមានខួរក្បាលគិត ដែលយើងបានរស់រានមានជីវិត ដែលយើងមានលទ្ធភាព ប្រស្រ័យទាក់ទងគ្នាបាន មកដល់ថ្ងៃនេះ។

៥- រស់ក្នុងបច្ចុប្បន្នភាព:
ភាពស្ដាយស្រណោះ អ្វីដែលបានបាត់ ភាពឈឺចាប់ក្នុងអតីតកាល នឹងធ្វើឲ្យអ្នកបាត់បង់កម្លាំងចិត្ត និងសុភមង្គលក្នុងពេលបច្ចុប្បន្ន រីឯ ការគិត ត្រេកត្រអាលចំពោះអនាគត នឹងធ្វើឲ្យអ្នក បាត់បង់ភាពម៉ត់ចត់ និងភាពរីករាយ ក្នុងពេលបច្ចុប្បន្ន ។  អ្វីដែលយើងត្រូវធ្វើ គឺសប្បាយ រីករាយ ម៉ត់ចត់ ឲ្យអស់លទ្ធភាព ក្នុងពេលបច្ចុប្បន្ន ” ប្រសិនបើ យើង ធ្វើបានល្អ ក្នុងពេលបច្ចុប្បន្ន អនាគតយើង នឹងចាប់ផ្ដើម ពីថ្ងៃនេះទៅ”។

៦- គិតតែរឿងល្អ មើលតែចំណុចល្អ :
សូមចងចាំថា: លទ្ធផលដែលអ្នកបានទទួលមកដល់ថ្ងៃនេះ កើតចេញពីអ្វីអ្នកបានគិតក្នុងអតីតកាល ។
ប្រសិនបើអ្នកចាប់ផ្ដើមគិតល្អ ធ្វើតែរឿងល្អៗ អ្នកនឹងមានសុភមង្គល ដែលសុភមង្គលនោះ និងអ្នក ឲ្យមានទ្រព្យ មិនប្រាក់ កើនឡើង។

៧- រក្សាការលើកទឹកចិត្តខ្លួនឯង :
ពិភពលោក ឬពិភពខាងក្រៅ ពិតជាស្មុគស្មាញ អាចឱ្យយើង មានអារម្មណ៍ បាក់ទឹកចិត្ត និងអព្វមង្គល ប្រសិនបើយើង ទទួលយកលើសលប់ពេក ” មានផ្លូវតែមួយគត់ ដែលអ្នកត្រូវដើរ គឺកើតលើកទឹកចិត្តខ្លួនឯង ជាប្រចាំ ឲ្យបានច្រើនដង ជារៀងរាល់ថ្ងៃ ហើយក្លាយជា ” អ្នកជំនាញ ការលើកទឹកចិត្ត ឲ្យខ្លួនឯង”

៨- ទទួលយកការលំបាក:
ជម្លោះកើតឡើង ក្នុងគ្រួសារ ឬក្នុងក្រុមការងារ រឿងក្នុងចិត្តរបស់យើង ដោយសារតែ ភាគច្រើនបំផុត មនុស្សមិនចង់ទទួលការលំបាក សូមចងចាំថា: នៅក្នុងលោកយើងនេះ គ្មានអ្វីលំបាកនោះទេ លើកលែងតែមនុស្សលំបាកប៉ុណ្ណោះ ពីព្រោះ ពួកគាត់ខ្ជិលគិត ពូគាត់ខ្ជិលធ្វើ ដោយសារតែពួកគាត់ចង់បានភាពងាយស្រួល។

៩- ចេះគោរពខ្លួនឯង
ការរៀនគោរពខ្លួនឯង គឺជាតម្លៃ ថ្លៃជាងគ្រាប់ពេជ្រ ឬជាងអ្វីទាំងអស់ សូមចូលចាំថា ” នៅពេលដែលយើងបាត់បង់ការគោរពខ្លួនឯង គឺយើងបាត់បង់ការស្រលាញ់ខ្លួនឯង នៅសល់តែ ភាពស្អប់ ហ្នឹងជម្លោះតែប៉ុណ្ណោះ ” នៅពេលដែលស្អប់ចូលខ្លួន យើងចាប់ផ្ដើមមើលជ្រុងអាក្រក់ យើងចាប់ផ្ដើមកុំគួនសងសឹក និងការយកឈ្នះយកចេញ ” ការយកឈ្នះយកចាញ់ មិនអាចពាំនាំសុភមង្គលបានឡើយ ”

១០- ការជួយ និងអបអរ :
សុភមង្គល និងអារម្មណ៍សប្បាយចិត្ត នៅពេលដែលយើង បានជួយ ដល់អ្នកដទៃ នៅលើលោកយើងនេះ យើងមានកិច្ចការជាច្រើន ដែលត្រូវជួយ មិនត្រឹមតែ ជាលុយ ឬជារបស់តែប៉ុណ្ណោះទេ ពីព្រោះការជួយ មាននៅក្នុងទម្រង់ជាច្រើន..ដែលមិនអាចពណ៌នាអស់ ព្រមទាំង យើងរៀនត្រេកអរ នៅពេលដែលឃើញ អ្នកដទៃ ទទួលបានផលល្អ ឬល្អ កើតឡើងចំពោះពួកគេ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្ម

និងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ មេសា ២០២១

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា«ភាពជោគជ័យ គឺជាកិច្ចប្រឹងប្រែង»។

លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះមានការបែងចែកមនុស្សដែលមានផ្នត់គំនិតជាពីរសណ្ឋាន ពីព្រោះពួកគេប្រើការគិត ប្រើការមើលឃើញផ្សេងៗគ្នារហូតក្លាយជាទម្លាប់ នឹងជារឿងពិតចំពោះខ្លួន រីឯផលវិញក៏ទទួលបានតាមទម្លាប់របស់ពួកគេដែរ។

# សណ្ឋានផ្នត់គំនិតនៃមនុស្សទី1:
ពួកគាត់មានការស្រលាញ់អ្វីមួយឬចង់បានអ្វីមួយឲ្យបានសម្រេច ក៏ប៉ុន្តែពួកគាត់ មើលមិនឃើញពីរបៀប ឬ វិធីសាស្ត្រ ដែលត្រូវធ្វើឱ្យបានសម្រេចនោះ ឡើយ ពីព្រោះពួកគាត់រវល់តែមានហេតុផល នៃចំណុចឧបសគ្គ និងមើលឃើញតែហេតុផលនៃភាពបរាជ័យ ពួកគាត់ មើលឃើញតែរឿងលំបាកដោយសារតែអាកាសធាតុ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ឬដោយសារតែអ្នកនេះឬអ្នកនោះ ហេតុដូច្នេះហើយ មិនឲ្យពួកគាត់សម្រេចចិត្តដើរឆ្ពោះទៅកន្លែងដែលពួកគេចង់ទៅបានឡើយ។ ” មានភាពបរាជ័យដ៏ធំ កើតឡើង នៅពេលដែលយើងមើលឃើញតែពីភាពបរាជ័យនិងឧបសគ្គ ចំពោះខ្លួន នឹងចេញ សូមចងចាំថា : ការគិតអំពីបរាជ័យ គឺជាការបរាជ័យ។

# ផ្នត់គំនិតនៃមនុស្សទី2:

” អ្នកសម្រេចចិត្ត អ្នកធ្វើ អ្នករៀនពីការធ្វើ អ្នកស្វែងរកដំណោះស្រាយ ” ជាទូទៅ គឺស្ថិតក្នុងមនុស្ស ” អ្នកដែលហ៊ានទទួលខុសត្រូវ នៅអ្វីដែលគេបានចាប់ផ្ដើម”
នៅពេលដែលពួកគេចង់បានអ្វីមួយ ឬចង់ឲ្យសម្រេចអ្វីមួយពួកគេនិងយកចិត្តទុកដាក់ផ្ដោតជាពិសេសគិតស្វែងរកវិធីដើម្បីធ្វើឲ្យបានសម្រេច គោលបំណងរបស់ខ្លួន ហើយពួកគេមិនបានផ្ដោតទៅលើអ្វីដែលពួកគេមិនមាននោះឡើយ ពួកគេជាប់រវល់តែកែច្នៃនិងថែទាំអ្វីដែលនៅជុវិញខ្លួនរបស់ពួកគេ ដើម្បីឲ្យក្លាយជាយានសម្រាប់គោលដៅដែលពួកគេចង់ទៅឬក៏អ្វីដែលពួកគេចង់ឲ្យបានសម្រេច ពួកគេ មិនចាប់អារម្មណ៍ចំពោះពាក្យថាលំបាកឬ ការបរាជ័យឡើយ និយាយរួមគ្រប់យ៉ាងដែលពួកគេមានគឺការ តាំងចិត្តខ្ពស់ អត់ធ្មត់ ភាពមិនចុះចាញ់ និងមានភាពបត់បែន ជាពិសេសទៀតនោះពួកគេបង្កប់នូវក្ដីរីករាយ និងក្ដីស្រលាញ់នៅតាមដងផ្លូវធ្វើដំណើររបស់ពួកគេ ហើយពួកគេតែងតែប្រកាន់ភ្ជាប់នៅគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដែលថា ” ការមិនសម្រេចចិត្តពីព្រោះការខ្លាចបរាជ័យវាជាការបរាជ័យរួចទៅហើយ” ពួកគាត់រៀនដើម្បីឱ្យយល់ ដើម្បីបត់បែន ពួកគាត់រៀនដើម្បីធ្វើការសម្រេចចិត្តតូចៗជារៀងរាល់ថ្ងៃដែលក្លាយជាទម្លាប់រៀនបានលឿន និងសម្រេចចិត្តរៀនតាមដងផ្លូវដែលពួកគេធ្វើដំណើរទៅរកទិសដៅរបស់ពួកគេ៕

និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រុមចំណងជើងថា «គុណភាពនៃការងារសហគ្រិន»។

លោក សឿន តុលា បានសរសេររៀបរាប់ថា៖
” នៅពេលដែលយើងដឹកនាំ ដោយមិនប្រកាន់ខ្លួនយើង ជាអ្នកមានតួនាទីធំ ឬជាថៅកែ យើងនឹងមានវប្បធម៌ការងារដ៏ប្រសើរមួយ”

សហគ្រិនចំណាន តែងតែទទួលបាន ស្នាដៃធំៗ ដោយសារពួកគាត់ ជ្រើសរើសយកមនុស្ស ខាងស្ដាំដៃនិងមនុស្សខាងឆ្វេងដៃ ដែលជឿលើចក្ខុវិស័យ របស់ពួកគាត់
ហើយសុំចូលចាំថា : ” ចក្ខុវិស័យគឺជាកម្លាំង រុករកវិធី ឈានទៅមុខជានិច្ច ដែលមិនចេះរាថយ”

ជាពិសេសនោះ វាជំរុញអោយមានការពង្រីក សមត្ថភាព សីលធម៌ និងគុណធម៌ជាមួយមនុស្ស រួមដំណើរទៅជាមួយគ្នា។

ចំណុចខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្តធ្វើវា :

១. បង្កើតវប្បធម៌ការងារជាក្រុម ហើយជាកន្លែងឲ្យមនុស្សរៀនពីគ្នាទៅវិញទៅមក.

ពួកគាត់យល់ឃើញថា គ្រប់បុគ្គលិកទាំងអស់ដែលមានជំនាញផ្សេងៗគ្នាហើយធ្វើការជាក្រុមតែងតែប្រកាន់នូវតួនាទីនិងឋានៈ ប្រសិនបើមិនឲ្យពួកគេប្រើកាស្រលាញ់ និងភាពរីករាយនោះ ។ ការប្រកាន់ តែងតែបង្ករឱ្យមានជម្លោះ នៅក្នុងប្រព័ន្ធការងារ ដូច្នេះហើយអ្នកដែលមានជំនាញពីសាលារៀន មិនទាន់គ្រប់គ្រាន់ឡើយ ពួកគាត់ត្រូវតែរៀនបន្ថែមទៀតអំពីទំនាក់ទំនងជាលក្ខណៈមិត្តភ័ក្ររួមក្រុមការងារ ឬជាលក្ខណៈក្រុមគ្រួសាររួមគ្នា ដើម្បីចូលរួមគំនិតនិង កែច្នៃ ថែទាំ ដោយអនុវត្តការស្រលាញ់និងភាពរីករាយ ជានិរន្តរ៍។
ពួកគេយល់ថា ” ជម្លោះផ្ទៃក្នុងគឺគ្រោះថ្នាក់ជាងគ្រោះថ្នាក់សង្គ្រាមពិភពលោក”

ជាក់ស្ដែងដូចលោក Henry Ford ដែលជាសហគ្រិន នៃរថយន្ត ” FORD ” របស់ជនជាតិអាមេរិកាំង បានលើកឡើងថា “ការមករួមគ្នាគឺជាការចាប់ផ្ដើម ការកំពុងនៅជាមួយគ្នាគឺជាការអភិវឌ្ឍន៍ ហើយការធ្វើការជាមួយគ្នាគឺជាជោគជ័យ” ប៉ុន្តែការឈ្លោះប្រកែកគ្នាឬទំនាស់់ជាមួយគ្នាមិនមែនជាគ្រាប់ពូជនៃការអភិវឌ្ឍធនធានមនុស្សរួមគ្នាបានទេ ” លើកទឹកចិត្តឲ្យមនុស្សជុំវិញខ្លួន ធ្វើការដូចជារបស់ខ្លួន ដោយមិនប្រកាន់ខ្លួន តួនាទី ឬ ឋានៈអ្វីឡើយ ” ។
សុំចងចាំថា: ការងាររបស់មេដឹកនាំ គឺរៀន ការសម្រេចចិត្ត ការមើលឃើញជ្រុងល្អៗ ដើម្បីលើកទឹកចិត្ត មនុស្សជុំវិញខ្លួន ។
២.រៀបចំខ្លួនជាភាពធម្មតា
” ភាពធម្មតាពិតជាលំបាក ប៉ុន្តែវាជារង្វាន់ដកអស្ចារ្យ”

គ្មាននរណាម្នាក់ដែលចូលចិត្តធ្វើការជាមួយនឹងអ្នកដឹកនាំដែល ចេះគ្រប់រឿង ហើយដើរតួឯកជាមនុស្សសំខាន់តែមួយគត់នៅ ក្នុងក្រុមហ៊ុននោះទេ។
ពីព្រោះគ្រប់គ្នា ចង់បញ្ចេញគំនិត ចង់ឱ្យគេឮនូវគំនិតរបស់ខ្លួន ហើយបើកជំហររួមគ្នា អ្វីមួយដែលមានកំហុស ប្រសិនបើអាចគួរតែចែករំលែកនូវបទបទពិសោធន៍របស់ខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅក្រោមបង្គាប់ឱ្យបានដឹងពីឧបសគ្គដែលរារាំង ព្រមទាំងដំណោះស្រាយផងដែរ ព្រមទាំងភាពសាមញ្ញ ភាពងាយស្រួលទំនាក់ទំនងជាមួយនឹងមេរបស់ខ្លួន បុគ្គលិកក្រោមឱវាទតែងតែមានគំនិតបំផុសដើម្បីឲ្យស្ថាប័នរីកចម្រើនរួមគ្នា។
ម្យ៉ាងវិញទៀត សហគ្រិនចំណាន តែងតែទទួលសារភាពកំហុសរបស់ខ្លួន ប្រសិនបើពួកគេធ្វើឱយមានកំហុស ហើយបើកទ្វារចំហរ សម្រាប់ការរិះគន់ កិច្ចការផ្សេងៗ ជាពិសេសនោះនៅក្នុងកិច្ចប្រជុំរួមពួកគាត់តែងតែជម្រុញ លើកទឹកចិត្ត ឲ្យបុគ្គលិកនិយាយមុនដើម្បីពួកគាត់ស្ដាប់់ឱ្យបានយល់អំពីស្ថានការណ៍ការងារទាំងមូល មុននឹងពួកគាត់់ចាប់ផ្ដើមនិយាយ.
ពីព្រោះពួកគាត់ប្រកាន់នូវគោលការណ៍មួយថា ” មិនត្រូវការឱ្យគេយល់អំពីពួកគាត់ឡើយ ប៉ុន្តែគាត់ត្រូវតែយល់អំពីពួកគេ ” ពេលខ្លះភាពស្ងៀមស្ងាត់ របស់មេដឹកគឺជាការបង្កើតបានវប្បធម៌ចែករំលែកបទពិសោធន៍និងចំណេះដឹងពីគ្នាទៅវិញទៅមក ដែលជាមេរៀនដ៏ល្អសម្រាប់អ្នក
គ្រប់គ្នានៅក្នុងក្រុមហ៊ុន។
” ប្រសិនបើអ្នកយល់អំពីភាពខ្វះខាតរបស់អ្នកដទៃ អ្នកអាចចែករំលែកជូនគាត់បាន”

៣. ប្រែក្លាយកំហុសឲ្យទៅជាមេរៀនពិតប្រាកដ

សហគ្រិនចំណានយល់ឃើញថា : ចំណេះដឹង និងទេពកោសល្យ កើតចេញពីកំហុសរាប់មិនអស់ ប៉ុន្តែភាពឈឺចាប់់របស់ពួកគេគឺថា ” កំហុសដដែលៗ ” ដូច្នេះះពួកគេមានវិន័យ មិនឱ្យមានកំហុសដដែលៗកើតឡើងឡើយ។

ទន្ទឹមគ្នានោះផងដែរនៅក្នុងការរៀនអំពីកំហុស :
ពេលខ្លះកំហុស គួរតែលើកទឹកចិត្តដោយប្រាប់គេឱ្យរៀនពីកំហុសដើម្បីអភិវឌ្ឍន៍ខ្លួនជាមួយនិងភាពអត់ធ្មត់ ពីព្រោះពួកគេយល់ថា មនុស្សនៅក្នុងលោកនេះ ” គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ “No one is perfect” ពីព្រោះមនុស្សដែលល្អឥតខ្ចោះគឺជាមនុស្សដែលអង្គុយសំកុកនឹងរង់ចាំនឹងមិនធ្វើអ្វីទាំងអស់ ។

៤. បង្កើតឲ្យមានវប្បធម៌លើកទឹកចិត្តចិត្តចិត្តគ្នាទៅវិញទៅមក

សហក្រិនចំណាន តែងតែបណ្ដុះនូវការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជំនួសឲ្យការមើលតែកំហុស ជំនួសឱ្យការមើលបំណាំគ្នា ជំនួសឱ្យយការរិះគន់ ការប្រៀបធៀបបុគ្គល ជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេយល់ថា ” ការលើកទឹកចិត្តគឺជាកម្លាំង ការស្ដីបន្ទោសគឺជាប្រាំងមិនឲ្យទៅមុខបានរួច ” ។

៥.រៀនជាប្រចាំ

” នៅពេលដែលអ្នករៀនច្រើនអ្នកបានចេះច្រើន”

សហគ្រិនចំណានយល់ឃើញថា គ្មាននរណាម្នាក់ចេះដោយមិនបានរៀននោះឡើយ ការបោះទុនធ្វើជំនួញរបស់ពួកគាត់ គឺជាការរៀនពីចំណេះដឹងនៃជំនួញនិងផ្ដល់ឱកាសការរៀនដល់មនុស្សជុំវិញខ្លួនរបស់ពួកគាត់ ជំនាញរបស់ពួកគាត់គឺការរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលា
” ដើម្បីធ្វើការជ្រើសរើសនិងការសម្រេចចិត្ត”

និពន្ធដោយ លោក : សឿន តុលា

ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page107 Page108 Page109 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!