Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ ១៨ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់
ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៧ មីនា ២០២១

ភ្នំពេញ៖ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សា ក្នុងគ្រួសារដែលបានកើតឡើងអ្នកស្រី ដេត ម៉ាលីណា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី ប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៦ មីនា ២០២១

ភ្នំពេញ៖កូនប្រុសបង្កើតរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា នៅរសៀលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នេះ បានថ្លែងសារអំពាវនាវ«រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ»។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ លោក ស សុខា បានសរសេរថា៖ យើងសង្កេតឃើញថា នៅលើពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាយើង អំពើហិង្សានៅក្នុងគ្រួសារពីសំណាក់បុរសជាស្វាមី ជាឪពុក ទៅលើស្ត្រីជាភរិយា និងកូនៗ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីថ្នាក់ដឹកនាំប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ និងស្ថាប័ន ឬអង្គភាពអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក៏ដោយ។

អំពើហិង្សានៅក្នុងគ្រួសារ ពុំមានផលចំណេញអ្វីទាល់តែសោះ សម្រាប់ក្រុមគ្រួសារនីមួយៗ។ ផ្ទុយទៅវិញអំពើហិង្សាក្នុងគ្រួសារនេះ មានតែបង្កឲ្យបែកបាក់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ បង្ករបួស និងស្លាប់បាត់បង់ជីវិតប្រពន្ធកូនតែប៉ុណ្ណោះ ។ ទីបំផុតទៅ ស្វាមីត្រូវប្រឈមនឹងផ្លូវច្បាប់ ពេលខ្លះត្រូវជាប់ពន្ធនាគារក៏មាន បន្សល់ទុកកូនកំព្រាម្តាយ និងកេរ្តិ៍អាសោចដែលមានឪពុកជាឃាតក ជាអ្នកទោសជាប់ពន្ធនាគារជាដើម។

ក្នុងនោះដែរ បុរសជាស្វាមីមួយចំនួនតូច មានការយល់ច្រឡំ គិតថា ខ្លួនជាមេគ្រួសារ ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ត្រូវមានអំណាចគ្រប់គ្រងលើប្រពន្ធកូន អាចវាយធ្វើបាបប្រពន្ធកូន តាមចិត្តរបស់ខ្លួន។ ស្វាមីខ្លះ យកលេសខ្លួនស្រវឹង ហើយក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនមិនមានទោសពៃឡើយ។ ចំណែកឯស្វាមីខ្លះទៀត ដើរផ្លូវខុសញៀនថ្នាំ ក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនវង្វេងស្មារតីមិនដឹងអី។ ស្វាមីមួយចំនួនទៀត វាយធ្វើបាបប្រពន្ធកូនជាប្រចាំ អាងតែប្រពន្ធមិនតបត មិនប្តឹង បានដៃ។

ចំពោះរាល់ការគិត ការយល់ និងការប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូនរបស់ស្វាមីមួយចំនួនខាងលើនេះ គឺជាការយល់ច្រឡំ និងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត។ លើសពីនេះទៅទៀត គ្រប់ស្វាមីដែលប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូន សុទ្ធតែមានទោសដែលមានចែងនៅក្នុងច្បាប់ ពោលគឺស្វាមីមិនអាចប្រើអំពើហិង្សាទៅលើប្រពន្ធកូនជាដាច់ខាត ព្រោះវាអំពើខុសច្បាប់ទាំងស្រុង។

ក្នុងនាមស្វាមី និងជាឪពុកមួយរូប ខ្ញុំសូមអំពាវនាវដល់ស្វាមី និងឪពុកទាំងឡាយ សូមបញ្ឈប់រាល់ការប្រើអំពើហិង្សាទៅលើប្រពន្ធកូន ដោយប្តូរមកវិញនូវការផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូន និងជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ។

រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ ដោយផ្តើមចេញពីស្វាមីគ្រប់រូប !

សូមជូនពរគ្រប់ក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង កើតកូនពូនជាចៅ និងជោគជ័យគ្រប់ភារកិច្ចកុំបីខាន🙏🙏🙏។

សូមជម្រាបថាកាលពីថ្មីៗនេះ ថៅកែភោជនីយដ្ឋានរាជនីបបរស នៅក្រុងសៀមរាបបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើកូនស្រីបង្កើត នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក៏ប៉ុន្តែករណីនេះត្រូវបានសមត្ថកិច្ចចុះទៅធ្វើកិច្ចសន្យាបញ្ឈប់។ ជាមួយគ្នានេះលោកឧកញ៉ា ឌួង ឆាយ ក៏ត្រូវបានគេដឹងថាបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើភរិយាផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១៥ មីនា ២០២១

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។

ក្នុងកិច្ចប្រជុំ នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញនេះ លោក នេត សាវឿន បានបែងចែកភារកិច្ច អគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម៖

១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។

២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។

៣.ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។

៤.ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្រ្កាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋ។

៥.សេនាធិការ និងបុគ្គលិក ត្រូវផ្លាស់ប្តូរវេនប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន សំដៅបញ្ជាដឹកនាំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ត្រូវអនុវត្តគោលនយោបាយ សមាគមមិត្តនគរបាលជាតិ សំដៅលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រដល់ជីវភាពបុគ្គល និងគ្រួសារមន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជំងឺកូវីដ ១៩។

៦.ការងារព្រំដែន៖
ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។
ដោយឡែក ជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចំពោះខាងផ្ទៃក្នុងប្រទេសវិញ៖ ទី១-បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល, ទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញសម្ពោធ អគារស្នាក់ការថ្មី របស់ គណបក្សប្រជាជនកម្ពុជា ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងសមទ្ធិផល ជាច្រើនទៀត តម្លៃជាង១០០លានរៀល។

ពិធីសម្ពោធ ធ្វើឡើង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។

ដោយមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

លោក មាស សុភា បានមានប្រសាសន៍ថា សមិទ្ធិផលថ្មីដែលសម្ពោធ នៅថ្ងៃនេះ ជាសមិទ្ធិផល រួមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានមកពីការចូលរួមចំណែក ដោយការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ដែលជាវប្បធម៌នៃសិល្បះចែករំលែកគ្នា។

លោក មាស សុភា ក៏បានថ្លែងនៅការអរគុណដល់ក្រុមការថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដែលបានខិតខំរួមសហការគ្នាកសាងអគារស្នាក់ការគណបក្សបានគ្រប់ឃុំទាំង៥៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page384 Page385 Page386 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!