
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរអត្ថបទមួយក្រោមចំណងជើងថា«ថាមពលនៃជំនឿ»។
លោក សឿន តុលា បានសរសេរថា៖ មនុស្សនៅក្នុងលោកយើងនេះ មានកម្រិតជំនឿ ប្រភេទនៃជំនឿ មិនដូចគ្នាទេ ។ ជំនឿខ្លះធ្វើឲ្យពួកគេរីកចម្រើន រីឯជំនឿខ្លះទៀត ធ្វើឲ្យពួកគេសុញគំនិត បិទ ផ្លូវស្វែងយល់ ” ហេតុនិងផល” ព្រមទាំងផមិនចាប់យកឱកាសស្វែងយល់ ពីមនុស្សជុំវិញខ្លួន ។ ទោះបីយ៉ាងណាក៏ដោយ យើងទទួលស្គាល់ការពិត ទទួលស្គាល់អំពីជំនឿផ្សេងៗ ដែលកើតឡើង និងអ្នកដែលប្រកាន់ យកអនុវត្តនូវជំនឿនោះ ប៉ុន្តែ ឬសគល់នៃជំនឿដែលល្អបំផុតសម្រាប់ជួយខ្លួនឯងនិងជួយដល់អ្នកដទៃបាន គឺ ” ជំនឿលើខ្លួនឯង” ការជឿជាក់លើខ្លួនឯង គឺជាការទទួលខុសទៅលើខ្លួន ប្រសិនបើយើងមានការទទួលខុសត្រូវ លើខ្លួនឯងបាន យើងអាចមានភាពទទួលខុសត្រូវ លើទង្វើរបស់យើង ជាមួយអ្នកដទៃ។ ការជឿលើខ្លួនឯង បង្កឲ្យមាននូវលទ្ធភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងអោយខ្លួនឯងរឹងមាំ។ ប្រសិនបើអ្នកជឿលើខ្លួនឯង ភាពជោគជ័យនិងជឿលើអ្នក ប៉ុន្តែអកុសល មានមនុស្សជាច្រើន ខកខានមិន ចាប់យកគោលការណ៍នេះ ដើម្បី អនុវត្តសម្រាប់ខ្លួនឯងឡើយ ។ មានប្រវត្តិសាស្ត្រ អំពីមនុស្សដែលមានជំនឿក្នុងខ្លួន ដែលដើរផ្ទុយពី មនុស្សទទួលស្គាល់ ទម្លាប់ធម្មជាតិ: កាលពីដើមឡើយ មនុស្សជឿថា ” ពួកគេមិនអាចធ្វើដំណើរតាមជើងអាកាសបានទេ ពីព្រោះផ្ទៃមេឃទាំងមូល គឺជាកម្មសិទ្ធិ នៃសត្វស្លាប ដែលធម្មជាតិតាក់តែងឱ្យ ប៉ុន្តែ មនុស្សទាំងនោះ បានទាត់ចោលធម្មជាតិរបស់មនុស្ស ដែលមានខួរក្បាលខ្លាំងជើងសត្វដទៃរាប់លានដង ដឹងចេះ អភិវឌ្ឍមិនឈប់ឈរ ដែលអាចធ្វើអ្វីក៏បាន នៅពេលដែលពួកគេមានជំនឿ ។
លោក ORVILLE និង លោក WILBUR ជាបងប្អូនបង្កើត ជនជាតិអាមេរិកាំង បានប្រើជំនឿខ្លួនឯងរួមគ្នាថា ” ពួកគេអាចបង្កើតយន្តហោះ ធ្វើដំណើរតាមផ្លូវអាកាសបាន” មនុស្សស្ទើរតែទូទាំងប្រទេស និងពិភពលោកដែលបានឮពាក្យនេះ តែងតែប្រតិកម្មថា ” បងប្អូនពីរនាក់នោះ កំពុងតែឆ្កួត កំពុងធ្វើការ និងគំនិត មិនចូលគន្លងរបស់មនុស្សទូទៅ” ពួកគេទាំងពីរ ធ្វើហើយសាកល្បង ហើយបរាជ័យ មិនអាចហោះហើរបាន ជាច្រើនដង ប៉ុន្តែ ជំនឿរបស់ពួកគេ មិនឲ្យពួកគេបោះបង់ឡើយ ដូច្នេះ ធ្វើឲ្យពួកគេ ឃើញផ្លូវជាច្រើនដែលត្រូវធ្វើបន្ត រហូតបានជោគជ័យ។
ចំនួននៃការបរាជ័យប៉ុន្មានដងមិនសំខាន់ទេ ប៉ុន្តែសំខាន់បំផុត ពួកគេមានជំនឿជាក់ក្នុងខ្លួន ។
នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 1903 ត្រូវបានពិភពលោក ផ្ដល់រង្វាន់ និងការកត់ត្រាទុក ថា លោកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះ សម្រាប់មនុស្សលោក ។
ជាការពិតណាស់ ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកនឹងទទួលបានអ្វីមួយ អ្នកនឹងបានសម្រេច ពីព្រោះជំនឿ ធ្វើឲ្យអ្នកមានគំនិតថ្មីៗជាច្រើន ផុសចេញមក បើកផ្លូវឲ្យអ្នក ដើរទៅរកជំងឺនោះ។ ជារឿងសាមញ្ញបំផុត ជឿថាអ្នកអាច អ្នកនឹងបើកចិត្ត នឹងបើកផ្លូវរៀន ” តើធ្វើយ៉ាងណា ? ដើម្បី..” ហើយអ្នក មិនយកគំនិតចាស់ៗ ឬដើរតាមគន្លងចាស់ឡើយ ។
សូមចងចាំថា : គន្លងចាស់ គំនិតចាស់ គឺថែរក្សាតែទម្លាប់ចាស់តែប៉ុណ្ណោះ ប៉ុន្តែទម្លាប់ ដែលមិនព្រមកែប្រែ គឺគឺមានន័យថា មាន មរណៈភាព ជាប់ខ្លួន ព្រមទាំងសម្លាប់ គំនិតច្នៃប្រឌិត និង សម្លាប់ភាពមោះមុត ក្នុងកិច្ចការ។
” មនុស្សអកុសល អាក់ខាន ស្វែងរករបៀប បង្កើតជំនឿក្នុងខ្លួន ហើយតែងតែភ័យខ្លាច លើខ្លួនឯង”
មាន 3ចំណុច ដែលយើងហាត់ពត់:
- រៀនស្វាគមន៍ និងទទួលស្គាល់នូវគំនិតថ្មីៗ
- សាក់ល្បងកែប្រែ ហើយបន្តកែប្រែ តាមរយៈ ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ អានសៀវភៅថ្មីៗ ទាំងអស់នោះ ដើម្បីបង្កើន ការពិសោធន៍ ចំណេះ បន្ថែម
- ប្រកាន់គោលការណ៍ ដើរទៅមុខ
អ្វីក៏ដោយដែលត្រូវធ្វើ សូមធ្វើឲ្យអស់ពីលទ្ធភាព កុំពន្យារពេល ប៉ុន្តែមិនប្រញាប់ប្រញាល់ទេ៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)