Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកនេះ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ដល់ម៉ោង ០៨យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព !។ នេះបើយោងតាមប្រភពរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគោលដៅការហាមឃាត់ អ្នកធ្វើដំណើរ ឆ្លងកាត់ខេត្ត។

ការចុះត្រួតពិនិត្យ នៅថ្ងៃទី០៨ ខែមេសា ព្រឹកមិញនេះ​ នៅក្រុងកំពង់ចាម និងស្រុកបាធាយ ដោយអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា ការ​អនុវត្ត​សេចក្តី​សម្រេច​​នេះ​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត​ និង​ខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បី​ទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ដែលមានហានិភ័យខ្ពស់។

លោកក៏បាន​ណែនាំ​ ឲ្យគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន​ រយៈពេល១៤ថ្ងៃ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ ចំពោះ​អ្នក​ដែលមាន​លិខិត​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​មួយ​ចំនួន​ តែ​ត្រូវ​វាស់​ស្ទង់​កម្តៅឲ្យ​បាន​ត្រឹមត្រូវ។

ក្ក្នុងឱកាសនេះដែរលោក ក៏បាន​ផ្តល់​អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក​ ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង​ ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល។

គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ​ ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន​ ៥គោលដៅ។​ លោកក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រ១ ក្រ ២នៅឃុំជីក្រែង ចំនួន១៤ ភូមិ ស្មើនឹង៦៣៨ គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសា ម្សិលមិញ។

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោកលោក ទា គឹមសុទ្ធ បានឲ្យដឹងថាអំណោយដែលត្រូវបានផ្ដល់នាពេលនេះរួមមាន ម៉ាសចំនួន ៧០០ប្រអប់(១ប្រអប់មាន៥០ម៉ាស) អាល់កុល ១៤០លីត្រ សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង៦០០គ ក្រ ពងមាន់ចំនួន៦៣៨០គ្រាប់ មីខ្លាឃ្មុំ ចំនួន ៦ ៣៨០កញ្ចប់ ទឹកសុទ្ធ ៦៥០យួរ។ ក្នុងនោះគណ:កម្មាធិការឃុំជីក្រែង ទទួលបាន ម៉ាស៥០ប្រអប់ មីម៉ាម៉ា ១៥កេស ត្រីខកំប៉ុង១០យួរ អាល់កុល២០លីត្រ សម្រាប់ទុកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ និងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ សម្ភារទ័យទាន ចំនួន៤០ស៊ង និងថវិកាចំនួន៦លានរៀល សម្រាប់ទិញដីពង្រីកស្រះក្នុងវត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២១

ភ្នំពេញ៖លោកមាស សោភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១នេះថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មាន ដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។

លោកមាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា។
ទន្ទឹមនេះគ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺឯកឧត្តមផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញ ទឹកដោះគោ (អេនសួរ)ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកឯកឧត្តម នៅពេលរសៀល និងពេលថ្ងៃត្រង់។ ជាងនេះទៀត ក្រុមគ្រួសារឯកឧត្តម ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ ឯកឧត្តម ពិសាររួចរាល់អស់ហើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២១

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំនៅមិញព្រឹកនេះក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រជុំពិភាក្សា នឹងរៀបចំឲ្យមានការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ចូលក្នុងលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ បងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា អាចមកដាក់ពាក្យស្នើសុំការតបណ្តាញលូ នៅរដ្ឋបាលក្រុងសៀមរាប រៀងរាល់ម៉ោងធ្វើការ ដើម្បីក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យ សហការ និងវាយតម្លៃលក្ខណៈបច្ចេកទេសជូនបងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា។

ការលើកឡើងរបស់អភិបាលខេត្តសៀមរាប នេះបន្ទាប់ពីលោកបានឃើញបញ្ហានៃការលួចតភ្ជាប់លូទឹកកខ្វក់ដោយគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពីតាមផ្ទះ ចូលក្នុងបំពង់លូមេនៃគម្រោង៣៨ខ្សែ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page377 Page378 Page379 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!