Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖ប្រជាការពារ រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានទទួលអំណោយពីលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន។

ការផ្ដល់អំណោយនៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាន៖ថវិកា ២ម៉ឺនរៀល.មី ១កេសតូច. ត្រីខ១យួរ.ទឹកដោះគោខាប់ ០៤កំប៉ុង. ថ្នាំ និងច្រាសដុសធ្មេញ ១ឈុត.សាប៊ូលុច ០១ដុំ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ខេត្តកំពង់ចាម៖លោក សុីម លាងទ្រី និងអ្នកស្រី ញ៉ែក មុំ ម្ចាស់ហាង «យីហោ ទ្រី មុំ» លក់ស្បែកជើង កាបូប ធ្វើសោ បោះដុំ និងលក់រាយ ដែលមានទីតាំង នៅផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបាននាំយកអំណោយ មួយចំនួនចែកជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺប្រចាំកាយ រកអ្វីមិនបាន។

ការចែកនេះនៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិ កោះគុល ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក សុីម លាងទ្រី និង អ្នកស្រី ញ៉ែកមុំ បានមានមតិសំណោះសំណាល ជាមួយប្រជាពលរដ្ឋ ដោយសូមយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវអានាម័យ ជាប្រចាំនិងត្រូវអនុវត្ត ៣កុំ ៣ការពារ អោយបានទៀងទាត់ដើម្បីចៀសផុតពីជំងឺកូវីដ១៩។

សុំជម្រាបថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋ ទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣៥គឺឡូក្រាម. ត្រីខ១យួរ.មីកេស និងថវិកា៣ម៉ឺនរៀល៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖ឧប​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២២ ខែសីហា ម្សិលមិញ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះ ទៅកាន់សាធារណរដ្ឋបារាំង រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១​។

នេះបើយោងតាមសេចក្ដីប្រកាសខុទ្ធកាល័យសម្ដេច សខេង ដែលបានចេញសេចក្ដីជូនដំណឹង នៅថ្ងៃអាទិត្យទី ២២ ខែសីហា ឆ្នាំ២០២១៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២១

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងហាផ្ទៃបានបង្ហាញអត្ថបទមួយថា ក្រុមការងារសូមចែករំលែកសារជាថ្មី​ និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។

DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial intelligence)។ បច្ចេកទេស DeepFake ត្រូវបានស្រាវជ្រាវចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា “Video Rewrite Program” រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា DeepFake បានល្បីពេញពិភពលោក និងត្រូវបានបង្កើតជាកម្មវិធីផ្សេងៗ ដោយក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ (ឧទាហរណ៍៖ កម្មវិធី FakeApp FaceApp FaceSwap DeepFaceLab DeepNude។ល។)។ លើសពីនេះនៅឆ្នាំ២០១៨ អ្នកស្រាវជ្រាវមួយរូប នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្តីពីការពង្រីកសមត្ថភាពរបស់បច្ចេកវិទ្យា DeepFake ដែលអាចធ្វើការបន្លំមុខ ក្នុងសកម្មភាពវីដេអូ និងបញ្ជាលើដងខ្លួនមនុស្សទាំងមូលតែម្តង។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យា DeepFake បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖

គុណសម្បត្តិ៖

– ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតភាពយន្ត ក្នុងការកែតម្រូវសកម្មភាព ឬសម្លេងរបស់តួរសម្តែង ដោយពុំចាំបាច់ថតឡើងវិញ

– ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដើម្បីបញ្ចូលរូបភាពអ្នកជំងឺក្នុងសកម្មភាពវីដេអូវះកាត់

– ប្រើប្រាស់ក្នុងការបង្កើតវីដេអូសប្បនិម្មិតរបស់គ្រូឧទ្ទេស ក្នុងកម្មវិធីបណ្តុះបណ្តាល (Video Training)

– ប្រើប្រាស់ក្នុងកម្មវិធីលក់ទំនិញអនឡាញ ដើម្បីអនុញ្ញាតឲ្យអតិថិជន ធ្វើការសាកល្បងទំនិញ តួរយ៉ាងសម្លៀកបំពាក់

– ប្រើប្រាស់ក្នុងគោលបំណងផ្តល់ការកំសាន្តសប្បាយផ្សេងៗ

គុណវិបត្តិ៖

– ប្រើប្រាស់ដោយជនខិលខូច ក្នុងការបន្លំរូបភាព ឬវីដេអូ មួលបង្ខូចកិត្តិយសជនរងគ្រោះ

– ប្រើប្រាស់ក្នុងការបន្លំរូបភាព វីដេអូ និងសម្លេង យកជាមធ្យោបាយឆបោកប្រាក់ បន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ

– ប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។

ក្រឡេកមកមើលព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន បច្ចេកវិទ្យា DeepFake នេះកំពុងពេញនិយមប្រើប្រាស់ក្នុងស្រទាប់យុវជន ជាពិសេសក្នុងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook ឬ TikTok ជាដើម។ ដោយសារការនិយមកាន់តែច្រើនឡើង ក៏មានជនខិលខូចមួយចំនួនបានបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តអំពើអសីលធម៌ ឬអំពើល្មើសផ្សេងៗ ដូចជា៖

– បង្កើតរូបភាព ឬវីដេអូ អាសអាភាសដោយបន្លំបញ្ចូលរូបមុខជនរងគ្រោះ ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ ឬគម្រាមជនរងគ្រោះឲ្យធ្វើអ្វីមួយតាមការចង់បាន

– បង្កើតរូបភាព ឬវីដេអូ ដែលមានសកម្មភាពអសីលធម៌ ដើម្បីបង្ខូចកិត្តិយសជនរងគ្រោះ

– ប្រើបាស់រូបភាព វីដេអូ ឬសម្លេង ជនរងគ្រោះដើម្បីឆបោកបន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់បងប្អូន នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

– សូមប្រើប្រាស់បច្ចេកវិទ្យា តួរយ៉ាងកម្មវិធីនៃបច្ចេកវិទ្យា DeepFake ប្រកបដោយសីលធម៌ និងស្របតាមក្រិតក្រមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា- សូមធ្វើការរាយការណ៍ដល់ជនរងគ្រោះ នៅពេលដែលអ្នកបានទទួល ឬឃើញនូវរូបភាព ឬវីដេអូរបស់ជនរងគ្រោះ ឬធ្វើសេចក្តីរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតលោកអ្នក៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២១

ខេត្តសៀមរាប៖លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អមដោយគណៈប្រតិភូអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំនៅ អង្គការយូណេស្កូ នៅពីថ្ងៃទី២០ ខែ សីហា ម្សិលមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង បានជួបពិភាក្សា និងសម្តែងការ គួរសមជាមួយ៖ ១-លោក Tim Curtis ប្រធានលេខាធិការដ្ឋាននៃអនុសញ្ញា ឆ្នាំ២០០៣ ស្តីពីការការពារ និង អភិរក្សបេតិកភណ្ឌអរូបី និង ឯកឧត្តម Firmin Edouart Matoko អគ្គនាយករង ទទួលបន្ទុកទំនាក់ទំនង អន្តរជាតិ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល នៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

កិច្ចសន្ទនា បានផ្តោតជាចម្បងទៅលើប្រធានបទ សំខាន់ៗ ដូចជា៖ ១-វឌ្ឍនាភាព នៃកិច្ចការអភិរក្ស និង គាំពារបេតិភណ្ឌរូបី និង អរូបីនៅកម្ពុជា ២-ការរៀបចំដាក់បញ្ចូលតំបន់ ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ការចុះសម្បត្តិវប្បធម៌ អរូបីនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌ អរូបីនៃមនុស្សជាតិ (បេតិកភណ្ឌឆ្នើម) ៣-ការរៀបចំ ឯកសារ ដើម្បីចុះខេត្តបាត់ដំបង ជាទីក្រុងច្នៃប្រឌីត ៤-កិច្ច សហប្រតិបត្តិការ រវាងស្ថាប័ននានានៃអង្គការយូណេស្កូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យវប្បធម៌ វិស័យអប់រំ និង វិស័យនានា និង ៥-ជំនួយឧបត្ថម្ភ និង គាំទ្ររបស់ អង្គការយូណេស្កូ លើគម្រោងអភិរក្ស ស្រាវជ្រាវ និង ការ រៀបចំធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌអរូបីនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាង អង្គការយូណេស្កូ បានថ្លែង កោតសរសើរដោយស្មោះ នូវការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការអភិរក្ស និង គាំពារ បេតិកភណ្ឌរូបី និង អរូបី ព្រមទាំងការផ្តល់សច្ចាប័ន និង ការអនុវត្តបានខ្ជាប់ខ្ជួននូវខ្លឹមសារ នៃ អនុសញ្ញានានា របស់អង្គការ យូណេស្កូ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page287 Page288 Page289 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!