Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
៧ មេសា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម​ រួមជាមួយ ក្រុមការងារអន្តរក្រសួង​ គ្រប់គ្រងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃ​ទី​៧​ ខែមេសា​ ព្រឹកមិញនេះ បានបើកប្រតិបត្តិការស្រង់យក​ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ បន្ទាប់ពីបានស្រង់ គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ប្រមាណ​ជាង​១៦តោន​​ ដែលបានលិច​ក្នុង​ទន្លេ​មេគង្គ​ កាលពី​សម័យ​សង្គ្រាម​នាទសវត្សរ៍​ឆ្នាំ​១៩៧០ ស្ថិត​នៅក្នុង​ភូមិ​វាល​ ឃុំ​មានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដែល​មាន​ទាំង​បំណែក​ឆ្អឹង​សព​ទាហាន​ និង​របស់របរ​មួយ​ចចំនួនផងដែរ​។

លោក នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ បាន​ថ្លែង​ថា ប្រតិបត្តិការបោស​សម្អាត​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា។

បើតាមលោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា​ ប្រតិបត្តិ​ការណ៍​ស្រង់នាវាចម្បាំងនេះ​ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ​ នឹងត្រូវដោះបន្សាប សម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក​ សល់បំណែកគ្រាប់១០%ទៀត​ ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន ដែល​ត្រូវ​ធ្វើការកំទេចចោល។​ ក្នុង​ប្រតិបត្តិការណ៍​នេះដែរ​ កងកម្លាំង​ជំនាញបានខិតខំប្រឹងប្រែង​ ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុត ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ បានសរុបប្រមាណជាង១៦តោន​ ហេីយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រ​មាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះផងដែរ​។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​សំដែង​នូវ​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ ដែល​បានចូលរួមក្នុងសកម្មភាព​ ដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព​ រហូត​សម្រេច​បាន​ជោគជ័យ​ ដ៏​ធំធេង​នេះ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មេសា ២០២១

ខេត្តព្រះវិហារ៖លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញ បានដឹកនាំកម្លាំងក្រោមឱវាទចុះជួយរុះរើ ជួសជុល និងលើកផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះធម្មជាតិ(ភ្លៀងមានខ្យល់កន្រ្ទាក់)ដែលជាភ្លៀងដើមឆ្នាំ បណ្តាលអោយរលំផ្ទះមួយចំនួន នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរ លោក កង សៅគុណ ក៏បានឧបត្ថម្ភនូវថវិការ ដល់គ្រួសារម្ជាស់ផ្ទះរងគ្រោះចំនួន ៤០ម៉ឺនរៀល។ ជាមួយគ្នានេះដែរលោកក៏បានចុះសួរសុខទុក្ខ លោក ឡាញ់ វណ្ណី ដែលទើបជាសះស្បើយពីជំងឺប្រចាំកាយ ព្រមទាំងជូនអំណោយ ទឹកត្រចៀកកាំ ១យួរផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មេសា ២០២១

ខេត្តព្រះវិហារ៖លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានប្រគល់ថវិកាចំនួន០៣លានរៀល របស់គណៈកម្មាធិការមូលដ្ឋានសមាគមមន្រ្តីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ ជូនតំណាងសពចំនួន០២គ្រួសារ។

ការផ្ដល់ថវិកាដល់គ្រួសារសពនេះធ្វើនាថ្ងៃអង្គារទី០៦ខែមេសា ម្សិលមិញនៅសាលាខេត្តព្រះវិហារ។ គ្រួសារទាំង២ទី១ លោកស្រី អ៊ឹង សុទ្ធា ភរិយាសពឈ្មោះ អ៊ុក ឃាន ទី២សៅ ហ៊ាន ស្វាមីសពឈ្មោះ លោក ឈឹម អ៊ាង។

ក្នុងឱកាសនេះដែរលោក គោស៊ុ ប៊ុនសឿត បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមការរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងសូមអោយប្រកាន់ខ្ជាប់នូវ (៣.ការពារ និង ៣.កុំ)ចៀសឆ្ងាយពីជំងឺកូវីដ-១៩ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៦ មេសា ២០២១

ខេត្តព្រះវិហារ៖គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃ ទី៤ ខែ មេសា ឆ្នាំ២០២១ ចំនួន១៨ គ្រួសារ ស្ថិតនៅភូមិបង្កន និងរៀបរយ ស្រុករវៀង ទទួលបានអំណោយកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

ការទទួលបានអំណោយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ នេះ ដោយលោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង ១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយចំនួន សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យមទទួលបានតង់ចំនួន១ បន្ថែមផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ នេះ​ បាន​ចាត់តាំង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ​។

ដោយឡែក​រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវផ្អាកសកម្មភាព​ ដែល​ជា​ការអនុវត្តនូវវិធានការរដ្ឋបាល​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

គួរ​បញ្ជាក់​ថា​ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ នាពេល​ឆាប់ៗ​​ខាងមុខនេះ​ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា​នូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។​ ប៉ុន្តែ​ត្រូវ​បានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយ​គ្នា​ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page378 Page379 Page380 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!