ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងគិតជាថវិកាសាងសង់អស់ជាង៨ពាន់ដុល្លារ រួមនឹងសម្ភារប្រេីប្រាស់ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ត្រូវបានប្រគល់ជូន លោកយាយម្នាក់ឈ្មោះ ឌឿ ម៉េត អាយុ៧៣ឆ្នាំ មុខរបរដេីរបេះបន្លែស្លឹកឈើលក់ ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់ និងចៅប្រុសស្រី២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីបានធ្វេីឡេីងនៅព្រឹកមិញនេះ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ដែលជានិច្ចកាល សម្តេច លោកតែងតែខ្វាយខ្វល់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានការលំបាក ទីនោះកាមកាកបាទក្រហមកម្ពុជា “។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៉ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ , អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និងអុស១បាច់។
ដោយឡែក ជូន លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ម៉ាស់ ១ប្រអប់, , និង ថវិកា ២០,០០០ រៀលផងដែរ៕SRP
ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ បានប្រកាសតែតាំង លោកសម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើថ្មី។
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាបឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស
ខេត្តសៀមរាប៖ឯកឧត្តម ទូស សាភឿន អគ្គនាយក ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី ខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០លានរៀល និង គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន មានដូចជា អង្ករ ៤តោនមី២០០កេស ម៉ាស ២០០០ប្រអប់ និង អាកុល ចំណុះ៣០លីត ២០កាន ជូនដល់រដ្ឋបាលខេត្តសៀមរាប។
ខេត្តកំពង់ចាម ៖សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។