ខេត្តសៀមរាប៖ពាក់ព័ន្ធស្ត្រីម្នាក់ស្លាប់ ក្រោយទទួលថ្នាំពីគ្លីនិកឯកជន ឈ្មោះស៊ី អិលស៊ី យកទៅលេប មហាជនសុំអោយមានការ បើកការស៊ើបអង្កេត បើទោះបីមាន ការបំភ្លឺពីក្រុមគ្រូពេទ្យហើយក្ដី។
ករណីខាងលើនេះ មហាជនក្នុងខេត្តសៀមរាប នៅតែបង្ហាញភាពងឿងឆ្ងល់ ដោយលើកជាសំណួរថា ឆ្លងកាត់ការពិនិត្យរបស់ក្រុមគ្រូពេទ្យ បានចេញជាឯកសារនិងបំភ្លឺប្រហាក់ប្រហែលគ្នា ដោយបញ្ជាក់ថា ជនរងគ្រោះមិនបានលេបថ្នាំដែលគ្លីនិក ស៊ី អិលស៊ី ផ្តល់អោយទេ។ ចំណែកការព្យាបាល របស់គ្លីនិកក៏ត្រឹមត្រូវតាមបច្ចេកទេសពេទ្យដែរ។ ប៉ុន្តែគេនៅមានជាចម្ងល់ថា ហេតុអ្វីស្រ្តីឈ្មោះឡាំ ស្រីល័ក្ខ ដែលជាប្អូនថ្លៃជនរងគ្រោះ នៅពេលអ្នកកាសែតសួរដំបូង ឆ្លើយថា ជនរងគ្រោះ បានលេបថ្នាំនៅព្រលប់ថ្ងៃទី២៣ខែឧសភា។ លុះពេលក្រុមគ្រូពេទ្យចុះទៅសាកសួរ គាត់បែជាឆ្លើយថា ជនរងគ្រោះមិនបានលេបថ្នាំទេ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី២៣ខែ ឧសភា អ្នកជម្ងឺទៅបើកថ្នាំបន្ថែមយកមកលេប ចុះបើអ្នកជម្ងឺមិនលេប តើទៅបើកថ្នាំមកធ្វើអី..?។
ជាមួយនឹងចម្ងល់របស់មហាជននេះ គេឃើញលោកម៉ក់ សំអឿន ប្រធានការិយាល័យប្រតិបត្តិស្រុកអង្គរជុំ បង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការ របស់លោក បញ្ជាក់នាង(ជនរងគ្រោះ)បានលេបថ្នាំដែលនៅសល់ពីវេជ្ជ:បញ្ជាមុន។ ថ្នាំដែលបានបើកនៅថ្ងៃទី ២៣.៥ .២០២១មិនទាន់បានលេប តែបានលេបថ្នាំដែលនៅ សល់ ព្រោះជាអ្នកជម្ងឺចាស់។
យោងតាមខ្លឹមសាបញ្ជាក់របស់លោកម៉ក សំអឿង មហាជនទទូចសុំអោយមានការស៊ើបអង្កេតទៅលើគ្លីនិកឈ្មោះស៊ី អិល ស៊ី ពីព្រោះថា ថ្នាំពេទ្យគឺជាអាវុធមុខពីរ (អាចជានិងអាចស្លាប់)។
សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០២១ ជនរងគ្រោះឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣៣ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប បានស្លាប់។
ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជម្ងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់។ តែថាស្លាប់ដោយសាអ្វីនោះ គឺមិនដឹងឡើយ។ គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីអ្នកជម្ងឺស្លាប់ លោកម៉ក់ សំអឿន ប្រ ធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជម្ងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាង ណានោះទេ។ នៅពេលបន្ទាប់ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។
ស្ត្រីឈ្មោះឡាំ ស្រីល័ក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ប្រាប់អ្នកកាសែតថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១។ នៅម៉ោងជាង៧ យប់ថ្ងៃដដែល(ជនរងគ្រោះ)បានលេបថ្នាំ នៅម៉ោង ១១យប់ក៏ចូលដេករាងខ្លួន។ លុះម៉ោងជាង៤ភ្លឺ ស្រាប់ តែបងថ្លៃស្លាប់តែម្តង។ តែមិនដឹងថា មូលហេតុអ្វីនោះទេ។
ក្នុងករណីនេះ លោកស្រី លី វណ្ណ: ប្រធានការិយា ល័យនិយ័តកម្ម នៃមន្ទីសុខាភិបាលខេត្ត សៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ មានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕SRP
ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។
លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP




ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាប បានសម្រេចតម្កល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿង «ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់»។