ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហោះសារ តាមfacebook សរសើរដល់កូនស្រីច្បង ដែលរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។
នៅលើទំព័រខោនហ្វេសប៊ុកផ្លូវការ របស់ លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ថ្ងៃនេះ សុំសរសើរបន្តិចទៅចុះ ដែលកូនស្រីច្បងរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។
លោកហ៊ុយ វណ្ណៈ បានសរសេរថា៖
• ការរស់នៅក្នុងភាពងាយស្រួល គឺជាដំណើរធម្មតា ប៉ុន្តែមនុស្សគ្រប់រូប មិនអាចគេចផុតពីការជួបឧបសគ្គខ្លះៗនោះទេ។ តម្លៃនៃការអប់រំ នឹងលេចឡើង នៅពេលជីវិតជួបការលំបាកតូចធំនេះឯង។ អ្នកនឹងយល់ថា «ប្រាជ្ញា ពីការអប់រំ គឺភ្លឺជាងព្រះអាទិត្យ» ធ្វើឲ្យជីវិតអាចបន្តដើរទៅមុខបាន ទាំងពេលយប់ និងពេលថ្ងៃ។ បើប្រាជ្ញាទន់ខ្សោយ នោះមិនថាជា ប្រុសឬស្រី គេនឹងអាចដេកដួលទាំងកណ្តាលថ្ងៃត្រង់។
• «ការអប់រំ» គឺពិតជាទ្រព្យ ដែលឪពុកម្តាយគ្រប់រូប ត្រូវបន្តពុះពារផ្តល់ទៅកូនៗ ដើម្បីគេអាចឈរដោយខ្លួនឯង និងជាម្ចាស់វាសនាអនាគតខ្លួន។ រៀនសូត្របានច្រើន អាចមើលសង្គមមនុស្សបានច្បាស់ និងអាចមើលពិភពលោកបានទូលំទូលាយ។
• លើសពីនេះ អ្វីដែល ឪពុករីករាយបំផុត គឺកូនៗ មិនចេះឆ្មើងឆ្មៃ មិនរើសអើងមនុស្ស មានការរស់នៅល្អ និងមានការទទួលខុសត្រូវ។ សូមជម្រាបថា កូនស្រីច្បងដែល លោកហ៊ុយ វណ្ណៈ បានបង្ហោះសារសរសើរ មានឈ្មោះ ហ៊ុយ វណ្ណវីនីដា អាយុ១៧ឆ្នាំ រៀនបរិញ្ញាប័ត្រឆ្នាំទី១ ផ្នែកគ្រប់គ្រងពាណិជកម្ម នៅសាកលវិទ្យាល័យ AUPP៕SRP
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទ មួយក្រោមចំណងជើងថា “គុណតម្លៃនៃការផ្ដោតយកចិត្តទុកដាក់”។
