ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសថាខ្លួននឹងធ្វើការគ្រប់គ្រងកំពង់ផែ «ចុងឃ្នៀស» បណ្តោះអាសន្ន ក្រោយរដ្ឋាភិបាល ដកហូតពីក្រុមហ៊ុនស៊ូជីង។
អាជ្ញាធរបានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រោមការ ដឹកនាំរបស់លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានវត្តមាន ចូលរួមពីតំណាងក្រសួង មន្រ្តីបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែទន្លេសាប ចុងឃ្នៀស ចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ នឹងសម្រេចគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានកំណត់កាលបរិច្ឆេតចូលគ្រប់គ្រងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន និងបាន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ស្ថិតក្រោមការវិនិយោគគ្រប់គ្រងដោយឯកជន បញ្ហាទំនាស់ជាច្រើនត្រូវបានកើតឡើង ដូចជាបញ្ហាសមាគមកាណូតដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរ រួមទាំងបញ្ហា អាជីវករលក់ដូរជាដើម។ លោកបញ្ជាក់ថា បញ្ហាទាំងនោះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ចាប់ពីពេលដែលកំពង់ផែ មួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ។
លោកបានបញ្ជាក់ថា យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលត្រូវបានបង្កើតឡើងនោះ គឺផ្អែកតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ ផែនការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារ គ្រប់គ្រងអនាម័យបរិស្ថាន និង ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និង ទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលមានអភិបាលខេត្តជាប្រធាន គឺជាកម្មវត្ថុសំខាន់នៃកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយដោយបានសម្រេចដកហូតទីតាំងវិនិយោគ តំបន់ចុងឃ្នៀស ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន និងបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ វិញ៕SRP

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នៅព្រឹកមិញនេះបានទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន។
ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។