ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានព្រមានក្រុមហ៊ុនយកលុយទឹកតែ និងបង្កការអុកឡុក ការដេញថ្លៃគម្រោង
មូលនិធិឃុំ។
ការព្រមានយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៣ អាណត្តិទី៣ របស់ក្ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមេសា ព្រឹកមិញនេះ។
ពាក់ព័ន្ធបញ្ហានេះលោកបានប្រាប់
ដល់មន្ត្រីពាក់ព័ន្ធ ឲ្យធ្វើការត្រួតពិនិត្យឡេីងវិញ ដើម្បីមានចំណាត់ការ ចំពោះបុគ្គលមួយចំនួន ដែលបង្កើតក្រុមហ៊ុន ដេីម្បីទាមទារយកលុយទឹកតែ ហើយថែមទាំងបង្កការអុកឡុក ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ជារឿយៗទៀតផង។
ថ្លែងក្នុងកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ដែលជាម្ចាស់គម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងចុះហត្ថលេខាទទួលយក នូវគម្រោងសាងសង់អ្វីមួយពីម្ចាស់ក្រុមហ៊ុនទទួលការ ដេីម្បីចៀសវាងការខូចខាតផលប្រយោជន៍រួម ហេីយគ្មានអ្នកទទួលខុសត្រូវ។ ដោយឡែកចំពោះក្រុមហ៊ុនដែលសាងសង់សំណង់គ្មានគុណភាព ត្រូវធ្វើការរាយការណ៍ ដេីម្បីមានចំណាត់ការតាមផ្លូវច្បាប់ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ មេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤. បញ្ហាផ្សេងៗ ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕SRP
ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ខែមេសានេះ ដែលចុះហត្ថលេខាដោយ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕SRP